ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ហេតុ​អ្វី​ចាំបាច់​គួរ​បង្រៀន​កូន​ឱ្យ​ចេះ​ជួយ​អ្នក​ដទៃ ?

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ មាន​វិធី​ជា​ច្រើន​ក្នុង​ការ​ជួយ​អ្នក​ដទៃ សូ​ម្បី​តែ​កូន​របស់​អ្នក​ស្ថិត​ក្នុង​ម​ត្តេ​យ្យ​សិក្សា​ក៏​ដោយ ។ ឧទាហរណ៍​មួយ​ចំនួន​នោះ​រួម​មាន ការ​ចែករំលែក​របស់​ក្មេង​លេង ការ​ធ្វើ​ចិត្តល្អ​ចំពោះ​មិត្ត​រួម​ថ្នាក់ ការ​និយាយ​ពាក្យ​ល្អ ការ​ជួយ​សម្អាត​ទីធ្លា…

រាជធានី​ភ្នំពេញ ៖ មាន​វិធី​ជា​ច្រើន​ក្នុង​ការ​ជួយ​អ្នក​ដទៃ សូ​ម្បី​តែ​កូន​របស់​អ្នក​ស្ថិត​ក្នុង​ម​ត្តេ​យ្យ​សិក្សា​ក៏​ដោយ ។ ឧទាហរណ៍​មួយ​ចំនួន​នោះ​រួម​មាន ការ​ចែករំលែក​របស់​ក្មេង​លេង ការ​ធ្វើ​ចិត្តល្អ​ចំពោះ​មិត្ត​រួម​ថ្នាក់ ការ​និយាយ​ពាក្យ​ល្អ ការ​ជួយ​សម្អាត​ទីធ្លា និង​ការ​ឱប​គ្នា​ជាដើម ។ តាម​រយៈ​ការ​ធ្វើ​រឿង​ទាំងនេះ កុមារ​ម​ត្តេ​យ្យ​សិក្សា​អាច​ធ្វើ​ឱ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​រីករាយ និង​កោតសរសើរ ។

ខាងក្រោម​នេះ គឺជា​វិធី និង​ឧទាហរណ៍​មួយ​ចំនួន​ដែល​ឪពុក​ម្តាយ​គួរ​បង្រៀន​កូន​ក្នុង​ការ​ជួយ​អ្នក​ដទៃ​ដែល​ត្រូវការ​ជំនួយ ៖
-​ ​ចែករំលែក​របស់​ក្មេង​លេង និង​ការ​លេង​ជាមួយ​មិត្ត​រួម​ថ្នាក់
-​ ​និយាយ​ពាក្យ​ល្អ​ៗ និង​ឱប​មិត្តភក្តិ និង​ក្រុម​គ្រួសារ
-​ ​ជួយ​សម្អាត​ថ្នាក់រៀន ឬ​កន្លែង​លេង
-​ ​បរិច្ចាគ​ប្រដាប់ប្រដា​ក្មេង​លេង​ចាស់ ឬ​សម្លៀក​បំពាក់​ទៅ​អង្គការ​សប្បុរសធម៌
-​ ​រៀន​ចែករំលែក និង​ប្តូរ​វេន​ម្តងម្នាក់
-​ ​រៀន​ស្តាប់​មិត្ត​រួម​ថ្នាក់​ដែល​ពួក​គេ​ត្រូវការ​និយាយ
-​ ​ធ្វើ​កាត ឬ​សរសេរ​ពាក្យ​ជូនពរ ឬ​ការ​លើកទឹកចិត្ត ដើម្បី​បំភ្លឺ​ផ្លូវ​ជីវិត​របស់​នរណា​ម្នាក់
-​ ​ចូលរួម​ក្នុង​ការ​ដើរ ឬ​រត់​សប្បុរសធម៌
-​ ​ស្វែង​យល់​អំពី​វប្បធម៌ និង​សហគមន៍​ផ្សេង​ៗ​គ្នា ហើយ​បង្ហាញ​ការ​គោរព​ចំពោះ​ភាព​ចម្រុះ​នោះ
-​ ​ធ្វើ​ជា​គំរូ​ល្អ​ដោយ​ការ​បង្ហាញ​ពី​ចិត្តសប្បុរស និង​ការ​យល់ចិត្ត
-​ ​រើស​សំរាម និង​ជួយ​ថែរក្សា​សង្កាត់​របស់​ពួក​គេ​ឱ្យ​ស្អាត
-​ ​ចែករំលែក​របស់​ក្មេង​លេង និង​ហ្គេ​ម​ជាមួយ​អ្នក​ដទៃ
-​ ​ត្រូវ​មានចិត្ត​ល្អ​មួយ​មិត្ត​រួម​ថ្នាក់ មិត្តភក្តិ និង​មនុស្ស​ជុំវិញ​ខ្លួន
-​ ​ចែករំលែក​អាហារ​សម្រន់ ឬ​អាហារ​ជាមួយ​អ្នក​ដទៃ
-​ ​និយាយ​ពាក្យ​អរគុណ ហើយ​ប្រើ​សុជីវធម៌​ពេល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ
-​ ​ផ្តល់​ការ​សរសើរ និង​លើកទឹកចិត្ត​អ្នក​ដទៃ
-​ ​ជួយ​ថែរក្សា​ទីធ្លា​សាធារណៈ ដូច​ជា​បណ្ណាល័យ និង​សួនឧទ្យាន​ឱ្យ​ស្អាត និង​មាន​របៀបរៀបរយ
-​ ​ធ្វើ​ជា​គំរូ​ល្អ​ដោយ​បង្ហាញ​ពី​ទំនួល​ខុស​ត្រូវ និង​ការ​គោរព ។

ហេតុ​អ្វី​គួរ​បង្រៀន​កូន​ឱ្យ​ចេះ​ជួយ​អ្នក​ដទៃ ?
-​ ​ការ​ជួយ​អ្នក​ដទៃ​អាច​ធ្វើ​ឱ្យ​អ្នក និង​កូន​មាន​អារម្មណ៍​រីករាយ
-​ ​សន្តាន​ចិត្តល្អ និង​សេចក្តី​សប្បុរស គឺជា​គុណ​ស​ម្ប​តិ្ត​ដែល​កូន​អ្នក​អាច​រៀន និង​អនុវត្ត​បាន
-​ ​នៅ​ពេល​ដែល​ពួក​គេ​ជួយ​អ្នក​ដទៃ វា​អាច​បង្កើត​ជា​ប្រតិកម្ម​ខ្សែ​សង្វា​ក់​វិជ្ជមាន ដែល​អ្នក​ដទៃ​ត្រូវ​បាន​បំផុសគំនិត​ឱ្យ​ជួយ​អ្នក​ដទៃ​ផង​ដែរ
-​ ​ការ​ជួយ​អ្នក​ដទៃ​អាច​ពង្រឹង​ទំនាក់ទំនង​របស់​ក្មេង​ៗ​យ៉ាង​ល្អ​ប្រសើរ
-​ ​តាម​រយៈ​ការ​ជួយ​អ្នក​ដទៃ ទោះបីជា​ក្នុង​វិធី​តូចតាច​ក៏​ដោយ ក្មេង​ៗ​អាច​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​ក្នុង​ជីវិត​របស់​នរណា​ម្នាក់ និង​ពិភពលោក​ទាំងមូល ៕ ប្រភព ៖
Firstcry

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ ការ​បើក​ដំណើរការ ៤ សាខា ថ្មី​បន្ថែម​ទៀត សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​តា​ខ្មៅ សាខា​ក្រុង​ច្បារមន (​ខេត្តកំពង់ស្ពឺ​) សាខា​ឈូក​មាស និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ សាខា​ចំការ​ដូង ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​កូន​ៗ​លោក​អ្នក​រៀងរាល់ថ្ងៃ និង​ផ្តល់​ជូន​ការ​សិក្សា​សម្រាប់​គ្រួសារ​, អាហារូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​, សិក្សា​ថ្នាក់​បំប៉ន​ដោយ​ឥត​គិតថ្លៃ​, ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​នេះ​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០/០៦/២០២៤ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕