ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ផ្ញើលិខិតរំលែកទុក្ខ គោរពជូនលោកជំទាវ លាង ហៃ ព្រមទាំងក្រុមគ្រួសារនៃសព ឯកឧត្តម ជាវ តាយ

2 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងសហការីទាំងអស់…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងសហការីទាំងអស់ នៃរដ្ឋបាលរាជធានីភ្នំពេញ មានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្ដីក្រៀមក្រំបំផុត ចំពោះការទទួលមរណភាពរបស់ ឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលត្រូវជាស្វាមីរបស់លោកជំទាវ លាង ហៃ ដែលបានទទួលអនិច្ចកម្មនៅ ថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៣:០០ នាទី ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ ។

មរណភាពរបស់ ឯកឧត្តម ជាវ តាយ គឺជាការបាត់បង់ដ៏ធំធេងនូវ ស្វាមី ឪពុក ជីតា និងញាតិមិត្តដ៏ឧត្ដុង្គឧត្ដម ប្រកបទៅដោយព្រហ្មវិហារធម៌ សប្បុរសធម៌ និងការសណ្ដោសប្រោសប្រណី គួរជាទីគោរព និងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនចៅ-ញាតិមិត្ត ព្រមទាំងក្រុមគ្រួសារទាំងមូល ហើយក៏ជាការបាត់បង់នូវឥស្សរជនមួយរូប ពោរពេញទៅដោយចំណេះដឹង វិជ្ជាជីវៈដែលបានបំពេញការងារក្នុងស្ថាប័នក្រសួងមហាផ្ទៃ ប្រកបដោយឆន្ទៈមោះមុត និងមនសិការស្នេហាជាតិដ៏ជ្រាលជ្រៅក្នុងបុព្វហេតុបម្រើផលប្រយោជន៍ជាតិ មាតុភូមិ គួរឱ្យកោតសរសើរយ៉ាងក្រៃលែង ។

ស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ខ្ញុំសូមសម្តែងនូវការរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ពោរពេញដោយក្តីសោកសៅបំផុតជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារញាតិមិត្ត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ជាវ តាយ សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដោយក្តីក្រៀមកំបំផុតពីខ្ញុំ ៕ អត្ថបទសហការ