ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ ប្រកាស​ថា​ គ្រាន់តែ​ខែឧសភា ​មានការ​ងារ​ជិត​៥​ម៉ឺន​កន្លែង ដែល​ត្រូវការ​កម្លាំង​ការងារ

3 អាទិត្យ មុន

រាជធានីភ្នំពេញ​៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA)​ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា​នៅ​ខែឧសភា ​នេះ កម្ពុជា​មានការ​ងារ​ប្រមាណ​ជិត ​៥ ​ម៉ឺន​កន្លែង…

រាជធានីភ្នំពេញ​៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA)​ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា​នៅ​ខែឧសភា ​នេះ កម្ពុជា​មានការ​ងារ​ប្រមាណ​ជិត ​៥ ​ម៉ឺន​កន្លែង ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​ធំ​ៗ ចំនួន​៣ រួម​មាន​៖ វិស័យ​ឧស្សាហកម្ម វិស័យ​សេវាកម្ម និង​វិស័យ​កសិកម្ម​ ។

ទីភ្នាក់ងារ​នេះ បាន​លំអិត​ថា ឱកាស​ការងារ​ក្នុងស្រុក​សរុប​ទាំង ៤៨,៦០៤ កន្លែង​នោះ មាន​៣៥, ៨១៤​ កន្លែង​ក្នុង​វិស័យ​ឧស្សាហកម្ម​, ២,៧៨០​ កន្លែង​វិស័យ​សេវាកម្ម​, និង ​១០,០១០ ​កន្លែង វិស័យ​កសិកម្ម ហើយ​ក្នុង​នោះ របរ​ដែល​ត្រូវប៉ាន់​ច្រើន​ជាងគេ ​មាន​ចំនួន​១០ គឺ​អ្នកបញ្ជា​ម៉ាស៊ីនដេរ ២២ ៨៣២​កន្លែង​,​កម្មករ​ចំការ​ដំណាំ ៩ ៩៤៥​កន្លែង​,​មន្ត្រី​ឥណទាន និង​ប្រាក់​កម្ចី ៥២៨​កន្លែង​,​កម្មករ​វេច​ខ្ចប់​ដោយ​ដៃ ៩០៣​ កន្លែង​,​អ្នកបញ្ជា​ម៉ាស៊ីន​ត្បាញ និង​ប៉ាក់ ៥៥៥​ កន្លែង​,​អ្នក​តម្លើង​បរិក្ខា​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច ៤៣៣​ កន្លែង​,​កម្មករ​ក្នុង​ផលិតកម្ម ៧ ១៤៤​ កន្លែង​,​អ្នកបញ្ជា​គ្រឿងចក្រ និង​ម៉ាស៊ីន​ផលិត​ផលិតផល​គីមី ១ ១០០​កន្លែង​,​យន្តការី និង​អ្នក​ផ្ដល់​សេវា​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ៤០០ ​កន្លែង​,​អ្នកបញ្ជា​ម៉ាស៊ីន​វេច​ខ្ចប់​ច្រក​ដាក់​ដប និង​ដាក់​ផ្លា​កស​ញ្ជា ៦៦១​ កន្លែង និង​មុខរបរ​ផ្សេង​ៗ ៤ ១០៣​ កន្លែង ​។

សូម​បញ្ជាក់​ថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​តែងតែ​ផ្គូរផ្គង ស្វែងរក​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ និង​និស្សិត​រាប់​ម៉ឺន​នាក់ ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​ទីភ្នាក់ងារ​ក៏​តែងតែ​ប្រារ​ព្ឋ​ពិព័រណ៍​ការងារ និង​មគ្គទេសក៍​អាជីព​ដើម្បី​យុវជន សិស្ស​/​និស្សិត និង​អ្នក​ស្វែងរក​ការងារ ទទួល​បាន​ឱកាស​ការងារ​ ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ​៩-១០ ខែឧសភា កន្លង​ទៅ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រារព្ធ​ពិព័រណ៍​ការងារ និង​មគ្គទេសក៍​អាជីព​នៅ​អគារ Kampus ដែល​បាន​ឱកាស​ការងារ​សរុប​ចំនួន ៥ ៤០០ កន្លែង​ដល់​យុវជន​និង​ប្រជាពលរដ្ឋ ​៕ អត្ថបទសហការ