ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទឹកចិត្ត​សប្បុរសធម៌ ដើម្បី​ក្តី​សង្ឃឹម​កុមារ​កម្ពុជា​! ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រគល់​ថវិកា​ចំនួន ៨០​លាន​រៀល ជូន​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា រួមចំណែក​ គាំទ្រ​ការ​ថែទាំ​សុខភាព​កុមារ​កម្ពុជា

1 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ កម្លាំង​សាមគ្គី​ពី​បងប្អូន​ខ្មែរ​គ្រប់​រូប​តាម​រយៈ​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​រយៈពេល ៣ ថ្ងៃ បាន​ក្លាយជា​ជំនួយ​ដ៏​មាន​អត្ថន័យ​សម្រាប់​កុមារ​កម្ពុជា ដោយ​លោក​អគ្គនាយក​បន្តវេន អ៊ឹ​ង វី​រៈ នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស រួម​ជាមួយ​ផលិតកម្ម Galaxy Navatra បាន​នាំ​យក​ថវិកា​ចំនួន ៨០​លាន​រៀល ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ថែទាំ និង​ព្យាបាល​កុមារ​នៅ​កម្ពុជា ​។

ជាមួយ​គ្នា​នេះ លោក​អគ្គនាយក​បន្តវេន អ៊ឹ​ង វី​រៈ ក៏​បាន​នាំ​យក ទឹកដោះគោឆៅ​ផ្កាឈូក​ចំនួន ៣,០០០​កេស ទៅ​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា ភ្នំពេញ និង ជាង ២,០០០​កេស ទៀត ទៅ​ជូន​មន្ទីរពេទ្យ​កុមារ​ជាតិ ដើម្បី​ចូលរួម​គាំទ្រ​ផ្នែក​អាហារូបត្ថម្ភ​ដល់​កុមារ និង​ទារក​ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ទីនោះ ​។ ការ​ផ្តល់​ជំនួយ​នេះ គឺ​តាម​រយៈ យុទ្ធនាការ​សប្បុរសធម៌​ចែក​ទឹកដោះគោ​ជាង ២​ម៉ឺន​កេស ដែល​នឹង​បន្ត​ឧបត្ថម្ភ​ទៅ​កាន់​មន្ទីរពេទ្យ​ធំ​ៗ​ទាំង​នៅ​រាជធានី និង​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត ព្រមទាំង​បងប្អូន​ដែល​កំពុង​ស្នាក់​នៅ «​ភូមិ​រង់ចាំ​» ផង​ដែរ​ ។

ជាក់ស្តែង កន្លង​មក ទឹកដោះគោ​ផ្កាឈូក ដែល​ជា​ផលិតផល​របស់​កូន​ខ្មែរ តែងតែ​បន្ត​ចូលរួម​ក្នុង​សកម្មភាព​សង្គម និង​ចែករំលែក​ការ​គាំទ្រ​ទៅ​កាន់​ប្រជាពលរដ្ឋ​កម្ពុជា តាម​រយៈ​ការ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ សាលារៀន និង​ទីតាំង​ផ្សេង​ៗ​ដែល​ខ្វះខាត​។
គួរ​រំលឹក​ផង​ដែរ​ថា ថវិកា​ចំនួន ៨០​លាន​រៀល​នេះ គឺជា​ផ្នែក​មួយ​នៃ​ថវិកា​ដែល​ប្រមូល​បាន​ពី​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌ «​សាមគ្គីភាព​មនុស្សធម៌ ដើម្បី​មាតុភូមិ និង​ស្នាមញញឹម​កុមារ​កម្ពុជា​» ដែល​បាន​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែសីហា ក្រោម​ការ​ចូលរួម​ឧបត្ថម្ភ​ផ្តាច់មុខ​ពី​ទឹក​ពិសា​កម្ពុជា និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ​៕ អត្ថបទសហការ

រួម​គ្នា​ផ្តល់​ក្តី​សង្ឃឹម ចែករំលែក​សេចក្តី​ស្រឡាញ់​សម្រាប់​កុមារ​កម្ពុជា ជាមួយ​ទឹក​ពិសា​កម្ពុជា​ទាំងអស់​គ្នា​!