ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គណៈ​គ្រប់គ្រង និង​បុគ្គលិក​របស់​ធនាគារ ហត្ថា ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ភៀសខ្លួន​ចំនួន ១,៥០០ ​គ្រួសារ

2 ថ្ងៃ មុន

ខេត្ត​ឧត្ត​មាន​ជ័យ​, ថ្ងៃ​ទី ​១០ សីហា ២០២៥ ៖ គណៈ​គ្រប់គ្រង និង​បុគ្គលិក​របស់​ធនាគារ ហត្ថា បាន​ចែក​ជូន​ស្បៀងអាហារដល់​ប្រជាពលរដ្ឋ​ភៀសខ្លួន​ចំនួន…

ខេត្ត​ឧត្ត​មាន​ជ័យ​, ថ្ងៃ​ទី ​១០ សីហា ២០២៥ ៖ គណៈ​គ្រប់គ្រង និង​បុគ្គលិក​របស់​ធនាគារ ហត្ថា បាន​ចែក​ជូន​ស្បៀងអាហារដល់​ប្រជាពលរដ្ឋ​ភៀសខ្លួន​ចំនួន ១,៥០០​គ្រួសារ ដែល​បាន​រង​ផល​ប៉ះពាល់​ពី​បញ្ហា​ព្រំដែន នៅ​តាម​ទីទួល​សុវត្ថិភាព​ចំនួន ០៣​ ផ្សេង​គ្នា​ក្នុង ខេត្ត​ឧត្ត​មាន​ជ័យ​ ។ សម្ភារជំនួយ​រួម​មាន អង្ករ ៤០​តោន មី ១,៥០០​កេះ និង​ត្រីខកំប៉ុង ២,១០០​យួរ ដែល​កើត​ចេញពី​ការ​ចូលរួម​បរិច្ចាគ​តាម​រយៈ​មូលនិធិ​របស់​បុគ្គលិក និង​ធនាគារ ហត្ថា ​។

លោក មិន សុ​ផា ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍​ថា ​៖ «​អំណោយ​ដ៏​តិចតួច​នេះ គឺ​សម្រាប់​ជួយ​សម្រាល​ទុក្ខ​បងប្អូន​ទាំងអស់​គ្នា​នៅ​ក្នុង​គ្រា​លំបាក​រយៈពេល​ខ្លី​នេះ ហើយ​អំណោយ​ទាំងនេះ​ គឺ​បាន​មក​ពី​ការ​បរិច្ចាគ​របស់​បុគ្គលិក​របស់​ធនាគារ ហត្ថា​មួយ​ចំនួន និង​មួយ​ចំនួន​ទៀត​ជា​ការ​រួមចំណែក​ពី​ធនាគារ​ផ្ទាល់» ​។​

អំពី​ធនាគារ ហត្ថា
ធនាគារ ហត្ថា ជា​ធនាគារពាណិជ្ជ ដែល​មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈកាល​ជាង ៣០​ឆ្នាំ​មក​ហើយ ដែល​បាន​ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ ដល់​អតិថិជន​របស់​ខ្លួន ដែល​រួ​មាន​អតិថិជន​ជា​លក្ខណៈ​បុគ្គល សហគ្រាស​ខ្នាត​តូច និង​មធ្យម (SME) ព្រមទាំង​ស្ថាប័ន​សា​អាជីវកម្ម​ធំ​ៗ​ជា​ច្រើន​ទៀត​ ។ ធនាគារ ហត្ថា គឺជា​សមាជិក​របស់ MUFG ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​មួយ របស់​ប្រទេស​ជប៉ុន ដែល​មាន​សាខា​ប្រហែល ២000 ទីតាំង ស្ថិត​នៅ​ក្នុង​ទីផ្សារ​ជាង ៤០ ក្នុង​ពិភពលោក​ ។ សម្ព័ន្ធ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ MUFG បានការ​ចុះបញ្ជី​នៅ​លើ​ផ្សារ​ហ៊ុន (Tokyo Stock Exchange), ណា​ហ្គូ​យ៉ា (Nagoya Stock Exchange) និង​ញូយ៉ក (New York Stock Exchange) ដោយ​មាន​តម្លៃ​ទីផ្សារ​រហូត​ដល់ ២៤.២៧ កោដិ​យាន់ និង​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន ១.៥៩១,១ ពាន់​លាន​យាន់ នៅ​ត្រឹម​ចុងខែ​មីនា ឆ្នាំ ២០២៥​ ៕ អត្ថបទសហការ