ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រំភើប​ឥត​ល្ហែ ​! គោ​ជល់ នៅ​តែ​បន្ត​ចែក​រង្វាន់​ដល់អ្នក​ឈ្នះ​ជា​បន្តបន្ទាប់

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ថ្ងៃ​ទី ​18 ខែឧសភា ឆ្នាំ ​2024 ៖ ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាងច្រើនជាមួយនឹង​សំឡេង​ហ៊ោ​ឡើង​ផ្អើល ក្នុងអំឡុងពេល​ដែល​ក្រុមហ៊ុន គោ​ជល់…

រាជធានី​ភ្នំពេញ ថ្ងៃ​ទី ​18 ខែឧសភា ឆ្នាំ ​2024 ៖ ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាងច្រើនជាមួយនឹង​សំឡេង​ហ៊ោ​ឡើង​ផ្អើល ក្នុងអំឡុងពេល​ដែល​ក្រុមហ៊ុន គោ​ជល់ កំពុង​ដំណើរការ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​ដល់​ឈ្នះ​រង្វាន់​ពី​កម្មវិធី ផ្គុំ​ក្រវិល​កំប៉ុង 3 ឈ្នះ​មហា​រង្វាន់ រង្វាន់​សរុប 2​ ពាន់​លាន​រៀល ពី​គោ​ជល់ ដែល​បាន​រៀបចំ​ឡើង​នៅផ្សារ​ត្រពាំង​ថ្លឹង ក្នុង​រាជធានី​ភ្នំពេញ ដែល​នេះ​ជា​លើក​ទី ​4 ហើយ​នៅ​ដើមឆ្នាំ 2024 នេះ ដែល​គោ​ជល់ បាន​ស្វែងរក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ និង​ទឹកប្រាក់ 10​ លាន​រៀល ជា​បន្តបន្ទាប់​មក​ពី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា ដែល​មាន​ចំនួន​សរុប​ដល់​ទៅ 95 នាក់​ហើយ ​។

នៅ​ក្នុង​ព្រឹត្តិការណ៍​ចែក​រង្វាន់​គោ​ជល់​ដ៏​រំភើប​លើក​នេះ ពិសេស​ប្លែក​ជាង​កម្មវិធី​ប្រគល់​រង្វាន់​គោ​ជល់​រាល់ដង គឺ​មាន​អ្នក​ឈ្នះ​រង្វាន់​សរុប​ដល់​ទៅ 23 ​នាក់ ក្នុង​នោះ​អ្នក​ឈ្នះ​ម៉ូតូ​ចំនួន 9 ​នាក់ និង​អ្នក​ឈ្នះ​លុយ 10 ​លាន​រៀល​ចំនួន 14 ​នាក់​។

ជាមួយ​គ្នា​នេះ លោក មួល បញ្ញា បច្ចុប្បន្ន​ជា​បុគ្គលិក​ធនាគារ​មួយ​រូប​នៅ ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា លោក​មានសំណាង​ដ៏​អស្ចារ្យ​លើក​ទី​មួយ​ក្នុង​ជីវិត ដែល​បាន​ឈ្នះ​រង្វាន់​ម៉ូតូ​ហុងដា​មួយ​គ្រឿង ពី​កម្មវិធី «​ផ្គុំ​ក្រវិល​កំប៉ុង 3 ឈ្នះ​មហា​រង្វាន់​» ព្រោះតែ​លោក​ចូល​ចិត្ត​ញ៉ាំ​គោ​ជល់ ហើយ​អ៊ុត​មើល​ក្រវិល​កំប៉ុង បន្ត​ស្វែងរក​ក្រវិល​កំប៉ុង​រហូត​បាន ផ្គុំ​បាន 3 ​ផ្នែក ដែល​ឈ្នះ​ម៉ូតូ​ហុងដា​មួយ​គ្រឿង​ពិតប្រាកដ​មែន មិនមែន​ក្រុមហ៊ុន​ចេះ​តែ​ផ្សព្វផ្សាយ ហើយ​មិន​ដាក់​រង្វាន់​អ្វី​ឡើយ ព្រោះ​លោក​បាន​តាមដាន​ផេ​ក​ហ្វេ​ក​ប៊ុ​ក គោ​ជល់ គឺ​ឃើញ​មាន​អ្នក​ឈ្នះ​យ៉ាងច្រើន​ជា​បន្តបន្ទាប់ ហើយ​លើក​នេះ លោក​ជា​អ្នក​ឈ្នះ​ខ្លួនឯង​ផ្ទាល់​តែ​ម្តង គោ​ជល់​ញ៉ាំ​ឆ្ងាញ់​ហើយ​ឈ្នះ​រង្វាន់​ពិត​ៗ​ ។

ក្នុង​ពេល​នោះ លោក លី ប៊ុ​ន​ហុង ប្រធាន​ផ្នែក​លក់​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​បង្ហាញ​ទឹកមុខ​សប្បាយ​រីករាយ​អបអរ​ជាមួយ​អ្នក​ឈ្នះ​រង្វាន់​គ្រប់​ៗ​គ្នា និង​សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់​គ្នា ដែល​តែងតែ​គាំទ្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ និង​ចាត់​ទុក​គោ​ជល់​ជា​ថាមពល​ជំរុញ​ដ៏​ខ្លាំងក្លា ក្នុង​ការ​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​អ្នក​គ្រប់​ៗ​គ្នា​ ។ ដើម្បី​បង្កើត​ស្នាមញញឹម និង​ភាព​សប្បាយ​រីករាយ​ដល់​ក្រុម​គ្រួសារ​របស់​អតិថិជន​គោ​ជល់ ក្រុមហ៊ុន គោ​ដល់ តែងតែ​រៀបចំ​នូវ​កម្មវិធី​ផ្តល់​សំណាង​ឈ្នះ​រង្វាន់​ធំ​ៗ រំភើប​ៗ ដែល​បង្ហាញ​ពី​ទឹកចិត្ត​ថ្លែងអំណរគុណ​ជូន​ដល់​អតិថិជន​ទូ​ទាំង​ប្រទេស ​។

ភាព​រំភើប​រីករាយ​ដែល​កើតឡើង​ពី​ការ​ទទួល​បាន​សំណាង​ឈ្នះ​រង្វាន់ពី កម្មវិធី «​ផ្គុំ 3​ ក្រវិល​កំប៉ុង ឈ្នះ​រង្វាន់​មហា​រង្វាន់ រង្វាន់​សរុប​រហូត​ដល់ 2,000,000,000 រៀល​» នឹង​បន្ត​ស្វែងរក​អ្នក​ឈ្នះ​រង្វាន់​ជា​បន្តបន្ទាប់​ទូ​ទាំង​ប្រទេស រហូត​ដល់​ចុងឆ្នាំ 2024 ។ ទិញ​គោ​ជល់​ពិសា ទទួល​បាន​ទាំង​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ផ្តល់​នូវ​ថាមពល​ជំរុញ​ដ៏​ខ្លាំងក្លា ជាមួយនឹង​ភាព​រំភើប​ដ៏​ពិសេស រាល់ពេល​អ៊ុត​មើល​ក្រវិល​កំប៉ុង​គោ​ជល់​របស់​អ្នក រួច​ផ្គុំ 3 ក្រវិល​កំប៉ុង អ្នក​នឹង​មានសំណាង​ក្លាយជា​អ្នក​ឈ្នះ​មហា​រង្វាន់​ដ៏​អស្ចារ្យ ពី​គោ​ជល់​ ។

អំពី​ក្រុមហ៊ុន TCP Group
TCP Group គឺជា​ក្រុមហ៊ុន​ភេសជ្ជៈ និង​អាហារ​ឈានមុខ​គេ​ក្នុង​ប្រទេស​ថៃ និង​ជា​ម្ចាស់​ម៉ាក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដ៏​ល្បីល្បាញ​បំផុត​របស់​ពិភពលោក “​គោ​ជល់​” ជាមួយ​គ្រួសារ Yoovidhya ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា “​ក្រុមហ៊ុន​នៃ​ម៉ាក​ផលិតផល​ដ៏​អស្ចារ្យ​” ក្រុមហ៊ុន​មាន​ផលប័ត្រ​ផលិតផល​ចម្រុះ និង​សកម្ម​នៅ​ក្នុង​ទីផ្សារ​ចំនួន 15 នៅ​អាស៊ី ដែល​មាន​បុគ្គលិក​ជាង 5,000 នាក់​នៅ​ទូ​ទាំង​ពិភពលោក​។ នៅ​ក្នុង​ប្រទេស​ថៃ ក្រុមហ៊ុន​ក៏​ទទួល​បាន​ភាព​ជោគជ័យ​ពី​ការ​ចែកចាយ​របស់​ខ្លួន OEM អាជីវកម្ម​ម៉ាស៊ីន​លក់ទំនិញ និង​សេវាកម្ម​ធ្វើ​ឱ្យ​ទីផ្សារ​សកម្ម​ ៕ អត្ថបទសហការ