ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វត្តមាន​ផលិតផល​ភេសជ្ជៈ «Made in Cambodia» ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី ​២១

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ មោទកភាព​ផលិតផល​ភេសជ្ជៈ «Made in Cambodia» គុណភាព​ស្តង់ដារ​ពិភពលោក របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស…

រាជធានីភ្នំពេញ ​៖ មោទកភាព​ផលិតផល​ភេសជ្ជៈ «Made in Cambodia» គុណភាព​ស្តង់ដារ​ពិភពលោក របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដើរតួ​នាទី​ជួយ​ជំរុញ និង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ផលិតផល​កម្ពុជា ដោយ​បាន​ចូលរួម​ជាមួយ​ក្រសួងពាណិជ្ជកម្ម ក្នុង​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ភេសជ្ជៈ​របស់​ខ្លួន ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី ​២១ នៅ​ទីក្រុង​ណា​ន​នី​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ចាប់ពី​ថ្ងៃ​ទី ​២៤-២៨ ខែកញ្ញា ឆ្នាំ​២០២៤ នេះ​ ។

ដោយសារ​តែ​ស្តង់ដារ និង​គុណភាព​នៃ​ផលិតផល គ្រប់​ផលិតផល​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ត្រូវ​បាន​រៀបចំ និង​យក​ទៅ​ដាក់​តាំង​បង្ហាញ​ជា​សមិទ្ធផល​ឧ​ស្សហកម្ម​ដែល​មាន​សញ្ញា​សម្គាល់ «Made in Cambodia» របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី ​២១ ដោយ​ក្រសួងពាណិជ្ជកម្ម ក្នុង​នាម​គណៈកម្មការ​រៀបចំ និង​ចូលរួម​ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​ ។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ព្រឹត្តិការ​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​ ២១ ប្រព្រឹត្ត​ទៅ​ក្រោម​មូលបទ “​លើកកម្ពស់​មិត្តភាព​ស្មោះត្រង់ រួម​គ្នា​អភិវឌ្ឍន៍ និង​ចែករំលែក​ផលប្រយោជន៍​ប្រកបដោយ​បរិ​យា​ប័ន្ន ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​មកុដ​ពេជ្រ​ដើម្បី​អនាគត​ថ្មី និង​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ពាណិជ្ជកម្ម​សេរី ៣.០ រវាង​ចិន និង​អាស៊ាន ដើម្បី​កំណើន​ក្នុង​តំបន់​”​ ។ ក្រសួងពាណិជ្ជកម្ម ក្នុង​នាម​គណៈកម្មការ​រៀបចំ និង​ចូលរួម​ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ បាន​សម្របសម្រួល និង​រៀបចំ​ស្តង់​ពិព័រណ៍​ពាណិជ្ជកម្ម និង​បាន​ដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​សក្តានុពល​របស់​កម្ពុជា ផលិតផល​សម្គាល់​ភូមិសាស្ត្រ ផលិតផល​កសិកម្ម ឧស្សាហកម្ម វាយនភ័ណ្ឌ សូត្រ គ្រឿងអលង្ការ និង​សេវាកម្ម​វិនិយោគ​និង​ទេសចរណ៍ ក្នុង​ចំណោម​ផលិតផល​ទាំងនោះ ក៏​មាន​ផលិតផល​ភេសជ្ជៈ​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ផង​ដែរ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ «Made in Cambodia» ធំ​ជាងគេ​នៅ​កម្ពុជា ដែល​មាន​សមត្ថភាព​អាច​ផលិត​បាន​គ្រប់​ប្រភេទ​នៃ​ស្រា​បៀរ និង​ភេសជ្ជៈ ដូច​ជា​ ៖ ទឹក​ពិសា​កម្ពុជា​, ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ ទាំង​មាន​ហ្គា​ស ឬ អត់​ហ្គា​ស រួម​មាន ភេសជ្ជៈ​ប៉ូវ​កម្លាំង វ៉ា​យ​ឃី​ង​ស៍​, ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​, ភេសជ្ជៈ​ប៉ូវ​កម្លាំង KIZZ រសជាតិ​ម៉ុង​តុល​, ភេសជ្ជៈ​ប៉ូវ​កម្លាំង ICY COOL រសជាតិ​ម៉ុង​តុល​, ទឹកក្រូច និង​ភេសជ្ជៈ​គ្រប់​រសជាតិ រួម​មាន ភេសជ្ជៈ EXPREZ រសជាតិ​ស្ត្រ​ប៊ែ​រី​, ទឹកក្រូច​អាយ​ស៍​កូ​ឡា​, ទឹកក្រូច​អាយ​ស៍រស​ជាតិ​ផ្លែ​ឈើ​ចម្រុះ​, ទឹកក្រូច​អាយ​ស៍រស​ជាតិ​ក្រូចឆ្មារ​, ព្រមទាំង ស្រា​បៀរ​គ្រប់​ប្រភេទ CAMBODIA PREMUIM BEER, CAMBODIA LITE, CAMBODIA SUPREME, និង​ប្រភេទ​ស្រា​បៀរ​ពិសេស​ផលិត​ថ្មី​ៗ​ដោយ​ស្នាដៃ​អ្នកជំនាញ​កូន​ខ្មែរ CAMBODIA MASTERCRAFT BEER ផង​ដែរ​ ៕ អត្ថបទសហការ