ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វឌ្ឍនៈ គ្រុប បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ នៅ​​កម្ពុជា នាំ​យក​ព្រឹត្តិការណ៍​កីឡា​វាយ​កូន​ហ្គោ​ល ​លំដាប់​ពិភពលោក​ធំ​ៗ ចំនួន​ពីរ និង២ ស​ប្តា​ហ៍​ជាប់​គ្នា មក​កាន់ វឌ្ឍនៈ ហ្គោ​ល រី​ហ្ស៊​ត ជាមួយ​ប្រាក់​រង្វាន់​សរុប ១.៤៥ លាន​ដុល្លារ​អា​មេ​រិ​ក

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៦៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បាន​សហការ​ជាមួយ​ស្ថាប័ន Legends Tour និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ប្រកាស​ជា​ផ្លូវការ​នូវ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​ហ្គោ​ល​អាជីព​ កម្រិត​អន្តរជាតិ​ធំ​ៗ​ចំនួន​ពីរ​ជាប់​ៗ​គ្នា គឺ Vattanac Legends Championship និង Vattanac Tour Championship ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៦ នៅ​ទីលាន​វាយ​កូន​ហ្គោ​ល វឌ្ឍនៈ ហ្គោ​ល រី​ហ្សត ​។ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​មាន​ប្រាក់​រង្វាន់​ សរុប​រួម​គ្នា​រហូត​ដល់ ១.៤៥ លាន​ដុល្លារ​អា​មេ​រិ​ក ​។

ពិធី​សន្និសីទ​សារព័ត៌មាន​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​វត្តមាន​របស់ ឯកឧត្តម​បណ្ឌិត ជា បូ​រ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​ហ្គោ​ល​កម្ពុជា​, ឯកឧត្តម គឹ​ម មិ​នា នាយក​ប្រតិបត្តិ នៃ​ក្រុមប្រឹក្សា​ទេសចរណ៍​កម្ពុជា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈ គ្រុប​, លោក Mark Aspland នាយក​ប្រតិបត្តិការ (COO) នៃ​ស្ថាប័ន Legends Tour ព្រមទាំង ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ក្រុមហ៊ុន​ដៃគូ និង​បណ្តាញសារព័ត៌មាន​ជាតិ​-​អន្តរជាតិ​យ៉ាងច្រើន​កុះករ​ ។

ការ​ប្រកួត​ទាំង​ពី​រស​ប្តា​ហ៍​ត្រូវ​បាន ​បែងចែក​ជា​ពីរ​ដំណាក់កាល​ធំ​ៗ៖
•​ ​ស​ប្តា​ហ៍​ទី​១ (២៣–២៩ វិច្ឆិកា ២០២៦) – Vattanac Legends Championship៖ ការ​ប្រកួតប្រជែង​រវាង​កីឡាករ​អាជីព​អន្តរជាតិ​កំពូល​ៗ​ចំនួន ៦០ រូប ដើម្បី​ដណ្តើម​ប្រាក់​រង្វាន់​សរុប ៦៥០,០០០ ដុល្លារ​អា​មេ​រិ​ក​។ កីឡាករ​ល្បី​ៗ​ដែល​រំពឹង​ថា​នឹង​ចូលរួម​រួម​មាន ម្ចាស់​ជើងឯក Major Champion កីឡាករ Michael Campbell, អតីត​កីឡាករ​លេខ ១ ពិភពលោក Lee Westwood, David Drysdale (​ម្ចាស់​ជើងឯក​ឆ្នាំ​២០២៥) និង Darren Fichardt (​ម្ចាស់​ជើងឯក Legacy Edition ឆ្នាំ​២០២៥)​ ។
•​ ​ស​ប្តា​ហ៍​ទី​២ (៣០ វិច្ឆិកា – ០៦ ធ្នូ ២០២៦) – Vattanac Tour Championship៖ ព្រឹត្តិការណ៍​ផ្តាច់ព្រ័ត្រ​ប្រចាំ​រដូវ​កាល​ដ៏​អស្ចារ្យ​បំផុត ដែល​អនុញ្ញាត​ឱ្យ​តែ​កីឡាករ​កំពូល ៦០ រូប​ដែល​មាន​ចំណាត់​ថ្នាក់ខ្ពស់​ជាងគេ​ពេញ​មួយ​រដូវ​កាល​ចូលរួម​ប្រកួត ដណ្តើម​ប្រាក់​រង្វាន់​សរុប ៨០០,០០០ ដុល្លារ​អា​មេ​រិ​ក​ ។

ថ្លែង​ក្នុង​ឱកាស​នោះ អ្នកឧកញ៉ា វឌ្ឍនៈ សំអាង បាន​គូសបញ្ជាក់​ថា​៖ «​ការ​ដែល​ស្ថាប័ន Legends Tour សម្រេចចិត្ត​រៀបចំ​ការ​ប្រកួត​កម្រិត​ពិភពលោក ២ ស​ប្តា​ហ៍​ជាប់​គ្នា​នៅ​ក្នុង​រី​ហ្ស៊​ត​តែ​មួយ និង​ក្នុង​ប្រទេស​តែ​មួយ គឺជា​ករណី​កម្រ​បំផុត ដែល​ឆ្លុះ​បញ្ចាំង​ពី​ទំនុកចិត្ត​ដ៏​រឹង​មាំ​មក​លើ​ប្រទេស​កម្ពុជា និង​ទីលាន​វាយ​កូន​ហ្គោ​ល វឌ្ឍនៈ ហ្គោ​ល រី​ហ្សត​»​។ អ្នកឧកញ៉ា​បាន​សង្កត់ធ្ងន់​ថា ព្រឹត្តិការណ៍​នេះ​មាន​តម្លៃលើស​ពី​ការ​ប្រកួត​កីឡា​ហ្គោ​ល គឺ​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ បេតិកភណ្ឌ បដិសណ្ឋារកិច្ច និង​សក្តានុពល​ទេសចរណ៍​-​វិនិយោគ​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក ក្រោម​ចក្ខុវិស័យ​ស្នូល​៖ «​នាំ​យក​អ្វី​ដែល​ល្អ​បំផុត​មក​កាន់​ប្រទេស​កម្ពុជា បង្កើត​អ្វី​ដែល​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បង្ហាញ​អ្វី​ដែល​ល្អ​បំផុត​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ពិភពលោក​»​ ។

ក្នុង​ពិធី​នោះ​ដែរ ក៏​មានការ​រៀបចំ​ពិធី​ចុះហត្ថលេខា​ លើ​អនុស្សរណៈ​នៃ​ការ​យោគយល់ (MoU) ដ៏​សំខាន់​ចំនួន​ពីរ​គឺ​៖
•​ ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់ រវាង​ក្រុមប្រឹក្សាភិបាល​ទេសចរណ៍​កម្ពុជា (CTB) និង​ស្ថាប័ន Legends Tour ក្រោម​យុទ្ធនាការ «2026 Road to Cambodia» ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។
•​ ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់ រវាង​ក្រុមប្រឹក្សាភិបាល​ទេសចរណ៍​កម្ពុជា (CTB) និង​ទីលាន​វាយ​កូន​ហ្គោ​ល វឌ្ឍនៈ ហ្គោ​ល រី​ហ្ស៊​ត ក្នុង​កិច្ចសហការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​កីឡា ​។

ក្រៅពី​ការ​ប្រកួត​ផ្លូវការ កម្មវិធី​ក៏​រួម​បញ្ចូល​នូវ​ការ​ប្រកួត Pro-Am ផ្តល់​ឱកាស​ឱ្យ​កីឡាករ​ក្នុងស្រុក​បាន​ប្រកួត ជាមួយ កំពូល​កីឡាករ​ពិភពលោក​, ដំណើរ​ទស្សនកិច្ច​ប្រាសាទបុរាណ និង​ការ​ប្រកួត Pro-Am នៅ​ទីលាន​វាយ​កូន​ហ្គោ​ល Angkor Golf Resort ខេត្តសៀមរាប​, ព្រមទាំង​ការ​វិល​ត្រឡប់​មក​វិញ​នៃ​ព្រឹត្តិការណ៍​ដ៏​ប្លែក​ភ្នែក «Tonle Sap Challenge» នៅ​មាត់ទន្លេ​ចតុមុខ ដែល​រួម​បញ្ចូល​គ្នា​រវាង​កីឡា ទេសចរណ៍ និង​ការ​កម្សាន្ត ​។

ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ នឹង​បើកទ្វារ​ស្វាគមន៍​សាធារណជន និង​អ្នកគាំទ្រ​កីឡា​ជាតិ​-​អន្តរជាតិ ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​នៅ​ទីលាន​វាយ​កូន​ហ្គោ​ល វឌ្ឍនៈ ហ្គោ​ល រី​ហ្ស៊​ត ដើម្បី​ចូលរួម​ចំណែក​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស្វាគមន៍​ពិភពលោក​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ​។
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖
•​ ​វឌ្ឍនៈ ហ្គោ​ល រី​ហ្សត (Vattanac Golf Resort)
•​ ​ទូរស័ព្ទ​៖ +855 81 634 006 / +855 96 953 5499 ៕
អត្ថបទសហការ