ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក មាស កុសល​៖ ពី​កូន​កសិករ​ មក​ពី​ខេត្តកំពត​ រៀនសូត្រ​ទាំង​ត្រដាបត្រដួស​នៅ​ភ្នំពេញ ក្លាយជា​វិស្វករ​អគ្គិសនី​ដ៏​ជំនាញ​ ដែល​ទីផ្សារ​កំពុង​ត្រូវប៉ាន់

3 អាទិត្យ មុន

រាជធានីភ្នំពេញ​៖ លោក មាស កុសល ពី​កូន​កសិករ​មក​ពី​ខេត្តកំពត រៀនសូត្រ​ទាំង​ត្រដាបត្រដួស នៅ​រាជធានី​ភ្នំពេញ បាន​ក្លាយជា​វិស្វករ​អគ្គិសនី​ដ៏​ជំនាញ​ ដែល​ទីផ្សារ​កំពុង​ត្រូវប៉ាន់ ក្រោយ​ពី​បាន​បញ្ចប់​ជំនាញ​បច្ចេកទេស​អគ្គិសនី…

រាជធានីភ្នំពេញ​៖ លោក មាស កុសល ពី​កូន​កសិករ​មក​ពី​ខេត្តកំពត រៀនសូត្រ​ទាំង​ត្រដាបត្រដួស នៅ​រាជធានី​ភ្នំពេញ បាន​ក្លាយជា​វិស្វករ​អគ្គិសនី​ដ៏​ជំនាញ​ ដែល​ទីផ្សារ​កំពុង​ត្រូវប៉ាន់ ក្រោយ​ពី​បាន​បញ្ចប់​ជំនាញ​បច្ចេកទេស​អគ្គិសនី នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC) ​។

លោក កុសល ដែល​ធ្លាប់​ដើរ​រក​ត្រី ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ អំឡុង​សិក្សា​រៀនសូត្រ ដោយសារ​តែ​គ្រួសារ​ក្រីក្រ​គ្មាន​លទ្ធភាព​នោះ បច្ចុប្បន្ន បាន​ក្លាយជា​វិស្វករ​អគ្គិសនី នៅ​ក្រុមហ៊ុន Meng Brother ដោយ​ទទួល​បាន​ប្រាក់បៀវត្ស​ន៍​ខ្ពស់​គួរសម​ ។

លោក​គូសបញ្ជាក់​ ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យលោក​ជ្រើសរើស​ជំនាញ​អគ្គិសនី គឺ​ដោយសារ​តែ​លោក​មានចិត្ត​ស្រលាញ់ និង​មើលឃើញ​ពី​ឱកាស ​នៃ​មុខ​ជំនាញ​មួយ​នេះ ​។ ដោយ​លោក​សង្កត់ធ្ងន់​ថា ជំនាញ​នេះ មិន​ត្រឹម​ជា​ជំនាញ ​ដែល​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ និង​ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទទួល​បាន​ឱកាស​ច្រើន​ថែម​ទៀត​ផង ​។ បន្ថែម​លើ​នេះ លោក កុសល ក៏​បាន​អំពាវនាវ​ឱ្យយុវជន​ដទៃ ចាប់​យក​ឱកាស​ក្នុង​ការ​ជ្រើស​រើសមុខ​ជំនាញ​ណាមួយ ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត​ ៕ អត្ថបទសហការ