ធនាគារ ABA ដាក់ដំណើរការមុខងារវិភាគហិរញ្ញវត្ថុដំបូងបង្អស់នៅកម្ពុជា នៅក្នុង ABA Mobile
2 ថ្ងៃ មុន
រាជធានីភ្នំពេញ ៖ ABA ដែលជាធនាគារឌីជីថលឈានមុខរបស់កម្ពុជា មានមោទនភាពក្នុងការប្រកាសបើកដំណើរការជាផ្លូវការមុខងារថ្មីសន្លាងមួយនោះគឺ មុខងារវិភាគជាឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន (PFM) ដំបូងបង្អស់នៅកម្ពុជា ដែលបានភ្ជាប់ទៅក្នុងកម្មវិធី ABA…
រាជធានីភ្នំពេញ ៖ ABA ដែលជាធនាគារឌីជីថលឈានមុខរបស់កម្ពុជា មានមោទនភាពក្នុងការប្រកាសបើកដំណើរការជាផ្លូវការមុខងារថ្មីសន្លាងមួយនោះគឺ មុខងារវិភាគជាឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន (PFM) ដំបូងបង្អស់នៅកម្ពុជា ដែលបានភ្ជាប់ទៅក្នុងកម្មវិធី ABA Mobile ។ បង្កើតឡើងសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ មុខងារវិភាគ ផ្តល់មធ្យោបាយងាយស្រួលជូនអ្នកប្រើ ABA Mobile ក្នុងការស្វែងយល់ពីការចាយវាយ និងរំហូរទឹកប្រាក់របស់ពួកគេ និងធ្វើការសម្រេចចិត្តផ្នែកលុយកាក់បានគ្រប់ជ្រុងជ្រោយភ្លាមៗពីទូរស័ព្ទដៃផ្ទាល់ ។
ឥឡូវ អ្នកប្រើ ABA Mobile អាចឃើញភ្លាមៗតាមរយៈគំនូសតាង និងដ្យាក្រាមថា តើលុយរបស់ពួកគាត់ចេញទៅណាខ្លះ និងចូលពីណាខ្លះ, តាមដានការចំណាយទៅតាមប្រភេទ និងគ្រប់គ្រងទម្លាប់ចាយវាយទៅតាមតម្រូវការ និងពេលវេលាជាក់ស្ដែង ដោយធ្វើឲ្យគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេសម្រេចបានរលូន ។
ចែករំលែកព័តមាននេះ