ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កាល់​តិច ផ្ដល់​នូវ​ប្រេងម៉ាស៊ូត Euro 5 នៅ​កម្ពុជាតាំងពី​ឆ្នាំ ២០២២ (វីដេអូ)

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ ស្រប​តាមសរា​ចរលេខ ០១ សរ ស្តី​ពី​វិធានការ​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​សាធារណៈ តម្រូវ​ឱ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ទាំងអស់​ត្រូវ​ផ្គត់ផ្គង់​ប្រភេទ​ប្រេងឥន្ធនៈ Euro 5…

រាជធានី​ភ្នំពេញ​ ៖ ស្រប​តាមសរា​ចរលេខ ០១ សរ ស្តី​ពី​វិធានការ​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​សាធារណៈ តម្រូវ​ឱ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ទាំងអស់​ត្រូវ​ផ្គត់ផ្គង់​ប្រភេទ​ប្រេងឥន្ធនៈ Euro 5 តែ​ប៉ុណ្ណោះ ចាប់ពី​ថ្ងៃ​ទី 01 ខែមករា ឆ្នាំ 2024 ។ តាំងពី​ឆ្នាំ 2022 មក កាល់​តិច តែង​ផ្ដល់​នូវ​ប្រេងឥន្ធនៈ​ស្តង់ដារ គឺ​ប្រេងម៉ាស៊ូត Euro 5 ដែល​មាន​រួម​បញ្ចូល​បច្ចេកវិទ្យា Techron®D ។

ប្រេងឥន្ធនៈ​ដែល​មានគុណ​ភាព​នេះ​ផលិត​ឡើង ដើម្បី​ធានា​ដល់​ការ​សម្អាត​ម៉ាស៊ីន​យានយន្ត និង​ធ្វើ​ឱ្យ​ម៉ាស៊ីន​ដំណើរ​កាន់តែ​ប្រសើរ មិន​ថា​ស៊េរី​ថ្មី ឬ​ចាស់​ឡើយ​ ។ ប្រេងម៉ាស៊ូត Euro 5 ដែល​បង្កើត​ដោយ Techron®D ផ្តល់​នូវ​ថាមពល​សម្អាត​ដល់​ទៅ 3 ដង ប្រសើរ​ជាង​ប្រេងម៉ាស៊ូត​ធម្មតា ​។ តាម​រយៈ​ការ​សម្អាត​កំណក​កាបូន​នៅ​ក្នុង​ម៉ាស៊ីន​ផ្ទុក​ប្រេង បច្ចេកវិទ្យា​នេះ​អាច​ការពារ​ម៉ាស៊ីន​យានយន្ត កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង ព្រមទាំង​ជួយ​ឱ្យ​អ្នកបើកបរ​កាន់តែ​រលូន និង​មាន​ទំនុកចិត្ត​ខ្ពស់​ ។

តាម​អ្នកតំណាង​ពី​ក្រុមហ៊ុន Chevron Cambodia បាន​លើក​ឡើង​ថា ៖ «​ដើម្បី​ធ្វើ​ឱ្យ​ម៉ាស៊ីន​យានយន្ត​មាន​ដំណើរការ​កម្រិត​អតិបរមា ម៉ាស៊ីន​ត្រូវការ​ចែកចាយ​ខ្យល់ និង​ឥន្ធនៈ​គ្មាន​ដែន​កំណត់ ដែល​មិន​អាច​កើតឡើង​ឡើយ​បើ​កន្លែង​ចាក់​ប្រេង​មាន​កំណក​កាបូន​ច្រើន ​។ ដោយឡែក ប្រេងម៉ាស៊ូត កាល់​តិច Euro 5 ជាមួយ Techron®D ត្រូវ​បាន​ពិសោធ និង​បង្ហាញ​ឱ្យ​ឃើញ​ថា មាន​ថាមពល​សម្អាត​បាន​យ៉ាង​ល្អ និង​ការពារ​ម៉ាស៊ីន​ពី​កំណក​កាបូន​នៅ​ក្នុង​កន្លែង​សំខាន់​ៗ​ទាំងនេះ»​ ។​

ស្ថានីយ៍​ប្រេងឥន្ធនៈ កាល់​តិច ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា តែង​ផ្តល់​ជូន​ប្រេងម៉ាស៊ូត Euro 5 ជាមួយ​បច្ចេកវិទ្យា Techron®D ដែល​ជួយ​អ្នកបើកបរ​សន្សំ​សំចៃ​ប្រេង និង​ទទួល​បាន​ថាមពល​អតិបរមា​ ។ មិនតែប៉ុណ្ណោះ ថែម​ទាំង​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន និង​ផ្ដល់​នូវ​ការ​ធ្វើ​ដំណើរ​កាន់តែ​រីករាយ ​។ ទទួលយក​បទ​ពិសោធន៍​ដ៏​ពិសេស​ពី​ប្រេងឥន្ធនៈ កាល់​តិច​ជាមួយ Techron និង​ប្រេងម៉ាស៊ូត Euro 5 ជាមួយ​បច្ចេកវិទ្យា Techron®D នៅ​គ្រប់​ស្ថានីយ៍​ប្រេងឥន្ធនៈ កាល់​តិច​ដែល​នៅ​ជិត​លោក​អ្នក ​៕ អត្ថបទសហការ

សូមទស្សនាវីដេអូខាងក្រោមនេះ ៖