ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​ក្រសួង​ការងារ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្ដរជាតិ​កូរ៉េ ចុះអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា អំឡុង​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នៅ​សាធារណរដ្ឋ​កូរ៉េ

5 ខែ មុន

សាធារណរដ្ឋ​កូរ៉េ ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៦ ខែឧសភា ឆ្នាំ​ ២០២៤ ឯកឧត្តម ហេង សួរ…

សាធារណរដ្ឋ​កូរ៉េ ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៦ ខែឧសភា ឆ្នាំ​ ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ឯកឧត្ដម ចាង វ៉ុ​ង​សាម (CHANG Won Sam) ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដី​ពី «​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ និង​ទេព​កោសល្យ​វិជ្ជាជីវៈ​» ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយ​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម យូ​ន សក​យ៉​ល (Yoon Suk Yeol) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នៅ​សាធារណរដ្ឋ​កូរ៉េ​ចាប់ពី​ថ្ងៃ​ទី​ ១៥ ដល់ ១៨ ខែឧសភា ឆ្នាំ​ ២០២៤ ​។

កម្មវិធី​អភិវឌ្ឍន៍​ជំនាញ និង​ទេព​កោសល្យ​វិជ្ជាជីវៈ​នេះ មាន​គោលបំណង​ដើម្បី​បង្កើត​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​លើ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ និង​ទេព​កោសល្យ​វិជ្ជាជីវៈ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​ ។ តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ភាគី​ទាំង​ពីរ​នឹង​ផ្សារ​ភ្ជាប់​ការ​បណ្ដុះបណ្ដាល​ពលករ​ជំនាញ​ទៅ​នឹង​ឱកាស​ការងារ​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​បរទេស ព្រមទាំង​មានការ​គាំទ្រ​ពលករ​បន្ថែម​ក្រោយ​ពេល​ធ្វើ​មាតុភូមិនិវត្តន៍ ​៕ អត្ថបទសហការ