ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ABA និង CGCC សហការ​ផ្ដល់​លទ្ធភាព​កាន់តែទូលំទូលាយ ដើម្បី​អាជីវកម្ម​នានា​ទទួល​ហិរញ្ញប្បទាន តាម​រយៈ​គម្រោង​ធានា​ឥណទាន

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី 29 ខែកក្កដា ឆ្នាំ​ 2025 ធនាគារ ABA និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី 29 ខែកក្កដា ឆ្នាំ​ 2025 ធនាគារ ABA និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​ធានា​ឥណទាន​ចំនួន​ពីរ រួម​មាន (1) គម្រោង​ធានា​ឥណទាន​ដើម្បី​ជំរុញ​សេដ្ឋកិច្ច (ESGS) និង (2) គម្រោង​ធានា​ឥណទាន​សម្រាប់​ការ​នាំ​ចេញ​អង្ករ ជំហាន​ទី ​2 (REGS 2)​ ។ ពិធី​ចុះហត្ថលេខា​នេះ ត្រូវ​បាន​រៀបចំ​ឡើង នៅ​ការិយាល័យ​កណ្តាល​ធនាគារ ABA ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក Bibhu Pandey អគ្គនាយករង​ប្រតិបត្តិ និង​ជានា​យក​ឥណទាន​នៃ​ធនាគារ ABA និង លោក ណូ លី​ដា អគ្គនាយក CGCC ព្រមទាំង​ក្រុមការងារ​របស់​ស្ថាប័ន​ទាំង​ពីរ ​។

ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ និង​កិច្ច សហការ​ដ៏​រឹង​មាំ​រវាង​ធនាគារ ABA និង CGCC ក្នុង​ការ​គាំទ្រ​អាជីវកម្ម ជា​ពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ប្រទេស​កម្ពុជា ដោយ​ពង្រីក​វិសាលភាព​ឲ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​អាជីវកម្ម​នានា​ទទួល​បាន​កម្ចី​ផ្លូវការ តាម​រយៈ​គម្រោង​ធានា​ឥណទាន ដែល​មាន​រចនា​សម្ពន្ធ​ត្រឹមត្រូវ​ ។

ក្រោម​គម្រោង ESGS នេះ CGCC អាច​ផ្តល់​ការ​ធានា​ទៅ​លើ​កម្ចី​ដែល​ផ្ដល់​ដោយ​ធនាគារ ABA ជូន​ដល់​អាជីវកម្ម​ដែល​មានគុណ​វុ​ឌ្ឍ ជាមួយនឹង​វិសាលភាព​នៃ​ការ​ធានា​រហូត​ដល់ 90% និង​កម្រៃ​ធានា​ឥណទាន​ចាប់ពី 0.75%​ ។ ជាមួយនឹង​ការ​ធានា​របស់ CGCC ធនាគារ ABA នឹង​អាច​បង្កើន​ការ​ផ្តល់​កម្ចី​ចាំបាច់​បន្ថែម​ទៀត​ដល់​អាជីវកម្ម​ដែល​មាន​សក្តានុពល ដើម្បី​គាំទ្រ​ដល់ ភាព​ធន់​នៃ​សេដ្ឋកិច្ច​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ​។

ជាមួយ​គ្នា​នេះ គម្រោង REGS 2 ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​វិស័យ​កសិកម្ម​ផង​ដែរ ​។ គម្រោង​នេះ​នឹង​ផ្តល់​នូវ​កម្ចី​មានការ​ធានា ដល់​ក្រុមហ៊ុននាំចេញ​អង្ករ និង​រោង​ម៉ាស៊ីនកិនស្រូវ ដែល​ខ្វះ​ទ្រព្យ​ធានា សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង​របស់​អង្ករ​កម្ពុជា លើ​ទីផ្សារ​អន្តរជាតិ ដែល​បន្ត​លើកកម្ពស់​វិស័យ​ដ៏​សំខាន់​មួយ​នេះ សម្រាប់​ការ​អភិវឌ្ឍ​ជនបទ​។ គិត​ត្រឹម​នៅ​ថ្ងៃ​ទី ​31 ខែកក្កដា ឆ្នាំ​ 2025 កម្ចី​មានការ​ធានា​ពី CGCC ប្រមាណ​ជា 38 លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​ផ្ដល់​ជូន​អាជីវកម្ម​ក្រោម​គម្រោង REGS ​។

លោក Bibhu Pandey មាន​ប្រសាសន៍​ថា “​យើងខ្ញុំ​នៅ​ធនាគារ ABA មាន​មោទនភាព​យ៉ាង​ក្រៃ​លែង ក្នុង​ការ​ពង្រីក​ភាព​ជា​ដៃគូ​យុទ្ធសាស្ដ្រ​នេះ ជាមួយ CGCC តាម​រយៈ​គម្រោង​ធានា​ឥណទាន​ទាំង​ពីរ ​។ គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារៈសំខាន់​នេះ គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើងខ្ញុំ ចំពោះ​ការ​ផ្ដល់​ហិរញ្ញប្បទាន​ប្រកបដោយ​បរិ​យា​បន្ន និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង​។ ក្នុង​ដំណើរ​រួម​គ្នា​នេះ យើងខ្ញុំ​នឹង​នៅ​តែ​បន្ត​គាំទ្រ​បណ្ដា​ធុរកិច្ច និង​អាជីវកម្ម​គ្រប់​ប្រភេទ ដើម្បី​ឲ្យ​ពួក​គេ​សម្រេច​បាន​នូវ សក្តានុពល​ពេញលេញ​”​ ។

លោក ណូ លី​ដា ក៏​មាន​ប្រសាសន៍​ថា “​ធនាគារ ABA និង CGCC បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធានា​ឥណទាន​ជា​លើក​ដំបូង​កាលពី​ឆ្នាំ 2021​ ។ ចាប់តាំងពី​ពេល នោះ​មក ធនាគារ ABA បាន​បង្កើន​ការ​បញ្ចេញ​កម្ចី​តាម​រយៈ​គម្រោង​ធានា​របស់ CGCC ជា​លំដាប់ ដើម្បី​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ក្នុង​វិស័យ​អាទិភាព​ ។ ថ្ងៃនេះ យើងខ្ញុំ​ពិតជា​មាន​ក្តី​សោមនស្ស​ដែល​បាន​ពង្រីក​កិច្ចសហការ​នេះ​កាន់តែ​ស៊ីជម្រៅ តាម​រយៈ​គម្រោង ESGS និង REGS2​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា REGS2 គឺជា​ផលប​ត្រ​គម្រោង​ធានា​ឥណទាន​ដំបូង​បង្អស់​របស់​យើងខ្ញុំ​ជាមួយ​ធនាគារ ABA ដែល​នឹង​បង្កើន​ប្រសិទ្ធភាព​នៃ ការ​បញ្ចេញ​កម្ចី​មានការ​ធានា​ជូន​ដល់​អតិថិជន​។ ខ្ញុំ​ជឿជាក់​ថា ការ​ចូលរួម​របស់​ធនាគារ ABA ក្នុង គម្រោង​ទាំង​ពីរ​នេះ នឹង​ផ្ដល់​លទ្ធភាព​ដល់​អាជីវកម្ម​កាន់តែ​ច្រើន​ឲ្យ​ទទួល​បាន​កម្ចី​សម្រាប់​ពង្រីក​អាជីវកម្ម​របស់​ពួក​គាត់​។ តាម​រយៈ​ការ​ផ្តល់​កម្ចី​របស់​ធនាគារ ABA និង​ការ​ធានា​ឥណទាន​របស់ CGCC យើង​រួម​គ្នា ពង្រឹង​លទ្ធភាព​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ឲ្យ​ទទួល​បាន​ហិរញ្ញប្បទាន​ ។​”

ដោយ​សំឡឹងឆ្ពោះទៅ​មុខ​ប្រកបដោយ​សុទិដ្ឋិនិយម ធនាគារ ABA និង CGCC នឹង​នៅ​តែ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​បង្កើន​លទ្ធភាព​អាជីវកម្ម​ឲ្យ​ទទួល​បាន​ហិរញ្ញប្បទាន​កាន់តែ​ទូលំទូលាយ ក្នុង​ន័យ​លើកកម្ពស់​សហគ្រិនភាព និង​រួមចំណែក​ជួយ​ឲ្យ​ទិដ្ឋភាព​សេដ្ឋកិច្ច​កាន់តែ​មាន​ភាព​ធន់ និង​ពិពិធ​ភាព​ ៕ អត្ថបទសហការ