ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មោទកភាព​ផលិតផល Made in Cambodia ឈាន​ជើង​ចូល​ទីផ្សារ​ដ៏​ធំ​បំផុត​មួយ​របស់ពិភពលោក

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី ​២៥ ខែកញ្ញា ឆ្នាំ​ ២០២៤ ក្រុមហ៊ុន SHANGHAI DRINK…

រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី ​២៥ ខែកញ្ញា ឆ្នាំ​ ២០២៤ ក្រុមហ៊ុន SHANGHAI DRINK NOD CO. LTD របស់​ប្រទេស​ចិន បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ និង​ស្រា​បៀរ គុណភាព​ស្តង់ដារ​ពិភពលោក ធំ​ជាងគេ​បង្អស់​នៅ​កម្ពុជា ស្ដី​ពី​ការ​សុំ​សិទ្ធ​នាំ​យក​ផលិត​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ទៅ​ដាក់​លក់​នៅ​ក្នុង​ប្រទេស​ចិន ជាទី​ផ្សារ​ដែល​មាន​តម្រូវការ​ខ្ពស់ និង​មាន​អ្នក​ប្រើប្រាស់​ជាង ១,៤ ពាន់​លាន​នាក់​ ។

ផលិតផល​ភេសជ្ជៈ ដែល​មាន​សញ្ញា​សម្គាល់ «Made in Cambodia» ត្រូវ​បាន​ទទួលស្គាល់​ពី​គុណភាព និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជា​ហូរហែ តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ​។ ដោយឡែក ថ្ងៃនេះ​គឺជា​លើក​ទី ​៤ ​ហើយ ដែល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ស បាន​ចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​បរទេស​ក្នុង​ការ​នាំ​យក​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ក្រៅ​ស្រុក ​។ កន្លង​មក ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​ចាប់​ដៃគូ​សហការ​ជាមួយនឹង​ក្រុមហ៊ុន DC Logistic & Trading របស់​សិង្ហ​បុរី​, ក្រុមហ៊ុន Kingsman Holdings SND. BHD របស់​ម៉ា​ឡេ​ស៊ី និង​ក្រុមហ៊ុន Bao Chau Import Export របស់​វៀតណាម ក្នុង​ការ​នាំ​ចេញ​ផលិតផល​ស្រា​បៀរ និង​ភេសជ្ជៈ ទៅ​កាន់​ទីផ្សារ​នៃ​ប្រទេស​ក្នុង​អាស៊ី​អា​គ្នា​យ៍​នេះ ​។

អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ប្រធាន​ក្រុម​អគ្គនាយក ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​រវាង​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ក្រុមហ៊ុន SHANGHAI DRINK NOD CO. LTD ដើម្បី​សុំ​សិទ្ធ​នាំ​យក​ស្រា​បៀរ និង​ភេសជ្ជៈ របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ទៅ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​នៅ​ក្នុងថ្ងៃនេះ បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ស្ដង់ដារ​គុណភាព​គ្រប់គ្រាន់ និង​ភាព​ជឿជាក់​របស់​ក្រុមហ៊ុន​ចិន មក​លើ​ផលិតផល​កម្ពុជា ខណៈ​កន្លង​មក​ភាគច្រើន យើង​ធ្លាប់តែ​នាំ​ចូល​ទំនិញ​ពី​ចិន​» ​។

អ្នកឧកញ៉ា​បន្ថែម​ថា «​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចសហកា​ក្នុង​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​នេះ ជា​ការ​បើក​ច្រក​ថ្មី​មួយ​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឱ្យ​ផលិតផល​ខ្មែរ កាន់តែ​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង​ឡើង​ៗ​នៅ​លើ​ឆាក​អន្តរជាតិ និង​ជួយ​ពង្រីក​ទីផ្សារ​ផលិតផល​ខ្មែរ​ កាន់តែ​ទូលំទូលាយ​ទៅ​ក្នុង​តំបន់ និង​ពិភពលោក​» ៕ អត្ថបទសហការ