ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម កត្តា អ៊​ន លើកទឹកចិត្ត​ឱ្យ​បងប្អូនកម្មករនិយោជិត ប្រើប្រាស់​រថយន្តក្រុង​ឥត​គិតថ្លៃរបស់​រដ្ឋ ដើម្បី​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើតអំឡុង​ពេល​ពិធីបុណ្យ ភ្ជុំបិណ្ឌ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី ​២៦ ខែកញ្ញា…

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី ​២៦ ខែកញ្ញា ឆ្នាំ ​២០២៤ នេះ​បាន​អំពាវនាវ និង​លើកទឹកចិត្ត​ឱ្យ​បងប្អូន​កម្មករនិយោជិត​ទាំងអស់​ដែល​កំពុងធ្វើការ​នៅ​រាជធានី​ភ្នំពេញ​សូម​ប្រើប្រាស់​រថយន្តក្រុង​ឥត​គិតថ្លៃ​របស់​រដ្ឋ ដើម្បី​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​អំឡុង​ពេល​ពិធីបុណ្យ ភ្ជុំបិណ្ឌ នា​ស​ប្តា​ហ៍​ក្រោយ​ ។

ឯកឧត្តម​រដ្ឋលេខាធិការ​មាន​ប្រសាសន៍​បន្ថែម​ថា ការ​ប្រើប្រាស់​រថយន្តក្រុង​ដោយ​ឥត​គិតថ្លៃ​របស់​រដ្ឋ នេះ​គឺ​ដើម្បី​ជួយ​កាត់​បន្ថយថ្លៃ​ចំណាយ​របស់​បងប្អូន​កម្មករនិយោជិត​ចំពោះ​ថ្លៃ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​តាក់​ស៊ី ។ ជាង​នេះ​ទៅ​ទៀត​ការ​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង ​ដោយ​ឥត​គិតថ្លៃ​ដែល​រៀបចំ​ដោយ​រាជរដ្ឋាភិបាល​នេះ​គឺ​មាន​ភាព​ងាយស្រួល​ធ្វើ​ដំណើរ មិន​ចង្អៀត​ណែន ហើយ​មាន​សុវត្ថិភាព​ខ្ពស់​ ។

ឯកឧត្តម​រដ្ឋលេខាធិការ​បន្ថែម​ថា ការ​រៀបចំ​ឱ្យ​មាន​រថយន្តក្រុង​ឥត​គិតថ្លៃ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​ អំឡុង​ពេល​ភ្ជុំបិណ្ឌ​នេះ​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​របស់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​កម្មករនិយោជិត​ទាំងអស់​ ក្នុង​ការ​ជួយ​កាត់​បន្ថយ​ចំណាយ​លើ​ថ្លៃ​រថយន្ត​ធ្វើ​តំណើរ​ទៅ​លេង​ស្រុក​កំណើត​នា​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ។

ឯកឧត្តម​រដ្ឋលេខាធិការ​ក៏​បាន​អំពាវនាវដល់កម្មករ​-​និយោជិត ដែលត្រូវធ្វើដំណើរទៅស្រុក​កំណើត ចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ខាង​មុខត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យ​បានល្អ ពិសេសបើកបរ ត្រូវគោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ធានា​បាន​សុខសុវត្ថិភាពទាំង​ទៅ និងត្រឡប់មក​ធ្វើ​ការងារវិញ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឱកាស​ពិធីបុណ្យ ភ្ជុំបិណ្ឌ ខាង​មុខ​នេះ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកាស​ឱ្យ​កម្មករ​- និយោជិត​ទាំងអស់​ទ​ទួ​បានការ​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី ថ្ងៃ​ទី ១ ដល់ ថ្ងៃ​ទី ៣ ខែតុលា ឆ្នាំ ២០២៤​ ។ ក្នុង​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​រថយន្តក្រុង​ប្រមាណ​ជាង​ ៤០០ គ្រឿង​សម្រាប់​ដឹក​ជញ្ជូន​កម្មករនិយោជិត​ដោយ​ឥត​គិតថ្លៃ ពី​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្តា​ខេត្ត​នានា និង​ពី​តាម​បណ្តា​ខេត្ត​នានា​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ​៕ អត្ថបទសហការ