ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​​​​​​​​ក្រសួង​ការងារ ធ្វើតេស្ត​រក​សារធាតុ​ញៀន​តប​តាមបញ្ជា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត

3 អាទិត្យ មុន

រាជធានីភ្នំពេញ ​៖ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ ​២០២៤ នេះ…

រាជធានីភ្នំពេញ ​៖ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ ​២០២៤ នេះ បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន ដែល​ជា​យុទ្ធនាការ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ការ​ប្តេជ្ញា​ចិត្ត​ «​កម្ពុជា​ជា​ប្រទេស​គ្មាន​គ្រឿងញៀ.ន​» ​។

ការ​ធ្វើតេស្ត​នេះ ធ្វើ​ឡើង​តប​តាម​បទបញ្ជា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កាលពី​ថ្ងៃ​ទី ​២០ ខែកុម្ភៈ ឆ្នាំ ២០២៤ បាន​ដាក់​បទបញ្ជា​តឹងរ៉ឹង​ស្តី​អំពី​ការ​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន​ខុសច្បាប់​នៅ​តាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ៕ អត្ថបទសហការ