ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី​ជួបជុំ​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ មិន​ធ្លាប់​មានដែល​ហ៊ាន​ចាយ​លុយរាប់​លាន​ដុល្លារ ជាមួយនឹងរង្វាន់​សរុប​ជា​ទឹកប្រាក់​ជាង ៥០​ ម៉ឺន​ដុល្លារ

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​តាំងចិត្ត​ដ៏​មុត​ស្រួច​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ ក្នុង​ការ​ឈរជើង​រឹង​មាំ ត​ជំនាន់ នៅ​ក្នុង​ពិភព​ធុរកិច្ច ក្រុមហ៊ុន​យក្ស ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុនមេ​របស់…

រាជធានីភ្នំពេញ​ ៖ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​តាំងចិត្ត​ដ៏​មុត​ស្រួច​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ ក្នុង​ការ​ឈរជើង​រឹង​មាំ ត​ជំនាន់ នៅ​ក្នុង​ពិភព​ធុរកិច្ច ក្រុមហ៊ុន​យក្ស ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុនមេ​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​មាន​ពាណិជ្ជកម្ម​ជា​ច្រើន​ក្នុង​វិស័យ​ធំ​ៗ​នៅ​កម្ពុជា បាន​បង្កើត​កំណត់​ត្រា​ថ្មី​មួយរបស់​ខ្លួន ដោយ​បាន​ចំណាយប្រាក់​រាប់​លាន​ដុល្លាររៀបចំ «​វេទិកា​ពាណិជ្ជកម្ម ជីប ម៉ុង​» ដើម្បី​ជួបជុំ​ដៃគូ​អាជីវកម្ម ប្រមាណ ៣០០០ ទៅ​ ៤០០០​នាក់ ជាមួយនឹងការ​ធ្វើ​បដិសណ្ឋារកិច្ច យ៉ាង​យកចិត្តទុកដាក់​បំផុត​ ។

តួយ៉ាង ដៃគូ​អាជីវកម្មមក​ពី​បណ្ដា​ខេត្ត​ក្រុង​នានា​នៅ​ទូ​ទាំង​ប្រទេស ដែល​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​នេះ សុទ្ធតែ​ទទួល​បានការ​ស្នាក់​នៅសណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ ​៥ Hyatt Regency Phnom Penh, សណ្ឋាគារ​ស្តង់ដារ​អា​មេ​រិ​ក ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀត ភ្នំពេញ ជាដើម​, ការ​ទទួលទាន​អាហារ ដ៏​ឆ្ងាញ់​ពិសារ ពិសេស​មានឱកាស​ឈ្នះ​រង្វាន់ ផ្ទះ​អាជីវកម្ម ជីប ម៉ុង លែ​ន ឡាន​សេរី​ទំនើប ម៉ូតូ និង​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន រាប់រយ​រង្វាន់​ផង​ដែរ​ ។

អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង បាន​ថ្លែង​ថា ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន​ក្រុមហ៊ុនមេ ជីប ម៉ុង គឺជា​ក្រុមហ៊ុន​ខ្មែរ​ទី ​១ ដែល​បាន​រៀបចំ​កម្ម​វី​ធី​ជួបជុំ​ដៃគូ​ម្ចាស់​អាជីវកម្ម ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​កម្ពុជា​ ។ កម្មវិធី​នេះបាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​គ្រឹះ​ដ៏​រឹង​មាំ និង​ការ​រីក​ចម្រើន​ឥត​ឈប់​ឈររបស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ពាណិជ្ជកម្ម​ទាំងអស់​របស់ ជីប ម៉ុង ជាមួយនឹង​ការ​ជួយ​ជ្រោមជ្រែង​ដ៏​សស្រាក់សស្រាំ ពី​សំណាក់​ដៃគូ​អាជីវកម្ម​ទាំងអស់ ដើម្បី​បន្ដ​ឈរជើង​រឹង​មាំ ត​ជំនាន់​ទៅ​មុខ​ទៀត​ ។ អ្នកឧកញ៉ា សង្កត់ធ្ងន់​ថា ទន្ទឹម​នឹង​ការ​បោះ​ជំហាន​ទៅ​មុខ​របស់ ជីប ម៉ុង ដៃគូ​អាជីវកម្ម ក៏​ត្រូវ​តែ​ពង្រឹង​បន្ថែម​ដូច​គ្នា​ដែរ លើ​សមត្ថភាព​គ្រប់គ្រង​អាជីវកម្ម ដោយ​ហ៊ាន​វិនិយោគ​ពង្រីក​ខ្លួន​ឲ្យ​ធំ និង​រឹង​មាំ ពិសេស ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ដើម្បី​រីក​ចម្រើន​ខ្លាំងក្លា​ទៅ​មុខ ជាមួយ​គ្នា​ ។

ម្ចាស់​អាជីវកម្ម ជា​ដៃគូ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ពាណិជ្ជកម្ម​ទាំងអស់​របស់ ជីប ម៉ុង បាន​បង្ហាញ​នូវ​ក្ដី​រំភើប​រីករាយ យ៉ាង​ក្រៃ​លែង ដែល​បាន​ចូលរួម ជា​លើក​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​មួយ​នេះ ដ្បិត កម្មវិធី​នេះ មិន​ត្រឹមតែ​ជា ការ​ជួបជុំ​រវាង​ក្រុមហ៊ុន​ជីប ម៉ុង នឹង​ដៃគូ​ម្ចាស់​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ ក៏​ជា​ឱកាស ដែល​ពួក​គេ អាច​ស្វែងរក ការ​ចាប់​ដៃគូ​អាជីវកម្ម​ថ្មី​ៗ និង​ការ​ទទួល​បាន នូវ​ចំណេះដឹង​បន្ថែម​ទាក់ទង​នឹង​ការ​គ្រប់គ្រង​អាជីវកម្ម​ឲ្យ មាន​និរន្ដរភាព តាម​រយៈ​ការ​ណែនាំ​ផ្ដល់​យោបល់​ដ៏​មាន​តម្លៃ ពី​ថ្នាក់ដឹកនាំ​កំពូល របស់​ក្រុមហ៊ុន​ជីប ម៉ុង ​។

ក្នុង​ឱកាស​ដ៏​អធិកអធម ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​ណែនាំ​នូវ​ផលិតផល​ភេសជ្ជៈ​ដ៏​ថ្មី​សន្លាង​ចំនួន ០២ មុខ​ទៀត ដើម្បី​ដាក់​លក់​លើ​ទីផ្សារ រួម​មាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង វ៉ា​យ​ឃី​ង​ស៍ មាន​ជាតិ​ហ្គា​ស រស់ជាតិ​ឆ្ងាញ់ ក្លិន​ឈ្ងុយ ផ្ដល់​អារម្មណ៍​ស្រស់ស្រាយ និង​ថាមពល​ខ្លាំងក្លា​សម្រាប់​រាង​កាយ ​។ ភេសជ្ជៈ​ប៉ូវ​កម្លាំង ដាស្ស ផ្ដល់​ថាមពល​ខ្លាំង​លេខ​ ១ រសជាតិ​ល្អ​ជាងគេ និង​រហ័ស​ជំនួយ​ដល់​ការ​បើកបរ​យូរ​ជាងគេ និង​កាត់​បន្ថយ​ជាតិ​ស្រវឹង បាន​លឿន​ជាងគេ ​។

សម្រាប់ អ្នកចូលរួម​នៅ​ក្នុង​វេទិកា​ពាណិជ្ជកម្ម ជីប ម៉ុង មានឱកាស​ឈ្នះ​រង្វាន់​ធំ ដូច​ជា ទូរស័ព្ទ Sumsung Galaxy A55 ចំនួន ​120 គ្រឿង​, ម៉ូតូ Honda dream 42​គ្រឿង​, រថយន្ត Mitsubishi X-Force​ចំនួន 3 គ្រឿង​, និង​ផ្ទះ​អាជីវកម្ម ជីប ម៉ុង លែ​ន ​។ ក្រៅពី​ការ​ចាប់​រង្វាន់​ដ៏​ធំ​មិន​ធ្លាប់​មាន កម្មវិធី​នេះ ក៏​មានការ​សម្ដែង​ជូន នូវ​ការ​ប្រគំតន្ត្រី​ដ៏​រំភើប និង​គួរ​ឲ្យ​ភ្ញាក់ផ្អើលពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល​ៗ​របស់​ក្រុមហ៊ុន ជីប ម៉ុង ដោយ​ផ្ទាល់ រួម​ជាមួយនឹង វត្តមាន​របស់​កំពូល​តារា ចម្រៀង​ជា​ច្រើន​រូប​ទៀត ផង​ដែរ​ ៕ អត្ថបទសហការ