ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទឹក​ដោះ​គោ អង្គរ​មី​ល សូម​ចូលរួម​អបអរសាទរអតិថិជន​ចំនួន ០៩ រូប បន្ថែម​ទៀតដែល​មានសំណាងត្រូវ​រង្វាន់ម៉ូតូ​ហុងដា​វេ​វ ស៊េរី​ថ្មី

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​បេសកកម្ម​ចែក​រង្វាន់​ម៉ូតូ ដល់​អតិថិជន​ចំនួន ០៣ ​ខេត្ត រួច​មក ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ទឹកដោះគោ អង្គរ​មី​ល បាន​រក​ឃើញ​អតិថិជន​មានសំណាង​ចំនួន…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​បេសកកម្ម​ចែក​រង្វាន់​ម៉ូតូ ដល់​អតិថិជន​ចំនួន ០៣ ​ខេត្ត រួច​មក ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ទឹកដោះគោ អង្គរ​មី​ល បាន​រក​ឃើញ​អតិថិជន​មានសំណាង​ចំនួន ០៩​ រូប បន្ថែម​ទៀត​ហើយ ដែល​បាន​កោស​កាត​ឈ្នះ​រង្វាន់ ម៉ូតូ​ហុងដា​វេ​វ ស៊េរី​ថ្មី ហើយ​ក្រុមហ៊ុន បាន​ធ្វើ​ពិធី​ប្រគល់​រង្វាន់​ម៉ូតូ ជូន​ដល់​អ្នក​ឈ្នះ​ទាំង ០៩​ រូប​នោះ កាលពី​ថ្ងៃ​ទី​ ០៤ ខែឧសភា ឆ្នាំ ២០២៤ កន្លង​ទៅ នៅ​ឯ​ទីតាំង​រោងចក្រ​ផ្ទាល់ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូ​យ៉ា​ល់​ភ្នំពេញ​ ។ ហើយ​ឥឡូវនេះ ក្រុមការងារ​របស់​ក្រុមហ៊ុន អង្គរ​មី​ល បាន​ធ្វើការ​ដឹក​រង្វាន់​ម៉ូតូ​ហុងដា​វេ​វ សេរី​ថ្មី​ទាំងនេះ ទៅ​ប្រគល់​ជូន​ដល់​គេហដ្ឋាន​របស់​អតិថិជន​ផ្ទាល់ ទាំង​ ០៩​ រូប តែ​ម្តង ​។

តួយ៉ាង​គឺ​នៅ​ថ្ងៃ​ទី​ ១០ ឧសភា ២០២៤ ដឹក​ម៉ូតូ​ទៅ​ប្រគល់​ជូន ​៖

  • បងស្រី ច​ន្ថា ចាន់​នៅ – នៅ​ភូមិ​ថ្មី​, ឃុំ​ព្រែក​អ​ន្ទះ​, ស្រុក​ពោធិ៍​រៀង​, ខេត្តព្រៃវែង​។
  • បងស្រី ចេ​វ ឆុ​ន – នៅ​ភូមិ​ព្រៃ​អា​ស្ទាំង​, ឃុំ​អង្គរ​រាជ្យ​, ស្រុក​ព្រះស្តេច​, ខេត្តព្រៃវែង​។
  • បងស្រី ឆាំ សោភា – នៅ​ភូមិ​ជាងដែក​, ឃុំ​ជាងដែក​, ស្រុក​កំពង់ត្របែក​, ខេត្តព្រៃវែង​។

ថ្ងៃ​ទី ​១១ ឧសភា ២០២៤ ដឹក​ម៉ូតូ​ទៅ​ប្រគល់​ជូន​ ៖

  • បងប្រុស ឆាយ ឈឺ​ន – នៅ​ភូមិ​ព្រៃ​ព្រែក​, ឃុំ​ម្រាម​, ស្រុក​រមាស​ហែក​, ខេត្តស្វាយរៀង​។
  • បងស្រី ច័ន្ទ លាភ – នៅ​ភូមិ​បុស​តូច​, ឃុំ​ពងទឹក​, ស្រុក​រំដួល​, ខេត្តស្វាយរៀង​។

ថ្ងៃ​ទី​ ១៦ ឧសភា ២០២៤ ដឹក​ម៉ូតូ​ទៅ​ប្រគល់​ជូន ​៖

  • បងប្រុស ចិ ឃុ​ន្នី – នៅ​ភូមិ​បាទី​, ឃុំ​ព្នាយ​, ស្រុក​សំរោង​ទង​, ខេត្តកំពង់ស្ពឺ​។
  • បងស្រី លី​ម ស៊ី​នី – នៅ​ភូមិ​ត្រពាំង​គា​, ឃុំ​ជើងគោ​, ស្រុក​ព្រៃ​នប់​, ខេត្ត​ព្រះ​សីហ​នុ ​។

ថ្ងៃ​ទី​ ១៧ ឧសភា ២០២៤ ដឹក​ម៉ូតូ​ទៅ​ប្រគល់​ជូន ​៖

  • បងប្រុស ហ៊ា​វ គា​រ៉ា – នៅ​ភូមិ​ខ្នារ​, ឃុំ​ជ្រាវ​, ក្រុង​សៀមរាប​, ខេត្តសៀមរាប ​។

ថ្ងៃ​ទី​ ១៨ ឧសភា ២០២៤ ដឹក​ម៉ូតូ​ទៅ​ប្រគល់​ជូន​ ៖

  • បងស្រី សុះ ស្រី​វ៉ាស់ – នៅ​ភូមិ​ឈើទាល​ភ្លោះ​, ឃុំ​ព្រែក​តា​ម៉ា​ន់​, ស្រុក​ឆ្លូង​, ខេត្តក្រចេះ​ ។

សូម​បញ្ជាក់​ថា ការ​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ម៉ូតូ​នេះ​តាម​រយៈ «កម្មវិធី​កោស​ឈ្នះ​-​កោស​ឈ្នះ​» ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ថ្លែងអំណរគុណ ដល់​មាតាបិតា​គ្រប់​រូប ក៏​ដូច​ជា​អតិថិជន​ទូ​ទាំង​ប្រទេស ដែល​តែងតែ​គាំទ្រ​ដល់​ផលិតផល ទឹកដោះគោ អង្គរ​មី​ល ១១០.​មល និង ១៨០.​មល ដែល​រង្វាន់​ម៉ូតូ​ហុងដា​វេ​វ ស៊េរី​ថ្មី មាន​សរុប​រហូត​ដល់ ៥០​គ្រឿង និង រង្វាន់​ជា​ទឹកដោះគោ អង្គរ​មី​ល ចំនួន​០១​កេស សរុប​រាប់​ម៉ឺន​រង្វាន់​បន្ថែម​ទៀត​ ។ រហូត​ដល់​ពេល​នេះ នៅ​មាន​រង្វាន់​ម៉ូតូ​ហុងដា​វេ​វ ស៊េរី​ថ្មី ជា​ច្រើន​គ្រឿង​ទៀត កំពុង​រង់ចាំ​លោក​អ្នក ។

“​ទឹកដោះគោ អង្គរ​មី​ល​” គឺជា​ទឹកដោះគោ ដែល​សម្បូរ​ទៅ​ដោយ វីតាមីន​A ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់​ល្អ​, វីតាមីន​D និង​កាល់ស្យូម ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ និង​លូត​កម្ពស់​, ម៉ាញេស្យូម​(Mg) ប​ម្លែ​ង​សារធាតុចិញ្ចឹម​ទៅ ជា​ថាមពល និង​កាត់​បន្ថយ​ភាព​នឿយហត់ ​។

សូម​បញ្ជាក់​បន្ថែម​ដល់​អតិថិជន​ទាំងអស់​ថា ​៖

  • សូម​ធ្វើការ​កោស​កាត ដោយ​ថ្នម​ៗ និង​ប្រយ័ត្នប្រយែង ការពារ​ដាច់​ខូច​ទ្រង់ទ្រាយ​ដើម នៃ​កាត​កោស ​។
  • កាត​ដែល​ឈ្នះ​រង្វាន់​ហើយ ត្រូវ​រក្សា​ទ្រង់ទ្រាយ​ដើម​១០០% បើ​មិន​ដូច្នោះ​ទេ ក្រុមហ៊ុន​សូម​រក្សា​សិទ្ធិ នឹង​មិន​ប្តូរ​រង្វាន់​ជូន​ឡើយ​ ។
  • ជន​ណា​ក្លែងបន្លំ​កាត​កោស នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់ ​។
  • ដើម្បី​ជា​តម្លាភាព​ជូន​មហាជន កម្មវិធី​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ បុគ្គលិក​គ្រប់​ជាន់ថ្នាក់ របស់​ក្រុមហ៊ុន អង្គរ ឌែ​រី ប្រូ​ដាក ខូ​អិ​ល​ធី​ឌី (​អង្គរ​មី​ល​) និង​ក្រុម​គ្រួសារ ចូលរួម​ក្នុង​កម្មវិធី​នេះ​ឡើយ​ ។
  • កម្មវិធី​នេះ នឹង​បញ្ចប់​ការ​ប្តូរ​រង្វាន់​ដែល​បាន​ឈ្នះ នៅ​ថ្ងៃ​ទី ៣០-០៦-២០២៤ ត្រឹម​ម៉ោង ៥ ​ល្ងាច​។
  • អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ហុងដា​វេ​វ ស៊េរី​ថ្មី ទាំងអស់ អាច​ទំនាក់ទំនង​មក​ក្រុមហ៊ុន​ផ្ទាល់ ដើម្បី​ទទួល​បានការ​ណែនាំ ស្តី​ពី​ការ​បើក​រង្វាន់ តាម​រយៈ​ទូរស័ព្ទ​៖ 085 689 888 – 096 648 9888 ។

ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី (អង្គរមីល) គឺជារោងចក្រដំបូង និងធំជាងគេនៅក្នុងវិស័យទឹកដោះគោ ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកុមារ ស្តីពីអាហាររូបត្ថម្ភ ដែលមានពាក្យស្លោកថា “អង្គរមីលល្អសម្រាប់សុខភាពអ្នក” ៕ អត្ថបទសហការ