ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន TODAY internet តែងតាំង​នាយកប្រតិបត្តិ​ថ្មី​ ដើម្បី​ដឹកនាំ​ក្រុមហ៊ុន​ឱ្យកាន់តែ​រីកចម្រើន

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន TODAY internet ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៉ីន​ធឺ​ណិ​ត កម្រិត​ខ្ពស់​នៅ​កម្ពុជា​បាន​ប្រកាស​តែងតាំង​លោក ម៉េ​ង សុង​កេង ជានា​យក​ប្រតិបត្តិ​ថ្មី…

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន TODAY internet ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៉ីន​ធឺ​ណិ​ត កម្រិត​ខ្ពស់​នៅ​កម្ពុជា​បាន​ប្រកាស​តែងតាំង​លោក ម៉េ​ង សុង​កេង ជានា​យក​ប្រតិបត្តិ​ថ្មី នៃ​ក្រុមហ៊ុន TODAY internet ចាប់ពី​ថ្ងៃ​ទី ០១ ខែសីហា ឆ្នាំ ២០២៥ នេះ​តទៅ​ ។

ការ​តែងតាំង​នេះ​ឆ្លុះ​បញ្ចាំង​ពី​ទំនុកចិត្ត​រួម​របស់​ម្ចាស់​ភាគហ៊ុន​ចំពោះ​សមត្ថភាព​ដឹកនាំ ចក្ខុវិស័យ​យុទ្ធសាស្ត្រ និង​សុច្ចរិត​ភាព​វិជ្ជាជីវៈ​របស់​លោក ម៉េ​ង សុង​កេង ​។ ជាមួយនឹង​បទ ពិសោធន៍​ជាង ២០​ឆ្នាំ​នៃ​ភាព​ជា​អ្នកដឹកនាំ​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍​លោក​នឹង​នាំ​មក ជាមួយ​នូវ​បទ​ពិសោធន៍ និង​ជំនាញ​ដ៏​សម្បូរ​បែប​ដែល​ស្រប​តាម​បេសកកម្ម​របស់​ក្រុមហ៊ុន និង​គោលដៅ​រីក​ចម្រើន​រយៈពេល​វែង ​។

លោក ហ៊​ន ម៉ា​រ៉ុ​ង ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន TODAY internet បាន​មាន​ប្រសាសន៍​ថា ​៖ “​យើង​មាន​សេចក្តី​រំភើប​រីករាយ​ក្នុង​ការ​ស្វាគមន៍​លោក ម៉េ​ង សុង​កេង ជានា​យក​ប្រតិបត្តិ​ថ្មី​របស់​យើង​ ។ គាត់​នាំ​មក​នូវ​ចក្ខុវិស័យ ជំនាញ និង​ថាមពល​ដែល យើង​ត្រូវការ​ដើម្បី​ព​ន្លឿ​ន​ការ​បង្កើត​ថ្មី បង្កើន​បទ​ពិសោធន៍​របស់​អតិថិជន និង​ជំរុញ​កំណើន អាជីវកម្ម​ប្រកបដោយ​និរន្តរភាព ​។​”

ក្រុមការងារ​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ទាំងអស់​របស់​ក្រុមហ៊ុន​គ្រប់​ជាន់ថ្នាក់​រីករាយ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នូវ​វត្តមាន​របស់​នាយក​ប្រតិបត្តិ​ថ្មី និង​ទន្ទឹងរង់ចាំ​ការ​ដឹកនាំ​ថ្មី​ប្រកបដោយ​ភាព​រីក​ចម្រើន សម្រាប់​ក្រុមហ៊ុន ​។

បច្ចុប្បន្ន​ក្រុមហ៊ុន TODAY internet បាន​នឹង​កំពុង​បម្រើសេវា​អ៉ីន​ធឺ​ណិ​ត​ជូន​ដល់​អតិថិជន​ទាំង ប្រភេទ​ក្រុមហ៊ុន​អាជីវកម្ម និង​តាម​គេហដ្ឋាន​នៅ​តាម​បណ្តាល​ខេត្ត​ក្រុង​ដូច​ជា រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ ក្រុង​បា​វិត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបាត់ដំបង ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ​ ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ ​៖ Hotline Number 070 21 55 77 ឬ​តាម​រយៈ Facebook Messenger “TODAY Internet” ឬ​គេហរ​ទំព័រ today.com.kh​ ៕ អត្ថបទសហការ