ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថាន​ NPIC​ ប្រារ​ព្ឋ​ខួប​ ១៩​ ឆ្នាំ ​ជាមួយនឹង​មោទកភាព​ នៃ​ការ​បណ្តុះបណ្តាល​ធនធាន​បច្ចេកទេស​នៅ​កម្ពុជា

2 ខែ មុន

រាជធានីភ្នំពេញ​៖ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC) នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៤ បាន​ប្រារព្ធ​ខួប​លើក​ទី​១៩​ឆ្នាំ​នៃ​ការ​បង្កើត​វិទ្យាស្ថាន ដែល​បាន​និង​កំពុង​ផ្តល់​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​បច្ចេកទេស​គ្រប់​កម្រិត​ជូន​សង្គម​ជាតិ​។ កម្មវិធី​នេះ​មានការ​ចូលរួម​ក្រោម​អធិបតីភាព​ឯកឧត្តម​ប៉ុក ប៉ាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ…

រាជធានីភ្នំពេញ​៖ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC) នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៤ បាន​ប្រារព្ធ​ខួប​លើក​ទី​១៩​ឆ្នាំ​នៃ​ការ​បង្កើត​វិទ្យាស្ថាន ដែល​បាន​និង​កំពុង​ផ្តល់​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​បច្ចេកទេស​គ្រប់​កម្រិត​ជូន​សង្គម​ជាតិ​។ កម្មវិធី​នេះ​មានការ​ចូលរួម​ក្រោម​អធិបតីភាព​ឯកឧត្តម​ប៉ុក ប៉ាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តំណាង​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​ជា​ច្រើន​រូប និង​សិស្ស​-​និស្សិត រួម​ទាំង​អ្នកចូលរួម​សរុប​ប្រមាណ​៦​ពាន់​នាក់ ​។

ថ្លែង​ទៅ​កាន់​អង្គពិធី​ឯកឧត្តម​បណ្ឌិត ប៊ុ​ន ភា​រិ​ន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​កត់​សម្គាល់ថា ក្នុងអំឡុងពេល​១៩​ឆ្នាំ​មកនេះ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​ក្លាយជា​វិទ្យាស្ថាន​ឈានមុខ​មួយ​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​គ្រប់​កម្រិត​ដែល​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ទទួលស្គាល់ ។

ឯកឧត្តម ប៊ុ​ន ភា​រិ​ន​លើក​ឡើង​ថា​៖ «ថ្ងៃនេះ យើង​ទាំងអស់​គ្នា​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង ដែល​បាន​រៀបចំ​ខួប​អនុស្សាវរីយ៍​គម្រប់​១៩​ឆ្នាំ នៃ​ការ​បង្កើត​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​…​វិទ្យាស្ថាន​បាន​កំណត់​ទស្សនវិស័យ និង​បេសកកម្ម​របស់​ខ្លួន គឺ​ធ្វើ​ឱ្យទៅ​ជា​វិទ្យាស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​គំរូ ដែល​នាំមុខ​គេ​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ប្រកបដោយ​មនសិការ​វិជ្ជា ជីវៈ មាន​ស្មារតី​ស្នេហា​ជាតិ​មាតុភូមិ និង​រួមចំណែក​អភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកទេស និង​សង្គម​» ​។

ក្រៅពី​នេះ ឯកឧត្តម​ប្រធាន​វិទ្យាស្ថាន​បាន​រំលឹក​ពី​ប្រវត្តិ​នៃ​ការ​កសាង​វិទ្យាស្ថាន​ដ៏​ទំនើប​មួយ​នេះ​ដោយ​អះអាង​ថា​ចំណងដៃ​នៃ​ទំនាក់ទំនង​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ ។

ឯកឧត្តម​ប៊ុ​ន ភា​រិ​ន​បន្ត​៖ «​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា គឺជា​ផ្លែផ្កា​ដ៏​ត្រចះត្រចង់​មួយ នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណៈរដ្ឋ​កូរ៉េ ដែល​ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី​ទំហំ​១១​ហិច​តា ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ​៣២​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​នោះ​មាន​២៨​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​កម្ចីសម្បទាន​របស់​សាធារណៈរដ្ឋ​កូរ៉េ និង​៤​លាន​ដុល្លារ​ជា​ប្រាក់​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​ ។

គួរ​បញ្ជាក់​ថា វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០០៥​លើ​ផ្ទៃដី​ចំនួន​១១​ហិ​កតា​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ជាមួយនឹង​សិស្សានុសិស្ស​ចូល​សិ​ក​ក្សា​ដំបូង​ប្រមាណ​២០០​នាក់ ប៉ុន្តែ​បច្ចុប្បន្ន​វិទ្យាស្ថាន​កំពុង​បណ្តុះបណ្តាល​សិស្ស និង​និស្សិត​ប្រមាណ​ ៧០០០​ នាក់​ ។

ក្រៅពី​ពិធី​គម្រប់​ខួប​១៩​ឆ្នាំ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ក៏​មាន​ប្រា​ព្ឋ​ពិព័រណ៍​ការងារ​ដោយ​មាន​កិច្ចសហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​(NEA) និង​សន្និសីទ​វិទ្យាសាស្ត្រ​លើក​ទី​៣ ក្រោម​ប្រធានបទ «​វិទ្យាសាស្ត្រ វិស្វកម្ម និង​បច្ចេកវិទ្យា​បៃតង​» ​ផង​ដែរ ​៕ អត្ថបទសហការ