ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សិស្ស​សាលារៀន​សហគមន៍​ ២១ ៨ ​រូប​ ទទួល​ជ័យលា​ភី​ទស្សនកិច្ច​សិក្សា​ ទៅ​ប្រទេស​សិង្ហ​បុរី ​៣ ​ថ្ងៃ

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​រយៈពេល ​៤​ ស​ប្តា​ហ៍ សាលារៀន​សហគមន៍​ ២១ បាន​រក​ឃើញ​សិស្ស​ជ័យ​លា​ភី​ចំនួន​ ៨ ​រូប…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​រយៈពេល ​៤​ ស​ប្តា​ហ៍ សាលារៀន​សហគមន៍​ ២១ បាន​រក​ឃើញ​សិស្ស​ជ័យ​លា​ភី​ចំនួន​ ៨ ​រូប ក្នុង​កម្មវិធី​ប្រកួតប្រជែង​ប្រកប​ពាក្យ​ជា​ភាសា​អង់គ្លេស (Spelling Bee) ដែល​ទទួល​រង្វាន់​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី​រយៈពេល​ ៣ ថ្ងៃ នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ​។

សាលារៀន​សហគមន៍ ​២១ រៀបចំ​កម្មវិធី​ប្រកួតប្រជែង​ប្រកប​ពាក្យ​ជា​ភាសា​អង់គ្លេស (Spelling Bee) សម្រាប់​កម្មវិធី​ភាសា​អង់គ្លេស​កម្រិត​បឋម និង​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង ទាំង​ ៨ ​សាខា ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ក្នុង​ការ​ប្រកប​ពាក្យ ការ​យល់​ដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅ​លើ​វាក្យ​ស័ព្ទ ក៏​ដូច​ជា​លើកទឹកចិត្ត​សិស្សានុសិស្ស​ឱ្យ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ចំណេះដឹង​ភាសា​អង់គ្លេស​បន្ត​ទៀត ​។

សិស្ស​ជ័យ​លា​ភី​ទាំង​ ៨ ​រូប​ ដែល​នឹង​ចូលរួម​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី​រួម​មាន ​៖ យឹ​ម ខេ​មា​នុ​រក្ស​កិ​ត្យា មក​ពី​សាខា​ក្រាំងធ្នង់​, ហៀ​ង សៀង​ហៃ មក​ពី​សាខា​ព្រែក​អ​ញ្ជា​ញ​, រត្ន សូ​ណា​រី​តា មក​ពី​សាខា​ផ្សារ​គគីរ​, អ៊ូច ម៉ា​ណា​ន់ មក​ពី​សាខា​កំ​បូល​, ហៀ​ង សុភា​វី​នី​ត & លី ច័ន្ទ​សុភា មក​ពីសា​ខាស​ន្ទុ​ក​, និ​ត សែ​ម ស្រី​លាភ មក​ពី​សាខា​ពញាឮ​, និង​សាយ ច័ន្ទ​បូរ​មី មក​ពី​សាខា​បឹង​ធំ​ ។

សូម​ជម្រាប​ថា ការ​ប្រកួតប្រជែង​នេះ​បែងចែក​ជា ​២ ​ដំណាក់កាល​៖ ដំណាក់កាល​ទី​ ១ ជ្រើសរើស​សិស្ស​ជ័យ​លា​ភី លេខ​ ១-៣ តាម​សាខា​នីមួយ​ៗ និង​ដំណាក់កាល​ទី ​២ ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​ការិយាល័យ​កណ្តាល ​។ ហើយ​កម្មវិធី​ប្រកួតប្រជែង​នេះ​ចាប់ផ្តើម​ពី ថ្ងៃ​ទី ​២០ ខែឧសភា ឆ្នាំ ​២០២៤ និង​បញ្ចប់​នៅ ថ្ងៃ​ទី​ ២២ ខែមិថុនា ឆ្នាំ​ ២០២៤ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សាលារៀន​សហគមន៍ ​២១ គឺជា​ស្ថាប័ន​អប់រំ​របស់​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ដែល​បាន​បង្កើត​ក្នុង​ឆ្នាំ ​២០២២​ នេះ ក្នុង​ទិស​ដៅ​ផ្តល់​ការ​អប់រំ​ប្រកបដោយ​គុណភាព​ដល់​កុមារ និង​យុវជន និង​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ ដល់​ប្រជាជន​នៅ​តំបន់​ជាយក្រុង និង​បណ្តា​ខេត្ត ​។ សាលារៀន​ផ្តល់​សេវាកម្ម​អប់រំ​លើ​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ​និង​អង់គ្លេស និង​កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ​ ។ សាលា​ក៏​បាន​ដាក់​បញ្ចូល​កម្មវិធី​អន្តរជាតិ​ចំនួន ​២ ​បន្ថែម​ លើ​កម្មវិធី​សិក្សា​គោល គឺ​ទម្លាប់​ល្អ​ទាំង​ ៧ មក​ពី​សហរដ្ឋអាមេរិក សម្រាប់​បណ្តុះ​ផ្នត់គំនិត​ភាព​ជា​អ្នកដឹកនាំ​និង​ចំណេះដឹង​ហិរញ្ញវត្ថុ មក​ពី​ប្រទេស​សិង្ហ​បុរី ដើម្បី​ផ្តល់​ចំណេះដឹង​លើ​ការ​ប្រើប្រាស់ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព​ ។ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ សាលារៀន​បាន​ពង្រីក​វិសាលភាព​អប់រំ​បាន​ ៩​ សាខា​៖ ទី​ ១ សាខា​ក្រាំងធ្នង់​, ទី ​២ សាខា​ព្រែក​អញ្ចាញ​, ទី​ ៣ សាខា​ផ្សារ​គគីរ​, ទី​ ៤ សាខា​កំ​បូល​, ទី​ ៥ តំបែរ​, ទី​ ៦ សា​លាស​ន្ទុ​ក​, ទី ​៧ សាខា​បឹង​ធំ​, និង​ទី ​៨ សាខា​ពញាឮ និង​ទី ​៩ សាខា​ឫស្សី​កែវ​ ៕ អត្ថបទសហការ