ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វី​តា​ល់​ ចេញ​កេស​តុក្កតា​ ចំណុះ 250mL បណ្តុះ«អាជីព​ក្នុង​ក្តី​ស្រមៃ​» ស័ក្តិសម​សម្រាប់​កុមារ​ៗ​ ប្រើប្រាស់​ប្រចាំ​ថ្ងៃ

3 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ទឹក​ពិសា ​វី​តា​ល់ ​ចំណុះ 250mL ចេញ​កេស​តុក្កតា​ជំនាន់​ថ្មី​បែប Limited Edition ស្រស់​ស្អាត…

រាជធានី​ភ្នំពេញ​ ៖ ទឹក​ពិសា ​វី​តា​ល់ ​ចំណុះ 250mL ចេញ​កេស​តុក្កតា​ជំនាន់​ថ្មី​បែប Limited Edition ស្រស់​ស្អាត ទាក់ទាញ ផ្តោត​សំខាន់​លើអាជីព​ក្នុង​ក្តី​ស្រមៃ សម្រាប់​កុមារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ចេញ​លក់​នៅ​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​ទី ​២៤ ខែមិថុនា ឆ្នាំ ​២០២៤​ នេះ​តទៅ ​។

តាម​រយៈ​ការ​គាំទ្រ​ពេញ​និយម​ពី​សំណាក់​អតិថិជន វី​តា​ល់​ ចំណុះ 250 mL ក៏​ធ្លាប់​បាន​ចេញ​លក់​កេស​តុក្កតា កាលពី​រដូវ​កាល​កន្លង​ទៅ ដែល​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អតិថិជន ពិសេស​គឺ​កុមារ​ៗ​កម្ពុជា ។ យ៉ាងណាមិញ ក្នុង​ឆ្នាំ ២០២៤ នេះ ​វី​តា​ល់ ​ក៏​បាន​នាំ​មក​វិញ​នូវ​ការ​កែ​ច្នៃ​រូបរាង​ថ្មី ក្រោម​ប្រធានបទ​ថ្មី «អាជីព​ក្នុង​ក្តី​ស្រមៃ​» ដែល​ចង់​ជំរុញឱ្យ​កុមារ គ្រប់​រូប​ហ៊ាន​ចាប់​យក​អាជីព​ដែល​ជា​ក្តី​ស្រមៃ​របស់​ខ្លួន​នា​ថ្ងៃ​អនាគត ក៏​ដូច​ជា​ស្វែង​យល់​បន្ថែម​ពី​ជំនាញ​នៃ​អាជីព​នីមួយ​ៗ តាម​រយៈ​ការ​បង្ហាញ​អាជីព​ដ៏​សម្បូរ​បែប​ទាំង ១២ នៅ​លើ​សំបក​ដប ដែល​សុទ្ធសឹងតែ​ជា​អាជីព​ពេញ​និយម​ក្នុង​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន ​។

លោក ជុន​ហៀ​ង ថាវ​សិទ្ធិ អនុប្រធាន​ធុរកិច្ច នៃ​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) បាន​មាន​ប្រសាសន៍​ថា ​៖ «​កេស​វី​តា​ល់​តុក្កតា​ចំណុះ 250mL ជំនាន់​ថ្មី​ក្នុងឆ្នាំនេះ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ប្រណីត និង​យកចិត្តទុកដាក់​ដោយ​បាន​ប្រមូល​យក​នូវ​រូប​តុក្កតា​ស្រស់​ស្អាត និង​ទាក់ទាញ​ជា​ច្រើន​ដាក់​នៅ​ក្នុង​កេស​តែ​មួយ ដែល​គោលបំណង​របស់ ​វី​តា​ល់ ​គឺ​ចង់​បំផុសគំនិត​កុមារ​កម្ពុជា​ឱ្យ​ហ៊ាន​បង្កើត​ក្តី​ស្រមៃ និង​ចាប់​យក​អាជីព​ដែល​ពួក​គេ​ចង់​ធ្វើ​នា​ពេល​អនាគត​ដែល​រួម​មាន អវកាសយានិក វេជ្ជបណ្ឌិត រហូត​ដល់​សិល្បករ និង​ជម្រើស​អាជីព​ជា​ច្រើន​ទៀត» ​។​

លើស​ពី​ភាព​ស្រស់​ស្អាត ​និង​ភាព​ទាក់ទាញ អតិថិជន​ដែល​ជាវ ​វី​តា​ល់ ​ចំណុះ 250mL កេស​តុក្កតា អាជីព​ក្នុង​ក្តី​ស្រមៃ​នេះ អាច​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ក្នុង​កេស រួម​មាន​សៀវភៅ​អំ​ណា​ន​សម្រាប់​កុមារ និង​ស្ទីក​គ័​រ​ស្រស់​ស្អាត​បង្ហាញ​ពី​អាជីព​ការងារ​ទាំង ​១២ ថែម​ទៀត​ផង ​។ គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ថា វី​តា​ល់​ ជា​ក្រុមហ៊ុន​ទឹក​ពិសា​ក្នុងស្រុក​ទទួល​បានការ​គាំទ្រ​ពេញ​និយម​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា​ទាំង​គុណភាព និង​ស្តង់ដារ​អន្តរជាតិ​ដែល​ទទួល​បាន​មេដាយមាស​គុណភាព​ពិភពលោក​ពី​ស្ថាប័ន Monde Selection កាលពី​ឆ្នាំ​ ២០២៣ ​នេះ ​។

លោក​អ្នក​អាច​ចាប់ផ្តើម​ស្វែងរក​ជាវ​កេស ​វី​តា​ល់ ​ស្រស់​ស្អាត​ចំណុះ 250mL នៅ​តាម​ទីផ្សារ​នានា​ ដែល​នៅ​ជិត​លោក​អ្នកជា​ទីបំផុត​ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ ​។ ស្វែងរក​អាជីព​ក្នុង​ក្តី​ស្រមៃ នៅ​ក្នុង​កេស​វី​តា​ល់ 250mL ឥឡូវនេះ​ ! បាន​ទាំង​កម្សាន្ត បាន​ទាំង​សុខភាព ព្រមទាំង​អាច​មានឱកាស​ឈ្នះ​កាដូ cute cute ក្នុង​កេស​ថែម​ទៀត​ផង ។ តោះ ​! ចាប់​យក​អាជីព​ក្នុង​ក្តី​ស្រមៃ ជាមួយ​ វី​តា​ល់​ ចំណុះ​250mL ទាំងអស់​គ្នា ​។ រួសរាន់​ឡើង ចំនួន​មាន​កំណត់ ​! ៕ អត្ថបទសហការ