ខេត្តតាកែវ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានរៀបចំ«វេទិកាការងារ» ដើម្បីនាំយកព័ត៌មានឱកាសការងារចំនួន ១៦០កន្លែងទៅផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់ មកពីប្រទេសថៃ នៅឃុំរនាម និងឃុំខ្វាវ ស្រុកទ្រាំង ក្នុងខេត្តតាកែវ ។
ការបើកវេទិកាការងារនេះ ធ្វើឡើងក្នុងគោលបំណង ផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ មកចូលរួមចំនួន ២៧៧នាក់ និងមានអ្នកទទួលបានឱកាសការងារភ្លាមៗជិត ៨០នាក់ពីក្រុមហ៊ុនធំៗ ដែលកំពុងមានតម្រូវការកម្លាំងពលកម្ម ។
លើសពីនេះ មន្ត្រីក្រសួង ក៏បានផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ