ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា អបអរសាទរ​ខួប​គម្រប់ ២ឆ្នាំ នៃ​ការ​ផ្ដល់ជូន​ សេវាកម្ម​ល្អ​ឯកក្នុង​ទីផ្សារ​រថយន្ដ​ប្រណីត នៅព្រះរាជាណាចក្រ​កម្ពុជា

6 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ នៅថ្ងៃ​ទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ឡិច​ស៊ឺ​ស ខេ​ម​បូ​ឌា បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ២ ឆ្នាំ ក្រោម​ប្រធានបទ “THE SIGNATURE OF CRAFTSMANSHIP” ដែល​ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​ជា​ការ​រំឭក​ខួប​ពីរ​ឆ្នាំ នោះ​ទេ ប៉ុន្តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​សិល្បៈ​នៃ​ការ​បង្កើត​ថ្មី​ដ៏​ផ្ចិតផ្ចង់ និង​បដិសណ្ឋារកិច្ច​បែប​ជប៉ុន​ដ៏​ប្រណីត Omotenashi ជូន​ដល់​អតិថិជន ​។

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ នៅ​អគារ​តាំង​បង្ហាញ​រថយន្ត ឡិច​ស៊ឺ​ស ខេ​ម​បូ​ឌា ដោយ​មាន​វត្តមាន​ចូលរួម​ ពី​សំណាក់​ភ្ញៀវ​កិត្តិយស អតិថិជន និង​ដៃគូ ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា ។ ភ្ញៀវ​កិត្តិយស​គ្រប់​រូប​បាន​រួម​ដំណើរ​ជាមួយ​គ្នា​នា​រាត្រី​ ដែល​ពោរពេញ​ដោយ​បទ​ពិសោធ​ដ៏​អស្ចារ្យ អម​ដោយ​សិល្បៈ​ហត្ថកោសល្យ​ដ៏​ល្អ​ប្រណីត ជា​ស្នាដៃឯក​របស់​សិប្បករ​ដ៏​ល្បីល្បាញ និង​ការ​ពិសា​ភោជនាហារ​ដ៏​វិសេស ជាមួយ​មុខម្ហូប​ប្រណីត​ពិសេស​ៗ ដែល​ច្នៃ​ឡើង​ដោយ​ចុងភៅ​ឯក​ដ៏​ល្បីល្បាញ គឺ​លោក សៅ សុ​ភ័ក្ដ្រ​ ។ មុខម្ហូប​ដ៏​ប្រណីត​ទាំងនេះ​ត្រូវ​បាន​ច្នៃប្រឌិត​ឡើង​ យ៉ាង​ពិសេស​សម្រាប់​តែ​រាត្រី​នោះ​ប៉ុណ្ណោះ ដោយ​គ្រប់​សាច់​រឿង និង​បេះដូង​នៃ​មុខម្ហូប​នីមួយ​ៗ ​ត្រូវ​បាន​កត់ត្រា​យ៉ាង​ផ្ចិតផ្ចង់​នៅ​ក្នុង “Culinary Book” របស់ ឡិច ស៊ឺ​ស ដើម្បី​ទុកជា​អនុស្សាវរីយ៍​ដ៏​មាន​តម្លៃ​ ។

ចាប់តាំងពី​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ការ​ទស្សនាការ​តាំង​បង្ហាញ​រថយន្ត ព្រមទាំង​ការ​ពិសា​ភោជនាហារ និង​ការ​កម្សាន្ត​ដែល​បាន​រៀបចំ​ឡើង​យ៉ាង​ពិសេស ​ក្នុង​រាត្រី​ដ៏​សែន​មនោ​រម្យ ក្រោម​ស្មារតី “Ichigo Ichie” ដែល​ជា​ទស្សនវិជ្ជា​មួយ​របស់​ជប៉ុន ក្នុង​ការ​រំឭក​ឱ្យ​យើង ឱ្យ​តម្លៃ​យ៉ាង​ខ្ពង់ខ្ពស់​ចំពោះ​រាល់​ជំនួប​ទំនាក់ទំនង​នីមួយ​ៗ ព្រោះ​វា​ជា​ពេលវេលា​តែ​មួយ​គត់ ​ក្នុង​ជីវិត​ដែល​មិន​អាច​កើតឡើង​សា​ជា​ថ្មី​ឡើយ​ ។

ពិសេស​ជាង​នេះ​ទៀត មានការ​ចូលរួម​ជា​សម្ដែង ​ពី​តារាចម្រៀង​កិត្តិយស រូប​សម្រស់​ស្រស់​សោភា សំឡេង​ពីរោះ​ដ៏​ក្រអួន​ក្រអៅ គឺ​អ្នកស្រី​សុគន្ធ និសា បាន​ចាប់​ដៃគូ​ជាមួយ​តន្ដ្រីករ Mr.Saxman បាន​ផ្ដល់​នូវ​សូរសព្ទ​សំនៀង​ដ៏​ពីរោះ​រណ្ដំ លាយឡំ​នឹង​សំឡេង Saxophone យ៉ាង​ស្រទន់​គ្រលួច បាន​កួច​បរិយាកាស​កម្មវិធី​ឱ្យ​កាន់ តែ​អស្ចារ្យ​ឡើង​មួយ​កម្រិត​ទៀត​ក្រោម​បដិសណ្ឋារកិច្ច​ដ៏​ប្រណីត​នេះ និង​បាន​ក្លាយជា​ពេលវេលា ​ដ៏​គួរ​អោយ​ចង​ចាំ​មួយ ដែល​ស្ថិត​នៅ​ក្នុង​បេះដូង​របស់​ភ្ញៀវ​កិត្តិយស​គ្រប់​រូប ​។

រយៈពេល ២ ឆ្នាំ​កន្លង​មកនេះ ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា បាន​បន្ត​ពង្រឹង​វត្តមាន​របស់​ខ្លួន​ ក្នុង​នាម​ជា​ម៉ាក​យីហោ​រថយន្ត​ប្រណីត​ឈានមុខ​នៅ​កម្ពុជា​ ដោយ​ផ្តោត​សំខាន់​លើ​សិល្បៈ​ហត្ថកោសល្យ Takumi ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​ជា​ស្នូល​ នៃ​សិល្បៈ​ហត្ថកម្ម​របស់​រថយន្ត ឡិច​ស៊ឺ​ស ស្ដែង​ពី​ស្មារតី​នៃ​ឧត្តមភាព និង​ការ​ប្តេជ្ញា​ចិត្ត ​ក្នុង​ការ​ច្នៃ​រចនា​បែប​លម្អិត ​ដើម្បី​ភាពល្អ​ឥត​ខ្ចោះ រួម​ជាមួយ​ស្មារតី​នៃ​បដិសណ្ឋារកិច្ច Omotenashi ក្នុង​ការ​ផ្តល់​ជូន​បទ​ពិសោធន៍​ដ៏​ប្រណីត និង​ភាព​ស្ងប់​សុខ​ពិតប្រាកដ​ ។ ផ្នែក​ខាងក្នុង​នៃ​រថយន្ដ ឡិច ស៊ឺ​ស ប្រៀបប្រដូច ទៅ​នឹង ការ​រៀបចំ​ពិធី ដែល​សុទ្ធតែ​ត្រូវ​បាន​រៀបចំ​ឡើង ជា​ពិសេស​សម្រាប់​អតិថិជន​ដោយ​ផ្អែក​លើ ​ទស្សនវិជ្ជា​ទាំងនេះ ព្រោះ​វា​ជា បេះដូង​នៃ ឡិច ស៊ឺ​ស ដែល​ស្ដែង​ពី​ស្មារតី​នៃ​ឧត្ដមភាព​សម្រាប់​ទំនាក់ទំនង​របស់​មនុស្ស​ ។

ការ​អបអរសាទរ​ខួប ២ ឆ្នាំ​នេះ មិន​ត្រឹមតែ​ជា​ការ​រំឭក​នូវ​សមិទ្ធផល​កន្លង​មក​របស់ ឡិច​ស៊ឺ​ស ខេ​ម​បូ​ឌា ក្នុង​ការ​លើកកម្ពស់​បទ​ពិសោធន៍ ​រថយន្ត​ប្រណីត​នៅ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​អបអរសាទរ​នូវ​សិល្បៈ​ហត្ថកោសល្យ​ដ៏​ល្អ​ឯក ក្រោម​សារ “THE SIGNATURE OF CRAFTSMANSHIP” ដោយ​ឈរ​លើ​ទស្សនវិជ្ជា និង​គោល​ជំហរ​នៃ​ការ​ផ្តល់​តម្លៃ​ ដល់​បេតិកភណ្ឌ​ជាតិ ឡិច​ស៊ឺ​ស បាន​រួម​បញ្ចូល​សិល្បៈ និង​វប្បធម៌​ខ្មែរ​ដ៏​ស្រស់​ផូរផង់ ដោយ​មាន​ក្បូរ​ក្បាច់រចនា​ធ្វើ​ដោយ​ដៃ​ បែប​ខ្មែរ​ដ៏​ប្រណីត ទៅ​ក្នុង​រចនាបថ​នៃ​អគារ​តាំង​បង្ហាញ និង​គ្រប់​កម្មវិធី​ប្រណីត​ៗ​ជា​ច្រើន​ ។ ការ​រួម​បញ្ចូល​គ្នា​នេះ បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ ឡិច ស៊ឺ​ស ក្នុង​ការ​អភិរក្ស លើកតម្កើង និង​អបអរសាទរ​សិល្បៈ​វប្បធម៌ ​ដ៏​សម្បូរ​បែប​នៃ​ប្រទេស​កម្ពុជា ​ទៅ​ក្នុង​បរិបទ​ទំនើប​សហ​សម័យ​ឱ្យ​កាន់តែ ​មាន​គំហើញ​នៅ​ក្នុង​ទីផ្សារ​ជាតិ និង​អន្ដរជាតិ ​។

ដោយ​ស្ថិត​ក្រោម​សារ “THE SIGNATURE OF CRAFTSMANSHIP” និង​ឈរ​លើ​គំនិត​គោល​ ក្នុង​ការ​បង្ហាញ​ពី «​អត្តសញ្ញាណ​» នៃ​ភាព​ប្រណីត​ដ៏​ល្អ​ឯក ដែល​ឆ្លុះ​បញ្ចាំង​ពី​ចរិតលក្ខណៈ គុណភាព ការ​លះបង់ និង​ការ​យកចិត្តទុកដាក់​យ៉ាង​លម្អិត​របស់​អ្នក​ច្នៃប្រឌិត​ម្នាក់​ៗ ដើម្បី​សម្រេច​លទ្ធផល​ល្អ​ឥត​ខ្ចោះ ដែល​ប្រៀបប្រដូច​ទៅ​នឹង​ស្នាដៃ​ដ៏​ល្អ​ឯក ​ក្នុង​រចនាបថ​នៃ​គ្រប់​រថយន្ដ ឡិច ស៊ឺ​ស ទាំងអស់ ​។

ដើម្បី​បង្កើន​បទ​ពិសោធន៍​ឱ្យ​កាន់តែ​មាន​ន័យ ឡិច ស៊ឺ​ស បាន​នាំ​យក​ទស្សនវិជ្ជា​មួយ​នេះ ​បំ​លែង​ទៅ​ជា​បទ​ពិសោធន៍​ជាក់ស្តែង ដោយ​បាន​រួម​សហការ​ ជាមួយ​មេ​ចុងភៅ​ឈានមុខ នៅ​កម្ពុជា ក្នុង​ការ​បង្កើត “SIGNATURE LEXUS DISHES” យ៉ាង​ពិសេស​សម្រាប់​ពិធី​អបអរសាទរ​ខួប ២ ឆ្នាំ​នេះ ​។ មុខម្ហូប​នីមួយ​ៗ​ត្រូវ​បាន​ច្នៃប្រឌិត​ឡើង​ដោយ​ ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ទាញ​យកគំនិត​ ពី​អត្តសញ្ញាណ និង​សិល្បៈ​ច្នៃប្រឌិត​យ៉ាង​ផ្ចិតផ្ចង់​ក្នុង​យានយន្ត​របស់ ឡិច ស៊ឺ​ស ទៅ​ជា​បទ​ពិសោធន៍​ភោជនាហារ​ដ៏​ប្រណីត​គ្មាន​ពីរ​ ។

គូសបញ្ជាក់​ផង​ដែរ ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ ពី​ក្រសួងពាណិជ្ជកម្ម ក្នុង​នាម​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​រថយន្ត ឡិច​ស៊ឺ​ស ផ្ដាច់មុខ​ដោយ​ផ្ទាល់​ពី​រោងចក្រ​ នៅ​ប្រទេស​ជប៉ុន​ ។ ការ​ទទួលស្គាល់​នេះ​ផ្តល់​នូវ​ការ​ជឿជាក់​យ៉ាង​ពេញទំហឹង ​ជូន​ដល់​អតិថិជន ក្នុង​ការ​ទទួល​បាន​រថយន្ត​ថ្មីស្រឡាង ​ដែល​មានការ​ធានា​ពេញលេញ និង​សេវាកម្ម​ថែទាំ​កម្រិតស្តង់ដា​អន្តរជាតិ​ ។ ទោះបីជា​មានការ​នាំ​ចូល​រថយន្ត ឡិច​ស៊ឺ​ស ពី​ទីផ្សារ​ដទៃ​តាម​រយៈ​អាជីវករ​ គ្មាន​សិទ្ធិ​ស្របច្បាប់​ក៏​ដោយ មាន​តែ​តំណាង​ចែកចាយ​ផ្លូវការ​ប៉ុណ្ណោះ ដែល​អាច​ផ្តល់​ជូន​នូវ​រថយន្ត​ប្រណីត​ពិតប្រាកដ និង​សេវាកម្ម​ថែទាំ​ដ៏​ត្រឹមត្រូវ​ ។

លោក Kensuke Tsuchiya ប្រធាន​ក្រុមហ៊ុន ឡិច​ស៊ឺ​ស ខេ​ម​បូ​ឌា បាន​លើក​ឡើង​ថា​៖ «ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ២ ឆ្នាំ​នេះ មិន​ត្រឹមតែ​ជា​ការ​រំឭក ​ពី​សមិទ្ធផល​នៃ​ដំណើរ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​បទ​ពិសោធន៍​ ដ៏​វិសេសវិសាល​ដែល​យើង​បាន​បង្កើត​ឡើង​រួម​គ្នា ដោយ​ផ្អែក​លើ​ការ​គាំទ្រ ការ​កសាង​ទំនាក់ទំនង ជាមួយ​អតិថិជន និង​ដៃគូ​អាជីវកម្ម ​។ ហើយ​យើង​ប្តេជ្ញា​នឹង​បន្ត​នាំ​យក​នូវ​នវានុវត្តន៍ និង​បទ​ពិសោធន៍​នៃ​ភាព​ជា​ម្ចាស់​ដ៏​ប្លែក​គេ ស័ក្ដិសម​នឹង​អត្តសញ្ញាណ​ដ៏​ឧត្ដម​របស់​អតិថិជន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង ​ការ​រីក​ចម្រើន​របស់​ទីផ្សារ​រថយន្ត​ប្រណីត​នៅ​កម្ពុជា​» ​។

អំពី ឡិច ស៊ឺ​ស
ឡិច​ស៊ឺ​ស បាន​ដំណើរការ​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៨៩ ជាមួយ​រថយន្ត Sedan ដែល​បាន​ជួយ​កែប្រែ​ប្រណីតភាព​ក្នុង​ឧស្សាហកម្ម​យានយន្ត​។ ក្នុង​ឆ្នាំ​១៩៩៨ ឡិច​ស៊ឺ​ស បាន​បង្កើត​នូវ​ប្រភេទ​រថយន្ត​តួ​ខ្ពស់​ប្រណីត ជាមួយ​ការ​ប្រកាស​ចេញ​នូវ​រថយន្ត​ម៉ូ​ដែល RX​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ឈានមុខ​លើ​ការ​លក់​រថយន្ត Hybrid ប្រណីត ឡិច​ស៊ឺ​ស បាន​ប្រកាស​ចេញ​រថយន្ត Hybrid ប្រណីត​ដំបូង​គេ ហើយ​ត្រឹម​ខែសីហា ឆ្នាំ​២០២៣ ក្រុមហ៊ុន​អាច​លក់​រថយន្ត Hybrid បាន​សរុប​ជាង ២,៦៦​លាន​គ្រឿង រួម​មាន​ប្រភេទ HEV, PHEV និង BEV​​។

ក្នុង​តំណែង​ជា​ម៉ាក​រថយន្ត​ប្រណីត​លំដាប់​សាកលលោក ជាមួយ​ការ​ប្ដេជ្ញា​ដ៏​មោះមុត​លើ​ភាព​អង់អាច ការ​ឌី​ហ្សា​ញ​ដ៏​លេចធ្លោ គុណភាព​ខ្ពស់ និង​សមត្ថភាព​ដ៏​ខ្លាំងក្លា ក្រុមហ៊ុន ឡិច​ស៊ឺ​ស បាន​អភិវឌ្ឍ​សែស្រឡាយ​រថយន្ត​របស់​ខ្លួន​ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​នៃ​អតិថិជន​ប្រណីត​ជំនាន់​ថ្មី​លើ​សាកលលោក ហើយ​បច្ចុប្បន្ន​កំពុង​តែ​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​និង​តំបន់​ជាង ៩០ ទូ​ទាំង​ពិភពលោក ​។

ក្រុមការងារ ឡិច​ស៊ឺ​ស នៅ​ជុំវិញ​ពិភពលោក មានការ​ប្ដេជ្ញា​ខ្ពស់​លើ​ការ​ផ្ដល់​ជូន​បទ​ពិសោធ​ដ៏​អស្ចារ្យ​ដែល​មាន​តែ​នៅ ឡិច​ស៊ឺ​ស​ ។
យើងខ្ញុំ​ពិតជា​រំភើប​រីករាយ​ក្នុង​ការ​ចូលរួម​ផ្លាស់​ប្ដូរ​ពិភពលោក ​។
ទំនាក់ទំនង​លេខ ៖ +85517 888 727 ៕
អត្ថបទសហការ