ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់​កា​កាប​ទី ​២ ​រៀបចំ​វេទិកាសាធារណៈ ដើម្បី​ស្តាប់​សំណើរ សំណូមពរ​ដោយ​ផ្ទាល់​ពី​​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​កា​កាប​ទី ​១

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ថ្ងៃ​ទី​ ១០ ខែសីហា ឆ្នាំ​ ២០២៥ ឯកឧត្តម សោម ចំណាន…

រាជធានីភ្នំពេញ​ ៖ ថ្ងៃ​ទី​ ១០ ខែសីហា ឆ្នាំ​ ២០២៥ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់​កា​កាប​ទី​ ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អញ្ជើញ​ជា​អធិបតី​បើក​វេទិកាសាធារណៈ​ថ្នាក់​សង្កាត់ ដោយ​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​សង្កាត់ ឯកឧត្តម​អនុប្រធាន និង​សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់​កា​កាប​ទី​ ១ រដ្ឋបាល​សង្កាត់ នៅ​ភូមិ​តា​ងួ​ន​ ២ សង្កាត់​កា​កាប​ទី​ ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

វេទិកា​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ចុះ​ជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន លើកកម្ពស់​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល ស្វែង​យល់​អំពី​ជីវភាព​រស់នៅ និង​អាច​ស្តាប់​បាន​នូវ​ទុក្ខ​កង្វល់ សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​នានា​ ។

ក្នុង​វេទិកា​នេះ ឯកឧត្តម សោម ចំណាន បាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ឱកាស​ការងារ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ TVET ១,៥​លាន​នាក់ និង​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ទៅ​កាន់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ឱ្យ​បានដឹង និង​ចូលរួម​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​។ ជាមួយ​គ្នា​នេះ ឯកឧត្តម បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក​ឱ្យ​បាន​ច្រើន​ដើម្បី​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ៕ អត្ថបទសហការ