ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​សំខាន់​មួយ​ក្រោម​គម្រោង «​ផ្ទះ​ថ្មី ក្តី​សង្ឃឹម​ថ្មី​» ដោយ​បាន​ផ្តល់​ជូន​ផ្ទះ​សរុប ១០០​ខ្នង ជូន​ដល់​គ្រួសារ​រង​ផល​ប៉ះពាល់​តាម​បណ្តោយ​ព្រំដែន​កម្ពុជា

1 ខែ មុន

រាជធានីភ្នំពេញ, ខែកញ្ញា ឆ្នាំ ​២០២៦ ៖ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​ថា ​គម្រោង «​ផ្ទះ​ថ្មី ក្តី​សង្ឃឹម​ថ្មី​» នៅ​ក្នុងថ្ងៃនេះ​គឺ​បាន​ឈាន​ដល់​សមិទ្ធផល​ដ៏​ធំធេង​មួយ​ដោយ​បាន​ប្រគល់​ផ្ទះ​សរុប​ចំនួន ១០០​ខ្នង ជូន​ដល់​ក្រុម​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា ​។ តាម​រយៈ​គម្រោង​នេះ ប្រជាជន​ប្រមាណ ៥០០ នាក់​នៅ​តាម បណ្តា​ខេត្ត​ចំនួន ៦ បាន​ទទួល​នូវ​ជម្រក​មួយ​ប្រកបដោយ​សុវត្ថិភាព និង​ស្ថិរភាព​ដើម្បី​ចាប់ផ្តើម​កសាង​អនាគត​របស់​ពួក​គាត់​ឡើង​វិញ ​។

វិសាលភាព​នៃ​គម្រោង​នេះ​មិនមែន​ត្រឹមតែ​ជា​ការ​ផ្តល់​ជូន​នូវ​ទីជម្រក​ប៉ុណ្ណោះ​ទេ ដោយឡែក​ផ្ទះ​នីមួយ​ៗ​ដែល​បាន​ប្រគល់​ជូន គឺ​តំណាង​ឲ្យ​កន្លែង​ស្នាក់​អាស្រ័យ​មួយ​ដែល​ផ្តល់​ជូន​សមាជិកគ្រួសារ​នូវ​អារម្មណ៍​សុវត្ថិភាព និង​ស្ថេ​រ​ភាព​ដែល​អាច​អោយ​គ្រប់​គ្នា​ស្នាក់​នៅ​ប្រកបដោយ​សុខុមាលភាព ឪពុក​ម្តាយ​អាច​ផ្តោត​លើ​ការ​កសាង​ជីវភាព​រស់នៅ​របស់​ពួក​គាត់​ឡើង​វិញ និង​គ្រួសារ​អាច​រៀបចំ​ផែនការ​សម្រាប់​អនាគត​ដោយ​មាន​ទំនុកចិត្ត និង​ភាព​ស្ងប់ចិត្ត ​។

គម្រោង «​ផ្ទះ​ថ្មី ក្តី​សង្ឃឹម​ថ្មី​» ត្រូវ​បាន​ចាប់ផ្តើម​នៅ​ខែកក្កដា ឆ្នាំ ​២០២៥ ដើម្បី​ឆ្លើយ​តប និង​ជួយ​សម្រួល​ទុក្ខ​លំបាក​ដែល​សហគមន៍​នៅ​ក្បែរ​តំបន់​ព្រំដែន​បាន​ជួប​ប្រទះ ​។ គម្រោង​នេះ​បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​ប្រគល់​ផ្ទះ​ចំនួន​ពីរ​ខ្នង​ជូន​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់ និង​បាន​ផ្លាស់​ទីលំនៅ​មក​កាន់​ខេត្តសៀមរាប ​។ ហើយ​នៅ​ចុងឆ្នាំ​ដដែល គម្រោង​នេះ​ក៏​បាន​បន្ត​វិសាលភាព​របស់​ខ្លួន ដើម្បី​ជួយ​ទៅ​ដល់​គ្រួសារ​រង​ផល​ប៉ះពាល់​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​ផង​ដែរ​ ។

ការ​អនុវត្ត​គម្រោង​ក៏​បាន​បន្ត​ឥត​ស្រាកស្រាន្ត​រហូត​ដល់​ឆ្នាំ​ ២០២៦ ដោយ​បាន​ពង្រីក​ការ​គាំទ្រ​នៅ​តាម​បណ្តា​ខេត្ត​នានា​រហូត​ដល់​រាជធានី​ភ្នំពេញ ដោយ​មាន​វត្តមាន​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ដើម្បី​ប្រគល់​ផ្ទះ​ជូន​គ្រួសារ​រង​ផល​ប៉ះពាល់​ផង​ដែរ​ ។ លើស​ពី​នេះ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក៏​បាន​ពង្រីក​ការ​គាំទ្រ​បន្ថែម​ទៅ​ដល់​សហគមន៍​ជា​បន្តបន្ទាប់​ទៀត​នៅ​ខេត្តឧត្តរមានជ័យ ព្រះ​វិហារ តាកែវ និង​កំពង់ធំ​ ។

គម្រោង​នេះ​អាច​សម្រេច​បាន តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អាជីវកម្ម អ្នក​ផ្គត់ផ្គង់ តំណាង​ចែកចាយ និង​បុគ្គលិក​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ​។ រួម​គ្នា យើង​មាន​គោលបំណង​រួម គឺ​ជួយ​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ឱ្យ​ទទួល​បាន​ស្ថិរភាព​ឡើង​វិញ និង​អាច​បន្តដំណើរ​ទៅ​មុខ ​។ តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​នេះ គម្រោង​នេះ​បាន​សម្រេច​នូវ​សមិទ្ធផល​ដ៏​សំខាន់ ដោយ​បាន​ប្រគល់​ផ្ទះ​សរុប​ចំនួន ១០០ ខ្នង ដែល​ជួយ​ឱ្យ​គ្រួសារ​ទាំងអស់​អាច​កសាង​អនាគត​ដ៏​រឹង​មាំ និង​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ ។

លោក Dat Pham អគ្គនាយក នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​លើក​ឡើង​ថា «​អស់​រយៈពេល​ជាង ៣០ ឆ្នាំ​មកនេះ ក្រុមហ៊ុន​បាន​រីក​ចម្រើន​ជាមួយ​ប្រទេស​កម្ពុជា ដោយ​បាន​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​- និង​សង្គម ព្រមទាំង​បង្កើត​ផល​វិជ្ជមាន​ជា​ច្រើន​លើស​ពី​ប្រតិបត្តិការ​អាជីវកម្ម​របស់​យើង​ ។ គម្រោង «​ផ្ទះ​ថ្មី ក្តី​សង្ឃឹម​ថ្មី​» បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង​របស់​យើង ក្នុង​ការ​បន្ត​ការ​គាំទ្រ​ដល់​ប្រជាជន និង​សហគមន៍​នៅ​កម្ពុជា​»​ ។

ផល​វិជ្ជមាន​នៃ​គម្រោង​នេះ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​រឿងរ៉ាវ និង​បទ​ពិសោធន៍​របស់​គ្រួសារ​អ្នក​ទទួលផល ​។ «​មុន​ពេល​ទទួល​បាន​ផ្ទះ​នេះ គ្រួសារ​របស់ខ្ញុំ​តែងតែ​មានការ​ព្រួយបារម្ភ​នៅ​ពេល​មាន​ភ្លៀង ឬ​អាកាសធាតុ​មិនល្អ​ ។ ខ្ញុំ​មិនដឹង​ថា​អនាគត​នឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ ​។ ប៉ុន្តែ​ថ្ងៃនេះ ខ្ញុំ​មាន​កន្លែង​ដែល​មាន​សុវត្ថិភាព​ដែល​អាច​ហៅ​ថា​ជា​ផ្ទះ​របស់​យើង​បាន ​។ កូន​ៗ​របស់ខ្ញុំ​មាន​កន្លែង​សុវត្ថិភាព​សម្រាប់​គេង និង​សិក្សា ហើយ​ទីបំផុត យើង​អាច​ផ្តោត​លើ​ការ​កសាង​ជីវិត​របស់​យើង​ឡើង​វិញ​បាន​» ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី គ្រី សា​រ៉ា​ន ដែល​ជា​អ្នក​ទទួល​ផ្ទះ​ពី​គម្រោង ផ្ទះ​ថ្មី ក្តី​សង្ឃឹម​ថ្មី នៅ​ខេត្តព្រះវិហារ​ ។ នៅ​ពីក្រោយ​សមិទ្ធផល​នេះ គឺជា​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​គ្រួសារ​នីមួយ​ៗ ដែល​កំពុង​ចាប់ផ្តើម​ជំពូក​ថ្មី​នៃ​ជីវិត​របស់​ពួក​គេ ​។

លោកស្រី Sophie Goodall នាយិកា​ផ្នែក​កិច្ចការ​សាជីវកម្ម​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​លើក​ឡើង​ថា ​៖ «​នៅ​ពេល​យើង​និយាយ​អំពី​គម្រោង «​ផ្ទះ​ថ្មី ក្តី​សង្ឃឹម​ថ្មី​» នេះ យើង​មិនមែន​មើល​តែ​ចំនួន​ផ្ទះ ​១០០​ខ្នង​ដែល​បាន​សាងសង់ និង​ប្រគល់​ជូន​ប៉ុណ្ណោះ​ទេ ជាក់ស្តែង​គឺ​យើង​មើលទៅ​លើ​ប្រជាជន​ប្រមាណ​ជាង ៥០០ នាក់ ដែល​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​បាន​ផ្លាស់​ប្តូរ​ដោយ​វិជ្ជមាន ​។ នៅ​ពីក្រោយ​ផ្ទះ​នីមួយ​ៗ គឺជា​គ្រួសារ​មួយ​ដែល​អាច​រស់នៅ​ដោយ​មាន​សុវត្ថិភាព មាន​ភាព​កក់ក្តៅ និង​អាច​សម្លឹង​មើល​អនាគត​ដោយ​ក្តី​សង្ឃឹម​។ នេះ​ហើយ​ជា​អត្ថន័យ​ពិត​នៃ​គម្រោង​នេះ ដែល​មិន​អាច​វាស់វែង​ត្រឹម​ចំនួន​ផ្ទះ​ដែល​បាន​ប្រគល់​ជូន​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​ប្រជាជន និង​សហគមន៍​ដែល​ជីវិត​របស់​ពួក​គេ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​»​ ។

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជឿជាក់​ថា ក្រុមហ៊ុន​អាច​រីក​ចម្រើន​បាន លុះត្រាតែ​សហគមន៍​នៅ​ជុំវិញ​ខ្លួន​អាច​រីក​ចម្រើន​ទន្ទឹម​គ្នា ​។ តាម​រយៈ​គម្រោង «​ផ្ទះ​ថ្មី ក្តី​សង្ឃឹម​ថ្មី​» ក្រុមហ៊ុន​បាន​បន្ត​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង​របស់​ខ្លួន ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ «​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​ប្រសើរ​»​។ ក្រុមហ៊ុន​នឹង​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា និង​សហគមន៍ ដើម្បី​បន្ត​បង្កើត​ផល​វិជ្ជមាន​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រជាជន និង​សង្គម​កម្ពុជា​ ។

អំពី​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា
ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​នៅ​លើ​ពិភពលោក ដែល​ជា​ក្រុមហ៊ុនស្រា​បៀរ និង​ក្រុមហ៊ុន​វិនិយោគ​បរទេស​ដំបូង​គេ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩៤ ​។ ជាមួយ​គោលបំណង​បង្កើត​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ជំរុញ​ពិភពលោក​មួយ​កាន់តែ​ប្រសើរ​រ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​ម៉ាក​យីហោ​ស្រា​បៀរ​ចំនួន ៥ រួម​មាន ស្រា​បៀរ Heineken ® ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown តាម​រយៈ​យុទ្ធសាស្ដ្រ «​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ប្ដេជ្ញា​ចិត្ដ​ចូលរួម​និរន្ដរភាព​បរិស្ថាន និង ព្រមទាំង​សង្គម និង​ការ​ពិសា​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​វេ​ប​សាយ ៖ https://www.heinekencambodia.com/ ៕ អត្ថបទសហការ