ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សិន​ជូ​រី ផ្លា​ហ្សា ​៖ មជ្ឈមណ្ឌល​ផ្សារ​ទំនើប​លក់ដុំ និង​រាយ​ភ្នំពេញ​ ​ទីតាំង​សម្គាល់​ថ្មី​នៃ​ឧត្តមភាពសហគមន៍

4 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ២៥ ខែមិថុនា ឆ្នាំ ​២០២៤ ៖ សិន​ជូ​រី ផ្លា​ហ្សា (CENTURY…

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ២៥ ខែមិថុនា ឆ្នាំ ​២០២៤ ៖ សិន​ជូ​រី ផ្លា​ហ្សា (CENTURY PLAZA)​ បាន​ប្រកាស​ថា គម្រោង​នេះ​ទទួល​បាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់ ហើយ​គ្រោង​នឹង​បើក​ដំណើរការ​សាកល្បង​នៅ​ខែកក្កដា ឆ្នាំ ​២០២៤ ដើម្បី​ត្រៀមខ្លួន​រៀបចំ​ពិធី​សម្ពោធ​ដ៏​ធំ​នៅ​ខែតុលា ​។ ការ​បើក​ដំណើរការ​សាកល្បង​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង ព្រោះ​វា​មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​គាំទ្រ​របស់​យើង​ទៅ​កាន់​អតិថិជន​ប៉ុណ្ណោះ​ទេ វា​ក៏​ដើម្បី​ធានា​នូវ​ការ​បង្ហាញ​ដ៏​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ពិធី​សម្ពោធ ​។ យើង​សង្ឃឹមថា​ តាម​រយៈ​ការ​បើក​ដំណើរការ​សាកល្បង​នេះ នឹង​បង្ហាញ​ពី​ប្តេជ្ញា​ចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ចំពោះ​អតិថិជន និង​ជំរុញ​ឱ្យ​ពួក​គេ​មាន​ទំនុកចិត្ត​ចំពោះ​អនាគត​របស់​សិន​ជូ​រី ផ្លា​ហ្សា​ ។

គម្រោង​នេះ​គ្របដណ្តប់​លើ​ផ្ទៃដី ១១,៤០០ ម៉ែត្រការ៉េ ក្នុង​នោះ​ ៣០%​ ជា​តំបន់​បៃតង វា​នឹង​ក្លាយជា​ទីតាំង​សម្គាល់​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ​ ។ ផ្ទៃក្រឡា​សំណង់​សរុប​ ៥០,០០០​ ម៉ែត្រការ៉េ មាន ​៩​ ជាន់ ដែល​គ្របដណ្តប់​មុខងារ​ជា​ច្រើន​ដូច​ជា​លក់រាយ ការ​កម្សាន្ត និង​ម្ហូបអាហារ​ ។ ផ្សារ​កសិកម្ម​មាន​អាជីវករ​ជាង ១,០០០ ​នាក់ ខណៈ​ជាន់​ទី​ ១ និង​ជាន់​ទី ​២ មាន​តូប​អាជីវកម្ម​លក់ដុំ និង​រាយ ហើយ​ជាន់​ទី ​៣ ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​សម្រាប់​ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ត​របស់​កុមារ ដោយ​ផ្តល់​ទីតាំង​ល្អ​សម្រាប់​អ្នក​ជួល​ថ្មី​ ។

សិន​ជូ​រី ផ្លា​ហ្សា មា​នទី​តាំងនៅ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ដោយ​ធ្វើ​ដំណើរ​ត្រឹមតែ​ ៥ ​នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​។ គោលដៅ​របស់​គម្រោង​នេះ គឺ​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទីក្រុង​ភ្នំពេញ ទាក់ទាញ​អតិថិជន​ក្នុងស្រុក ​និង​ក្រៅ​ស្រុក​តាម​រយៈ​ការ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​សេវាកម្ម​ប្រកបដោយ​គុណភាព និង​បទ​ពិសោធន៍​ទិញ​ទំនិញ​ដ៏​ពិសេស ​។

ការ​បើក​សម្ពោធ​របស់​សិន​ជូ​រី ផ្លា​ហ្សា បង្ហាញ​ទំព័រ​ថ្មី​ក្នុង​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​នៅ​រាជធានី​ភ្នំពេញ ​។ យើង​រំពឹង​ថា ​នឹង​មានការ​ចូលរួម​របស់​លោក​អ្នក ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​ភាព​រុងរឿង និង​ការ​អភិវឌ្ឍន៍​នៃ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​នេះ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​រស់​រវើក និង​កាលានុវត្តភាព​។
សម្រាប់​ព​ត៌​មាន​បន្ថែម​ផ្នែក​លក់ សូម​ទំនាក់ទំនង ៖ ០២៣ ៩០១ ៨៥៦ ​៕

អំពី​សិន​ជូ​រី ផ្លា​ហ្សា (CENTURY PLAZA)
ការ​រចនា និង​អាជីវកម្ម​របស់​សិន​ជូ​រី ផ្លា​ហ្សា ខុស​ពី​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ធម្មតា​ដទៃ​ទៀត​ក្នុង​ទីក្រុង​ភ្នំពេញ​។ យើង​រួម​បញ្ចូល​លក្ខណៈ​នៃ​ផ្សារ​កសិកម្ម​បែប​ប្រពៃណី​ជាមួយនឹង​ការ​លក់ដុំ​និង​រាយ និង​ការ​កម្សាន្ត​បែប​សម័យ​ទំនើប បង្កើត​បានជា ពាណិជ្ជកម្ម​ចម្រុះ​ដ៏​ប្លែក​មួយ ​។ ក្នុង​នាម​ជា​គម្រោង​អភិវឌ្ឍន៍​ទីផ្សារ​ឡើង​វិញ​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​កម្ពុជា សិន​ជូ​រី ផ្លា​ហ្សា​ត្រូវ​បាន​គ្រោង និង​អនុវត្ត​យ៉ាង​ម៉ត់ចត់​ជា​ច្រើន​ឆ្នាំ ក្នុង​គោលបំណង​លើកកម្ពស់​មុខមាត់​ទីក្រុង សោភ័ណ​ភាព​បរិស្ថាន​ទីក្រុង និង​គុណភាព​ការ​រស់នៅ​របស់​ប្រជាជន​ ។ ហើយ​សិន​ជូ​រី ផ្លា​ហ្សា​ ដែល​ជាទី​តាំង​សម្គាល់​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ នឹង​ក្លាយជា​ស្តង់ដារ​គំរូ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ឡើង​វិញ​ពាណិជ្ជកម្ម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ។

សិន​ជូ​រី ផ្លា​ហ្សា បូក​បញ្ចូល​ផ្នែក​សំខាន់​របស់​ទីផ្សារ​កសិកម្ម​ក្នុងស្រុក ជាមួយ​ការ​ទិញអី​វ៉ា​ន់ លក់ដុំ កម្សាន្ត ការិយាល័យ​និង​សណ្ឋាគារ​ប៊ូ​ទិ​ក ​។ ដែល​ផ្តល់​នូវ​កន្លែង​ដើរ​ទិញ​អី​វ៉ា​ន់ កន្លែង​លំហែ​អារម្មណ៍​និង​កម្សាន្ត​ដ៏​ល្អ​សម្រាប់​អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ និង​ភ្ញៀវ​ទេសចរណ៍​ ។ សិន​ជូ​រី ផ្លា​ហ្សា​ នឹង​ផ្តល់​នូវ​ភាព​ងាយស្រួល ភាព​សុខ​ស្រួល និង​ភាព​រីករាយ រួម​ជាមួយនឹង​បទ​ពិសោធន៍​តែ​មួយ​គត់​នៃ​វប្បធម៌​កម្ពុជា ​។
សម្រាប់​ការ​សាកសួរ​ព័ត៌មាន សូម​ទំនាក់ទំនង ​៖
អ្នក​ទំនាក់ទំនង​ទី​ ១ ៖
GARY LAM
នាយក​គ្រប់គ្រង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប និង​អាជីវកម្ម
(+៨៥៥) ០៩៨៨៥ ៦៦១១
អ្នក​ទំនាក់ទំនង​ទី​ ២
Ms. Xiao Luo
ទីប្រឹក្សា​អចលនទ្រព្យ​ជាន់ខ្ពស់
(+៨៥៥)០១៦៣១ ៣១២២ ៕ អត្ថបទសហការ