ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គម្រោង​អភិវឌ្ឍ​ថ្មី DreamVille កំពុង​ផុស​ឡើង ដោយ​​រួម​បញ្ចូល​គា្ននៃ​ទីប្រជុំជន​ដំបូង​គេ​ក្នុង​ខេត្តសៀមរាប

2 ថ្ងៃ មុន

ខេត្តសៀមរាប ​៖ នា​ថ្ងៃ​ទី ១២ ខែសីហា ឆ្នាំ ​២០២៥ មកនេះ ក្រុមហ៊ុន N.H.O…

ខេត្តសៀមរាប ​៖ នា​ថ្ងៃ​ទី ១២ ខែសីហា ឆ្នាំ ​២០២៥ មកនេះ ក្រុមហ៊ុន N.H.O និង Atomy Global Group បាន​ប្រារព្ធ​ពិធីបើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ និង​ដាំ​ដើមឈើ​ជា​និមិត្តរូប ដែល​ជា​ការ​កត់សម្គាល់នៃ​ការ​ចាប់ផ្តើម​របស់ DreamVille ដែល​ជាទី​ប្រជុំជន រួម​បញ្ចូល​គា្ន​ដំបូង​គេ​នៅ​ក្នុង ទីក្រុង​បេតិកភណ្ឌ​នៃ ខេត្តសៀមរាប របស់​ប្រទេស​កម្ពុជា ។

អភិបាលរង​នៃ​គណៈ​អភិបាលខេត្តសៀមរាប លោក ហន ពុ​ទ្ធី បាន​ថ្លែង​ថា ​ព្រឹត្តិការណ៍​ថ្ងៃនេះ មិន​ត្រឹមតែ​មាន​សារៈសំខាន់សម្រាប់​ការ​ចាប់ផ្តើម​គម្រោង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​ន័យ​សំខាន់​ចំពោះការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​របស់​ខេត្តសៀមរាប​ផង​ដែរ​ ។

លោក ហន ពុ​ទ្ធី បន្ត​ថា ​៖ «​ខ្ញុំ​សង្ឃឹម ​និង​ជឿជាក់ជាមួយ​និង​ការ​សហការ​យ៉ាង​ជិត​ស្និទ្ធរវាង​ភាគី​ទាំងអស់ ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​មូលដ្ឋាន និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ គម្រោង​នេះ​នឹង​អាច​អនុវត្ត​បាន​ដោយ​ជោគជ័យ ហើយ​រួមចំណែក​បង្កើត​រូបរាង​ថ្មីឱ្យ​ខេត្តសៀមរាប​» ។

អភិបាលរង បន្ថែម​ថា ​៖ «​យើង​មាន​មោទនភាព​ខ្ពស់ និង​ប្តេជ្ញា​ថា ​នឹង​រួម​ដំណើរការជាមួយ​សហគ្រាស ដើម្បី​ធានា​ឱ្យ​គម្រោង​នេះ​អនុវត្តបាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព រួមចំណែក​បង្កើត​រូបរាង​ថ្មី​ឱ្យ​ខេត្តសៀមរាប ឆ្ពោះទៅ​អនាគត​អភិវឌ្ឍន៍​រុងរឿង​»​ ។

គម្រោង​អភិវឌ្ឍ DreamVille មាន​ផ្ទៃដី ៣៥.៤ ហិក​តា នឹង​ក្លាយជា​ទីប្រជុំជន​រួម​មួយដែល​មានផ្ទះ​ថ្មី​ទំនើប សាលារៀន សួន​កម្សាន្ត មណ្ឌល​សុខភាព និង​ហាង​លក់ទំនិញ ជាដើម ​។ ជាមួយនឹង​វត្តមាន សាលារៀន Dreamy ក្នុង​គម្រោង​អភិវឌ្ឍ DreamVille សាលារៀន​មួយ​នេះ គឺជា​ប្រព័ន្ធ​សាលា​មាន​ពីរ​ភាសា ដោយ​ស្រប​តាម​កម្មវិធី​សិក្សា​ជាតិ​និង​អន្តរជាតិ​ ។ ដោយ​សាលារៀន គ្រោង​នឹង​បើក​ដំណើរការ ក្នុង​ត្រីមាស​ទី ​២ ឆ្នាំ ​២០២៧ ដែល​នឹង​ផ្តល់​នូវ​ការ​អប់រំ គ្រប់​ជ្រុងជ្រោយ ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា និង​បឋម​សិក្សា រហូត​ដល់មធ្យមសិក្សា និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

លោក Kang Myung Gu នាយក​សាលារៀន Dreamy បានឱ្យ​ដឹង​ថា វត្តមាន​សាលារៀន Dreamy ក្នុង​គម្រោង​អភិវឌ្ឍ DreamVille នឹង​ជួយ​ដល់​ការ​ថែទាំ ការ​ចិញ្ចឹម​បីបាច់​ក្មេង​ជំនាន់​ក្រោយ ពង្រឹង​ចំណង​គ្រួសារ និង​ជំរុញ​ក្តី​សុ​បិ​ន្ត​ដ៏​ធំ សម្រាប់​សហគមន៍​ខ្មែរ​សម័យ​ទំនើប ​។ លោក​បាន​បញ្ចា​ក់​ទៀត​ថា ​៖ «​សាលា Dreamy មិន​ត្រឹមតែ​ផ្តល់​នូវ​សេចក្តីសុខដល់​រាល់​គ្រួសារអំពី​ការ​អប់រំ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បង្ហាញ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើងខ្ញុំក្នុង​ការ​កសាង​សហគមន៍ប្រកបដោយ​ស្ថិរភាព ដែល​មនុស្ស​អាច​រស់នៅ​បានរៀនសូត្រ និង​រីក​ចម្រើន​ជាមួយ​គ្នា​នៅ​មជ្ឈមណ្ឌល​នៃ​ខេត្តសៀមរាប​» ​។

ដោយ​ស្ថិត​នៅ​ក្នុង​ទីតាំង​ដែល​ល្អ​មួយ DreamVille ស្ថិត​នៅ​ផ្លូវបំបែក​ផ្លូវជាតិ​លេខ ​៦ ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​ ៣ និង​ផ្លូវ​ល្បឿន​លឿន​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ DreamVille មា​នទី​តាំងនៅ​តាម​ច្រករបៀងដែល​កំពុង​រីក​ចម្រើនក្នុង​ខេត្តសៀមរាប​ ។ យោង​តាម​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ណ៍​វា​ស៊ី​វិល (SSCA) បានឱ្យ​ដឹង​ថា អាកាសយានដ្ឋាន​ថ្មីដែល​ស្វាគមន៍ភ្ញៀវ​អន្តរជាតិ​ផង 3.42 លាន​នាក់​នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ​២០២៥ ហើយ​ទី​នេះ គឺ​មាន​ចម្ងាយ​ត្រឹមតែ ​២០​នាទី ពី​ទីប្រជុំជន​ខេត្តសៀមរាប ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក គី​ម យូ ឆិល ប្រធាន​នាយក​ប្រត្តិបត្តិ ក្រុមហ៊ុន N.H.O បាន​សង្កត់ធ្ងន់​ថា DreamVille មិន​ត្រឹមតែ​ជា​លំនៅ​ដ្ឋា​ន​តែ​ប៉ុណ្ណោះ​ទេ គឺ​វា​ថែម​ទាំង​ជា​តំណាង​ឱ្យ​របៀប​រស់នៅ​បែប​ថ្មី​សម្រាប់​ប្រជាជន​ខេត្តសៀមរាប​ ។ លោក​បាន​បន្ត​ថា ​៖ «​យើងខ្ញុំ​ជឿជាក់​ថា វា​នឹង​ក្លាយជា​ចំណុច​ចាប់ផ្ដើមសម្រាប់​ក្តី​សុ​បិ​ន្ត​ដ៍​អស្ចារ្យ​សម្រាប់​អ្នកស្រុក អ្នក​វិនិយោគ និង​មនុស្ស​ជំនាន់​ក្រោយ​» ។

សូម​ជម្រាប​ថា គម្រោង​នេះ​គឺជា​គំ​រូប​ផ្សំរវាង​គតិបណ្ឌិត​នៃ N.H.O គឺ​កសាង​សហគមន៍ ដែល​មាន​សុខភាព​ល្អ និង​ចក្ខុវិស័យ​ដ៏​យូរអង្វែង​របស់ Atomy គម្រោង​នេះ​មាន​គោលបំណង​កំណត់​ស្តង់ដារ​ថ្មី សម្រាប់​ទីក្រុង​ដែល​គួរ​ជាទី​រស់នៅ ក្នុង​ប្រទេស​កម្ពុជា ​។ ដោយ​ប្រកាន់​យក​គតិបណ្ឌិត គឺ​ការ​អភិវឌ្ឍន៍​សហគមន៍ ប្រកបដោយ​សុវត្ថិភាព និង​សុខភាព​ល្អ DreamVille ត្រូវ​បាន​រៀបចំ​ដើម្បី​ឆ្ពោះទៅ​រក​ការ​រស់នៅ​តាម​បែប​បៃតង និង​មាន​ភាព​ត​ភ្ជាប់​គ្នា ដែល​ក្នុង​នោះ​មាន​ផ្ទៃដី​ជាង​ ១៩ ហិ​កតា ស្មើ​និង ​៥៥%​ នៃ​ផ្ទៃដី​សរុប គឺ​សម្រាប់​ការ​សាងសង់​សួនច្បារ និង​កន្លែង​សម្រាប់​បណ្តា​សកម្មភាព​សហ គម​ន៏​។ ដែល​ក្នុង​នោះ​រួម​មាន ​៖

  • Dream Park គឺជា​សួនច្បារ​វប្ប​ធ​ម៍ និង​ជាទី​កន្លែង សម្រាប់​កម្សាន្ត​នៅ​ចំ​កណ្តាល ន DreamVille
  • Pocket Parks & Gallery Park មាន​តំបន់​សម្រាប់​លេង​កម្សាន្ត កន្លែង​ហាត់ប្រាណ សួនច្បារ និង​ការ រចនា​ទេសភាព បែប​វិចិត្រសិល្បៈ
  • រុក្ខជាតិ​បៃតង​ត្រូពិច​ដែល​គ្របដណ្ដប់​ពេញ ទិស​ទី វិ​ថី​សិប្បករ សាលារៀន និង​តំបន់​សេវាកម្ម ។

អំពី N.H.O
N.H.O (​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា NIBC នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​) គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ដែល​បាន​ប្ដេជ្ញា​ចិត្ត ក្នុង​ការ​បង្កើត​សហគមន៍ ឱ្យ​កាន់តែ​ប្រសើរ​ឡើង ឆ្លង​តាម​រយៈ​គម្រោង​លំនៅ​ដ្ឋា​ន​គុណភាព​ខ្ពស់ សម​ស្រប​ទៅ​តាម​តំបន់​នីមួយ​ៗ​ ។ ដោយ​មានផ្ទះ​ផង 30,000​ខ្នង ដែល​ត្រូវ​បាន និង​កំពុង​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​វៀតណាម ថៃ និង​កម្ពុជា N.H.O លេច​ឈានមុខ​ដោយ​ប្រកាន់យក​គតិបណ្ឌិត ​៖ «ការ​យល់​ដឹង​អំពី​មូលដ្ឋាន​-​ស្តង់ដារ​សកល​» ។

នៅ​ក្នុង​ប្រទេស​កម្ពុជា N.H.O ទទួល​បានការ​ទទួលស្គាល់​យ៉ាង​ខ្លាំង ជាមួយ Sarai Resort & Spa ដែល​ជា​គោលដៅ​ទេសចរណ៍ លំដាប់​ផ្កាយ​ប្រាំ ឈានមុខ​គេ​នៅ​ក្នុង​ខេត្តសៀមរាប ចាប់តាំងពី​ឆ្នាំ ​២០១៧ ដែល​ប្រារព្ធ ឡើង​ដោយ​ភ្ញៀវ​អន្តរជាតិ សម្រាប់​សេវាកម្ម​លំដាប់​ខ្ពស់ និង​ការ​រចនា​បែប​ឥណ្ឌូចិន​ដ៏​ប្លែក ​។

Atomy Global Group
Atomy គឺជា​ក្រម​ហ៊ុន​ពាណិជ្ជកម្ម​សកល ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​បាន​បើក​ដំណើរការ​ជាង ២០​ប្រទេស ដែល​មាន​បណ្តាញ​សមាជិក​ជាង​ ១៦​លាន​នាក់​ ។ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​កំពុង​ពង្រីក​ទៅ​ក្នុង​វិស័យ​សំខាន់​ៗ រួម​មាន ការ​អប់រំ អចលនទ្រព្យ និង​ការ​ថែទាំ​សុខភាព​ ។ នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន Atomy បម្រើ​ការ​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន DreamVille ដោយ​ធ្វើការ​ជាមួយនឹង​ក្រុមហ៊ុន N.H.O ដើម្បី​រៀបចំ​ការ​អភិវឌ្ឍន៍ DreamVille នៅ​ខេត្តសៀមរាប ​៕ អត្ថបទ​សហការ