ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញ​វិស័យ​អប់រំ ​អះអាង​ថា ចំណេះ ជំនាញ ចំណង់ អត្ត​ចរិត​ និង​ចំណងទាក់ទង​ល្អ​នាំ​ឱ្យជោគជ័យ​ក្នុង​ការ​សិក្សា គ្រួសារ អាជីព​ការងារ និង​អាជីវកម្ម

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា និង​រង្វាន់​ជ័យ​លា​ភី​ក្លឹ​ប​សិស្ស​ពូកែ​នៃ​សាលារៀន​វ៉េ​ស្ទ​ឡាញ សាលារៀន​ណ​ត្ស​ឡាញ​ន៍ និង​សាលា​ភាសា​លី​ដឺ​លែ​ន​កាលពី​ចុង​ស​ប្តា​ហ៍​នេះ ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ…

រាជធានីភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា និង​រង្វាន់​ជ័យ​លា​ភី​ក្លឹ​ប​សិស្ស​ពូកែ​នៃ​សាលារៀន​វ៉េ​ស្ទ​ឡាញ សាលារៀន​ណ​ត្ស​ឡាញ​ន៍ និង​សាលា​ភាសា​លី​ដឺ​លែ​ន​កាលពី​ចុង​ស​ប្តា​ហ៍​នេះ ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប មាន​ប្រសាសន៍​ថា ដើម្បី​ជោគជ័យ​ក្នុង​ការ​សិក្សា គ្រួសារ អាជីព​ការងារ និង​អាជីវកម្ម ក្មួយ​ៗ​ជា​យុវជន​ត្រូវ​មានចំណេះ ជំនាញ ចំណង់ អត្ត​ចរិត និង​ចំណងទាក់ទង​ល្អ​ ។

លោក​បាន​ឧកញ៉ា​ពន្យល់​ថា យុវជន​ត្រូវ​មានចំណេះ​ដឹង​ច្បាស់ និង​ជំនាញ​ពិតប្រាកដ ព្រម​ជាមួយ​នេះ​ចំណង់​គឺ​សំដៅលើ​គោលដៅ​ច្បាស់​នឹង​ធ្វើ​ឱ្យ​យុវជន​មើលឃើញ​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ ហើយ​ទាំង​៣​ចំណុច​នេះ ជា​ផ្នែក​កំពុង​ឈាន​ទៅ​រក​ភាព​ជោគជ័យ ​។

ជាមួយ​គ្នា​នេះ អត្ត​ចរិត គឺជា​រឿង​មួយ​ដែល​យុវជន​ត្រូវ​គិតគូរ​, លោក​ឧកញ៉ា​បន្ត​ថា នៅ​ក្នុង​ប្រព័ន្ធ​អប់រំ យើង​តែងតែ​អប់រំ​យុវជន​ឱ្យ​មាន​ចរិត​សុភាព​រាបសា រម្យទម ចេះ​គោរព​ចាស់ទុំ ដូច្នេះ​នៅ​ក្នុង​ពិភព​ការងារ សូម​យុវជន​យើង​ព្យាយាម​អនុវត្ត​ប្រកបដោយ​បញ្ញា​ ។

ដោយឡែក​ចំណងទាក់ទង គឺជា​ការ​កសាង​មិត្តភាព​ដែល​ជា​បណ្តាញ​ធនធាន​សង្គម​ដ៏​សំខាន ព្រោះ​ក្នុង​ការ​ធ្វើ​អាជីវកម្ម ក៏​ដូច​ជា​ក្នុង​ពិភព​ការងារ គឺ​ត្រូវការ​គេ​គោរព​ស្រឡាញ់ ដូច្នេះ​ទំនាក់ទំនង​ល្អ គឺ​នាំ​ឱ្យ​ឈ្នះ ឈ្នះ ទាំងអស់​គ្នា យើង​ក៏​បាន​ផល អ្នក​ដែល​ធ្វើការ​ជាមួយ​ក៏​បាន​ផល ​។

ទន្ទឹម​នឹង​នោះ លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា ជា​ទិស​ដៅ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា គឺ​ការ​ជំរុញ​ទៅ​លើ​ផ្នែក កសិឧស្សាហកម្ម ផ្នែក​ឧស្សាហកម្ម​កែ​ច្នៃ ក៏​ដូច​ជា​ទេសចរណ៍​ជាដើម ដូច្នេះ​សម្រាប់​ក្មួយ​ៗ​ទោះ​ជាប់​សញ្ញាបត្រ បាក់​ឌុ​ប ឬ​ក៏​ថ្លោះធ្លោយ​មិន​ជាប់​ក៏​ដោយ សូម​គិត​ទៅ​លើ​សញ្ញាបត្រ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ហើយ​កុំ​គិត​ថា ការ​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ គឺ​សម្រាប់​តែ​អ្នក​ដែល​រៀន​ធ្លាក់ ឬ​រៀនសូត្រ​មិន​បាន​ ។ លោក​ឧកញ៉ា​បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​តែ​ត្រូវការ​អ្នក​ដែល​មាន​ជំនាញ​បច្ចេកទេស ដូច​ជា​អ្នកបច្ចេកទេស​អគ្គិសនី អ្នកបច្ចេកទេស​ទឹក ភ្លើង អគារ សំណង់ អ្នកបច្ចេកទេស​ផ្នែក​ឧស្សាហកម្ម ក៏​ដូច​ជា​ការ​កែ​ច្នៃ​អាហារ​ជាដើម ខណៈ​ប្រទេស​កម្ពុជា កំពុង​ឈាន​ទៅ​រក​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ ។

សូម​ជម្រាប​ថា សិស្ស​ដែល​ទទួល​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា និង​រង្វាន់​ជ័យ​លា​ភី​នា​ពេល​នោះ​រួម​មាន​៖ សិស្ស​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ ថ្នាក់​ទី​៩ ចំនួន ៤០២ ​នាក់ សិស្ស​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ថ្នាក់​ទី​១២ ចំនួន​៣៥៥​នាក់ សិស្ស​កម្មវិធី​ភាសា​អង់គ្លេស​កម្រិត​១២ ចំនួន​៨៧​នាក់ សិស្ស​កម្មវិធី​ភាសា​ចិន​កម្រិត​១២ ចំនួន​១៤​នាក់ សិស្សសាលា​ភាសា​លី​ដឺ​លែ​ន កម្មវិធី​ភាសា​អង់គ្លេស​កម្រិត​១២ ចំនួន​៧៨​នាក់ និង​សិស្ស​ជ័យ​លា​ភី​ក្លឹ​ប​សិស្ស​ពូកែ​ចំនួន​ ១៨៥ ​នាក់ ​៕ អត្ថបទសហការ