ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូន​រើស​ចំណី ! វិធី​ទាំងនេះ​អាច​ជួយ​អ្នក​បាន

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កុំ​បង្ខំ​កូន​របស់​អ្នក​ឱ្យ​ញ៉ាំ ប៉ុន្តែ​អ្នក​ត្រូវ​ស្វែងរក​វិធី ដើម្បី​ជួយ​ពួក​គេ​ឱ្យ​មាន​អារម្មណ៍ល្អ​ក្នុង​ការ​សាកល្បង​រសជាតិ​ថ្មី ។ ដរាបណា​កូន​របស់​អ្នក​ញ៉ាំ​អាហារ​ច្រើន​មុខ ហើយ​គ្រូពេទ្យ​និយាយ​ថា ពួក​គេ​មាន​សុខភាព​ល្អ អ្នក​មិន​ចាំបាច់​តតាំង…

រាជធានី​ភ្នំពេញ ៖ កុំ​បង្ខំ​កូន​របស់​អ្នក​ឱ្យ​ញ៉ាំ ប៉ុន្តែ​អ្នក​ត្រូវ​ស្វែងរក​វិធី ដើម្បី​ជួយ​ពួក​គេ​ឱ្យ​មាន​អារម្មណ៍ល្អ​ក្នុង​ការ​សាកល្បង​រសជាតិ​ថ្មី ។ ដរាបណា​កូន​របស់​អ្នក​ញ៉ាំ​អាហារ​ច្រើន​មុខ ហើយ​គ្រូពេទ្យ​និយាយ​ថា ពួក​គេ​មាន​សុខភាព​ល្អ អ្នក​មិន​ចាំបាច់​តតាំង ឬ​តម្រូវ​តែ​ឱ្យ​ពួក​គេ​ញ៉ាំ​បន្លែ​គ្រប់មុខ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ព្យាយាម​គោរព​តាម​ចំណូលចិត្ត​របស់​កូន​អ្នក ខណៈ​ពេល​ដែល​លើកទឹកចិត្ត​ពួក​គេ​ឱ្យ​សាកល្បង​អាហារ​ថ្មី​ៗ ។

១. កុំ​បង្ខំ​កុមារ​ឱ្យ​ញ៉ាំ​អាហារ ៖ ខណៈ​ពេល​ដែល​យើង​ចង់ឱ្យ​កូន​របស់​យើង​ញ៉ាំ​បន្លែ និង​ជីវជាតិ​គ្រប់មុខ ការ​បង្ខំ​អាច​មាន​ឥទ្ធិពល​ផ្ទុយ ។ ការ​បង្ខំ ការ​ធ្វើ​ឱ្យ​ក្មេង​អង្គុយ​នៅ​តុ​រហូត​ដល់​ញ៉ាំ​បាយអ​ស់សិន មិនមែន​ជា​វិធី​ល្អ​បំផុត​នោះ​ទេ ។ ការ​បង្ខំ​អាច​ឱ្យ​អាហារ​ធ្វើទុក្ខ​ដល់​កុមារ និង​បង្កើត​ទំនាក់ទំនង​អវិជ្ជមាន​រវាង​អ្នក និង​កូន ។ ដរាបណា​គ្រូពេទ្យ​កុមារ​និយាយ​ថា កូន​របស់​អ្នកមាន​សុខភាព​ល្អ ហើយ​គេ​កំពុង​ញ៉ាំ​អាហារ​ច្រើន​ប្រភេទ កុំ​បង្ខំ​ឱ្យ​កូន​ញ៉ាំ​បន្លែ​បៃតង​តាម​ចិត្ត​របស់​អ្នក​អី ។

២. ព្យាយាម​បន្ថែម​មុខ​អាហារ​បន្តិច​ម្តង​ៗ ៖ ចូរ​គោរព​នូវ​អ្វី​ដែល​កុមារ​ចូល​ចិត្ត ខណៈ​ពេល​ដែល​លើកទឹកចិត្ត​ពួក​គេ​ឱ្យ​សាកល្បង​របស់​ថ្មី ។ អ្នក​អាច​ធ្វើ​ជា​គំរូ​ល្អ​ដោយ​ធ្វើ​ជា​អ្នក​ញ៉ាំ​អាហារ​ច្រើន​មុខ ។ ដាក់​បញ្ចូល​បញ្ជី​មុខម្ហូប​ថ្មី​សម្រាប់​ក្រុម​គ្រួសារ​សាកល្បង ។ ចូរ​សាកល្បង​អាហារ​ដែល​អ្នក​មិន​ចូល​ចិត្ត​កាលពី​អតីតកាល ហើយ​ពន្យល់​ថា អ្នក​កំពុង​ផ្តល់​ឱកាស​ម្តងទៀត ពីព្រោះ​រសជាតិ​របស់​អ្នក​ប្រហែលជា​បាន​ផ្លាស់​ប្តូរ ។ យើង​ចង់​បង្ហាញ​កុមារ​ថា យើង​ចេះ​សម្រប​ខ្លួន ។

៣. កុំ​ធ្វើ​ម្ហូប​ទី​ពីរ​ទុក​ឱ្យ​កូន ៖ នៅ​ពេល​កូន​ៗ​មិន​ចូល​ចិត្ត​ម្ហូប​ណាមួយ​សម្រាប់​អាហារ​ពេល​ល្ងាច ឪពុក​ម្តាយ​ខ្លះ​ក៏​ធ្វើ​មុខម្ហូប​ទី​ពីរ​មួយ​ផ្សេង​ទៀត​ទុក​ឱ្យ​កូន វា​ជា​គំរូ​មិនល្អ​នោះ​ទេ ។ ជំនួស​មក​វិញ អ្នក​អាច​ធ្វើ​ម្ហូប​ងាយ​ៗ​រហ័ស​ទុក​ឱ្យ​វិញ​ដូច​ជា​សាឡា​ត ឬ​ទឹកដោះគោ ឬ​ធញ្ញជាតិ​មួយ​ចាន​សម្រាប់​ពេល​យប់ ។

៤. ដោះស្រាយ​អាហារ​មិន​ចូល​ចិត្ត ៖ វា​ក៏​សំខាន់​ផង​ដែរ​ក្នុង​ការ​បង្រៀន​ក្មេង​ៗ​ថា អាហារ​មិន​ខូច​រសជាតិ​ទេ ទោះបី​វា​មាន​បន្លែ​អ្វីមួយ​ដែល​ពួក​គេ​មិន​ចូល​ចិត្ត​នៅ​ក្នុង​នោះ​ក៏​ដោយ ។ ឧទាហរណ៍ បើ​កូន​មិន​ចូល​ចិត្ត​ប៉េង​បោះ​នៅ​ក្នុង​បឺ​ហ្គ័​រ​ទេ ពួក​គេ​អាច​ដក​វា​ទុក​មួយ​ដុំ ហើយ​ញ៉ាំ​បឺ​ហ្គ័​រ​នោះ​តាម​ធម្មតា មិនមែន​មិន​ញ៉ាំ​បឺ​ហ្គ័​រទាំង​មូល​នោះ​ទេ ។

៥. ធ្វើ​អាហារ​ជាមួយ​គ្នា ៖ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​ជាមួយ​ក្មេង​រើស​អាហារ គឺ​ធ្វើ​ឱ្យ​ពួក​គេ​ចូលរួម​កាន់តែ​ច្រើន​ជាមួយនឹង​អាហារ​របស់​ពួក​គេ ។ វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​ធ្វើ​រឿង​នេះ គឺ​ការ​ទៅ​ទិញ​ទំនិញ​ជាមួយ​គ្នា ចម្អិន​ជាមួយ​គ្នា ។ ការ​ចម្អិន​អាហារ​រួម​គ្នា គឺជា​វិធី​ដ៏​ល្អ​ក្នុង​ការ​ធ្វើ​ឱ្យ​កុមារ​មាន​អារម្មណ៍​បើកចំហ​ចំពោះ​អាហារ​ថ្មី ៕ ប្រភព ៖ childmind

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕