រាជធានីភ្នំពេញ ៖ ព្យាយាមទប់ស្កាត់កុំបណ្តោយឱ្យកូនរបស់អ្នកលើសទម្ងន់ ឬធាត់ខ្លាំងពេក ។ ឪពុកម្តាយអាចជំរុញ និងណែនាំកូនឱ្យបង្កើតទម្លាប់នៃការរស់នៅល្អ ដើម្បីសុខភាពរបស់ពួកគេសម្រាប់ថ្ងៃអនាគត ។ ក្នុងនាមជាឪពុកម្តាយ អ្នកប្រហែលពិបាកក្នុងការអភិវឌ្ឍ និងប្រកាន់ខ្ជាប់នូវទម្លាប់ដែលមានសុខភាពល្អណាស់ ។ ការទទួលទានអាហារ និងភេសជ្ជៈដែលផ្តល់សុខភាពល្អ, ការធ្វើលំហាត់រាងកាយទៀងទាត់, ការគេងឱ្យបានគ្រប់គ្រាន់ និងកត្តាផ្សេងទៀតដែលអាចជួយកុមារលូតលាស់បានល្អ គឺរៀនសូត្រពូកែ, កសាងឆ្អឹង និងសាច់ដុំរឹងមាំ, រក្សាទម្ងន់ដែលមានសុខភាពល្អ, កាត់បន្ថយឱកាសនៃការកើតជំងឺទឹកនោមផ្អែម និងជំងឺបេះដូងនាពេលអនាគត ។
កុមារដែលលើសទម្ងន់អាចក្លាយជាមនុស្សពេញវ័យដែលលើសទម្ងន់ផងដែរ ។ កុមារទាំងនេះអាចវិវត្តទៅជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀត ។ បញ្ហាទម្ងន់ក៏អាចនាំឱ្យមានភាពតានតឹង និងសោកសៅ ។ ដោយសារតែកុមារលូតលាស់ក្នុងអត្រាខុសៗគ្នានៅពេលផ្សេងៗគ្នា វាមិនតែងតែងាយស្រួលក្នុងការប្រាប់ថា តើកុមារលើសទម្ងន់ ឬអត់នោះទេ ។ ឧទាហរណ៍ វាជារឿងធម្មតាទេដែលក្មេងប្រុសមានការលូតលាស់ឡើងទម្ងន់ ហើយចាប់លូតកម្ពស់នៅពេលក្រោយ ។
សួរអ្នកជំនាញផ្នែកថែទាំសុខភាពរបស់អ្នក ដើម្បីពិនិត្យ និងវាស់វែងកូនរបស់អ្នកថា តើពួកគេស្ថិតក្នុងកម្រិតដែលមានសុខភាពល្អសម្រាប់អាយុ និងភេទរបស់ពួកគេដែរទេ ។ អ្នកក៏អាចគណនាសន្ទស្សន៍ម៉ាសរាងកាយរបស់កូនអ្នក (BMI) បន្ទាប់មកពិភាក្សាអំពីកង្វល់ណាមួយជាមួយអ្នកជំនាញថែទាំសុខភាពរបស់កូនអ្នក ។ BMI គឺជារង្វាស់នៃខ្លាញ់ក្នុងខ្លួនដែលគណនាពីទម្ងន់ និងកម្ពស់ ។ ប្រសិនបើអ្នកផ្តល់សេវារបស់អ្នកប្រាប់អ្នកថា កូនរបស់អ្នកមានទម្ងន់លើស មានវិធីជាច្រើនដែលអ្នកអាចជួយកូនរបស់អ្នកក្នុងការគ្រប់គ្រងទម្ងន់របស់គេ ។
ទទួលយក និងស្រឡាញ់កូនរបស់អ្នកគ្រប់ទម្ងន់ ទោះបីជាគេស្គម ឬធាត់ក៏ដោយ ។ ការធ្វើដូច្នេះនឹងជួយកូនរបស់អ្នកឱ្យបង្កើនការគោរពខ្លួនឯង ។ គ្រួសារទាំងមូលធ្វើតាមទម្លាប់ដែលមានសុខភាពល្អ ទោះបីជាសមាជិកគ្រួសារផ្សេងទៀតមិនមានទម្ងន់លើសក៏ដោយ ។ ផ្តោតលើការទទួលទានអាហារដែលមានសុខភាពល្អ សកម្មភាពរាងកាយទៀងទាត់ និងការគេងឱ្យបានគ្រប់គ្រាន់ ។ ពិភាក្សាជាមួយអ្នកជំនាញផ្នែកថែទាំសុខភាពរបស់អ្នក ដើម្បីទទួលបានដំបូន្មានដែលអាចទុកចិត្តបានអំពីការដោះស្រាយទម្លាប់សុខភាព និងទម្ងន់របស់កូនអ្នក ។ អ្នកអាចជួយកូនឱ្យរៀនញ៉ាំអាហារដែលមានសុខភាពល្អ សកម្មភាពរាងកាយ និងទម្លាប់ផ្សេងទៀត ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ បវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២ ចាប់ទទួលចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ២០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ និងបន្ថែមកម្មវិធីសិក្សាអមអន្តរជាតិ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ