ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Ford Ranger ទទួល​ចំណាត់ថ្នាក់​ផ្កាយ​ ៥ ជារថយន្ត​មាន​សុវត្ថិភាព​បំផុត ​!

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ កន្លង​ទៅ​ថ្មី​ៗ​នេះ រថយន្ត Next-Generation Ford Ranger ត្រូវ​បាន​ផ្លាស់​ប្តូរ​រូបរាង​ថ្មី និង​កំណែទម្រង់​ថ្មី​ទាំងស្រុង​ដែល​មាន​ភាពហាប់​ណែន រឹង​មាំ​ជា​មុន…

រាជធានីភ្នំពេញ ៖ កន្លង​ទៅ​ថ្មី​ៗ​នេះ រថយន្ត Next-Generation Ford Ranger ត្រូវ​បាន​ផ្លាស់​ប្តូរ​រូបរាង​ថ្មី និង​កំណែទម្រង់​ថ្មី​ទាំងស្រុង​ដែល​មាន​ភាពហាប់​ណែន រឹង​មាំ​ជា​មុន និង​រួម​ទាំង​បូ​កប​ញ្ជូ​ល​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ទំនើប​ៗ​ជា​ច្រើន​ទៀត រហូត​ដល់​បាន​ជាប់​ជា​រថយន្ត​ Pick-Up សុវត្ថិភាព​បំផុត ក្រោម​ការ​ធ្វើតេស្ត​សុវត្ថិភាព​កម្រិត​ខ្ពស់​ពី​កម្មវិធី​វាយតម្លៃ​រថយន្ត​ថ្មី​របស់​សហភាព​អឺរ៉ុប EuroNCAP (European New Car Assessment Programme) និងការ​ធ្វើតេស្ត​សុវត្ថិភាព​កម្រិត​ខ្ពស់​ពី​កម្មវិធី​វាយតម្លៃ​រថយន្ត​ថ្មី​របស់​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ANCAP (Australasian New Car Assessment Programme) ដោយ​ទទួល​បាន​លទ្ធផល​ចំណាត់ថ្នាក់​ផ្កាយ​ ៥ ទៅ​លើ​ប្រព័ន្ធ​សុវត្ថិភាព​របស់​រថយន្ត សម្រាប់​ប្រព័ន្ធ​ការពារ​អ្នកបើកបរ ប្រព័ន្ធ​ការពារ​អ្នក​រួម​ដំណើរ និង​ប្រព័ន្ធ​បញ្ចៀស​គ្រោះថ្នាក់ ​។

រថយន្ត Next-Generation Ford Ranger ត្រូវ​បាន​ធ្វើតេស្ត​ទៅ​តាម​សុវត្ថិភាព​កម្រិត​ខ្ពស់​នៃ​ស្តង់ដារ​អឺរ៉ុប និង​ធ្វើតេស្ត​ទៅ​តាម​សុវត្ថិភាព​កម្រិត​ខ្ពស់​នៃ​ស្តង់ដារ​អូ​ស្រា្ត​លី និង​នូ​វែ​ល​សេ​ឡង់​ផង​ដែរ ដូច​ជា​ការ​ធ្វើតេស្ត​សម្រាប់​អ្នក​ធ្វើ​ដំណើរ ការ​ធ្វើតេស្ត​សម្រាប់​កុមារ ការ​ធ្វើតេស្ត​សម្រាប់​សុវត្ថិភាព​អ្នក​ថ្មើរជើង និង ការ​ធ្វើតេស្ត​សម្រាប់​ប្រព័ន្ធ​សុវត្ថិភាព​ផ្សេង​ៗ​របស់​រថយន្ត ​។ សម្រាប់​ការ​ធ្វើតេស្ត​សុវត្ថិភាព​របស់​អ្នក​ធ្វើ​ដំណើរ និង​ការ​ធ្វើតេស្ត​សុវត្ថិភាព​សម្រាប់​កុមារ គឺ​គេ​ធ្វើតេស្ត​ទៅ​លើ​ការ​បុក​ប៉ះ និង​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើតឡើង​ពី​គ្រប់​ស្ថានភាព ដើម្បី​ធានា​នូវ​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើប្រាស់​រថយន្ត​រួម​ទាំង​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​អ្នកមាន​បំណង​ចង់​ទិញ​រថយន្ត​ ។ លើស​ពី​នេះ​ទៅ​ទៀត​ក៏​មាន ការ​ធ្វើតេស្ត​សម្រាប់​ប្រព័ន្ធ​សុវត្ថិភាព​ផ្សេង​ៗ​របស់​រថយន្ត ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​សម្រាប់​អ្នកបើកបរ និង​ឧបសគ្គ​ផ្សេង​ៗ ក្រោយ​ការ​ធ្វើតេស្ត​រួច នោះ​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​សម្រាប់​ប្រភេទ​រថយន្ត Pick-Up ដោយ​លទ្ធផល​ទាំង​អស់នេះ គឺ​បូក​រួម​ទៅ​លើ​គ្រប់​ម៉ូ​ដែល​នៃ​រថយន្ត Next-Generation Ford Ranger​ ។

មូលហេតុ​ដែល​រថយន្ត Next-Generation Ford Ranger ទទួល​បាន​លទ្ធផល​ល្អ​បំផុត​បែប​នេះ ដោយសារ​តែ រថយន្ត Next-Generation Ford Ranger គឺ​បាន​បំពាក់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ដ៏​ឆ្លាត​វៃ​ជា​ច្រើន​ដូច​ជា ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរ​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្ត ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​ថយក្រោយ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ពេល​ថយក្រោយ​ដោយ​ស្វ័យប្រវត្ត ប្រព័ន្ធ​ផ្តល់​ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង និង​ខាងក្រោយ​រថយន្ត ដោយ​សេន​សឺ​ផ្នែក​ខាង​មុខ និង​សេន​សឺ​ផ្នែក​ខាងក្រោយ​ចំនួន ៨​គ្រាប់ ដែល​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​អតិថិជន​ប្រើប្រាស់ និង​សាធារណជន​ផង​ដែរ ។

សម្រាប់​ការ​ទំនាក់ទំនង​ផ្នែក​លក់ និងបើកបរ​សាកល្បង​រថយន្ត Next Generation Ford Ranger សូម​ទំនាក់ទំនង​ទៅ​កាន់​លេខ​ទូរស័ព្ទ ៖ 078 333 748 និង 016 333 785 ​៕ អត្ថបទសហការ