ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិត្ត​ហ្វូ​ន ផ្តល់​សេវា​ពិនិត្យ​សុខភាព​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ចំនួន ៦០០ នាក់ ​ក្នុង​រាជធានីភ្នំពេញ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ​៩ ខែសីហា ២០២៥ មិត្ត​ហ្វូ​ន សហការ​ជាមួយ​ដៃគូ មន្ទីរពេទ្យ និង​អ្នកជំនាញ​វេជ្ជសាស្ត្រ​ឈានមុខ…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ​៩ ខែសីហា ២០២៥ មិត្ត​ហ្វូ​ន សហការ​ជាមួយ​ដៃគូ មន្ទីរពេទ្យ និង​អ្នកជំនាញ​វេជ្ជសាស្ត្រ​ឈានមុខ បាន​រៀបចំ​កម្មវិធី​ពិនិត្យ​សុខភាព ពិគ្រោះ​សុខភាព និង​ថ្នាំ​ដោយ​ឥត​គិតថ្លៃ ដល់​ប្រជាពលរដ្ឋ​ជាង ​៦០០​នាក់​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​បំពេញ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កសាង​សង្គម​ប្រកបដោយ​ចីរភាព​ ។

តាំងពី​ព្រឹក​ព្រលឹម ក្រុម​វេជ្ជបណ្ឌិត និង​អ្នក​ស្ម័គ្រ​ចិត្ដបាន​ធ្វើការ​ពិនិត្យ​ទូទៅ ការ​ធ្វើតេស្ត​មូលដ្ឋាន ការ​ប្រឹក្សា​អំពី​អាហារូបត្ថម្ភ និង​ការ​ការពារ​ជំងឺ និង​ចែកចាយ​ថ្នាំ​តាម​វេជ្ជបញ្ជា​ ។ មិត្ត​ហ្វូ​ន ​ក៏​បាន​ផ្តល់​ជូន​នូវ​តម្រូវការ​ជាក់ស្តែង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​សម្រាប់​ប្រជាជន​ក្នុង​តំបន់ ជា​ពិសេស​អ្នក​ដែល​មាន​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព​មាន​កម្រិត ​។

តំណាង​ក្រុមហ៊ុន ​មិត្ត​ហ្វូ​ន​ បាន​មាន​ប្រសាសន៍​ថា សុខភាព​សាធារណៈ​គឺជា​ការ​ផ្តោត​សំខាន់​នៃ​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ ។ ក្រុមហ៊ុន​មិន​ត្រឹមតែ​ផ្តោត​ទៅ​លើ​ប្រតិបត្តិការ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​បំណង​ចង់​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សហគមន៍ ការ​យល់​ដឹង និង​ការ​ចែករំលែក​នៅ​ក្នុង​ជីវិត​របស់​ប្រជាជន ជា​ពិសេស​អ្នក​ដែល​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ ។

កម្មវិធី​នេះ​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​សហគមន៍​ជា​បន្តបន្ទាប់​របស់​មិត្ត​ហ្វូ​ន​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ដែល​រួម​មាន​អាហារូបករណ៍​អប់រំ ជំនួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ និង​ការ​ភ្ជាប់​អ៉ីនធឺណិត​ដោយ​ឥត​គិតថ្លៃ​សម្រាប់​សាលារៀន​នៅ​តំបន់​ដាច់​ស្រយាល ​។ តាម​រយៈ​គំនិត​ផ្តួចផ្តើម​នេះ មិត្ត​ហ្វូ​ន​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ថែទាំ​សុខភាព​បឋម និង​ផ្សព្វផ្សាយ​ស្មារតី​នៃ​ការ​ចែករំលែក​នៅ​ក្នុង​សហគមន៍​ ៕ អត្ថបទសហការ