ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិន​ចាំបាច់​ចំណាយ​ច្រើន ឬ​ស្មុគស្មាញ​ឡើយ វិធី​ងាយ​ៗ​ដើម្បី​ថែរក្សា​សុខភាព​បេះដូង ដោយ​ចាប់ផ្តើម​ពី​ផ្ទះបាយ​ របស់​លោក​អ្នក

4 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ជា​ទូទៅ យើង​ចំណាយពេល​ច្រើន​ក្នុង​ការ​ជ្រើសរើស​អាហារ​ស្រស់​ៗ​មានគុណ​ភាពល្អ និង​គ្រឿងផ្សំ​ឆ្ងាញ់​ៗ ប៉ុន្តែ​ជា​រឿយ​ៗ​បែរជា​មិនសូវ​បាន​យកចិត្តទុកដាក់​លើ​ប្រភេទ​ប្រេងឆា​ដែល​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​នោះ​ទេ​។ ទន្ទឹម​នឹង​នេះ ប្រេងឆា​គឺជា​គ្រឿងផ្សំ​ដែល​មាន​វត្ត​មាននៅ​ក្នុង​ផ្ទះបាយ ហើយ​សឹងតែ​ប្រើ​គ្រប់​ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ និង​រួមចំណែក​ក្នុង​ការ​បង្កើត​របប​អាហារ​ដែល​មាន​តុល្យភាព និង​ល្អ​សម្រាប់​សុខភាព​ ។

ប្រេងឆា​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​៖ ជម្រើស​តូច​មួយ ប៉ុន្តែ​មាន​ឥទ្ធិពល​ធំ​ចំពោះ​សុខភាព​គ្រួសារ
ប្រេងឆា គឺជា​គ្រឿងផ្សំ​មួយ​ក្នុង​ចំណោម​គ្រឿងផ្សំ​សម្រាប់​ចម្អិន​អាហារ ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​វា​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​លើ​គុណភាព​ម្ហូបអាហារ និង​សុខភាព​។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ ផល​ប៉ះពាល់​ទាំងនេះ ទោះបី​កើតឡើង​ដោយ​ស្ងៀមស្ងាត់​ក៏​ដោយ ប៉ុន្តែ​នឹង​កើត​មាន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​វែង និង​ជះ​ឥទ្ធិពល​ដល់​សុខភាព​របស់​គ្រួសារ​ទាំងមូល ​។ លក្ខណៈ​វិនិច្ឆ័យ​សំខាន់​មួយ​ក្នុង​ការ​ជ្រើសរើស​ប្រេងឆា គឺ​ចំណុច​ចាប់ផ្តើម​មាន​ផ្សែង (smoke point) ដែល​ជា​កម្រិត​សីតុណ្ហភាព​ដែល​ប្រេងឆា​ចាប់ផ្តើម​បង្កើត​ផ្សែង​នៅ​ពេល​ត្រូវ​កម្ដៅ​ ។ សម្រាប់​វិធី​ចម្អិន​អាហារ​ដែល​ប្រើ​សីតុណ្ហភាព​ខ្ពស់ ដូច​ជា ចៀន ឬ​ឆា បំពង ការ​ជ្រើសរើស​ប្រភេទ​ប្រេងឆា​ដែល​មាន​ចំណុច​បង្កើត​ផ្សែង​សម​ស្រប អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ប្រែប្រួល​គុណភាព​របស់​ប្រេងឆា​ ។ បន្ថែម​ពី​នេះ​វា​ជួយ​កាត់​បន្ថយ​ដំណើរការ​អុកស៊ីតកម្ម និង​ការ​កកើត​សារធាតុ​ផ្សំ​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​គុណភាព​ប្រេងឆា​ ។ ដោយហេតុ​នេះ ម្ហូបអាហារ​មិន​ងាយ​ឈ្ងៀម រក្សា​បាន​នូវ​រសជាតិ​ធម្មជាតិ និង​រួមចំណែក​ក្នុង​ការ​ថែរក្សា​សុខភាព ជា​ពិសេស​សុខភាព​បេះដូង​និង​សរសៃឈាម ​។

ក្រៅពី​មានមុខ​ងារ​ ជា​គ្រឿងផ្សំ​សម្រាប់​ចម្អិន​អាហារ ប្រេងឆា​ក៏​មាន​សារៈសំខាន់​ចំពោះ​រាង​កាយ​ផង​ដែរ ដោយសារ​តែ​ជា​ប្រភព​ផ្គត់ផ្គង់​សារធាតុ​ខ្លាញ់​ដ៏​ចម្បង​មួយ​។ សារធាតុ​ខ្លាញ់​មិន​ត្រឹមតែ​ផ្តល់​ថាមពល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​សារធាតុចិញ្ចឹម​ចាំបាច់​មួយ​ក្នុង​ចំណោម​ក្រុម​សារធាតុចិញ្ចឹម​សំខាន់​ទាំង ៤ ដែល​ចូលរួម​ក្នុង​ការ​បង្កើត​ភ្នាស​កោសិកា និង​ជួយ​ឱ្យ​រាង​កាយ​ស្រូប​យក​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់ ដូច​ជា វីតាមីន A, D, E និង K​។ ជា​ពិសេស នៅ​ក្នុង​សមាសធាតុ​នៃ​ប្រេងឆា​ពី​រុក្ខជាតិ ដូច​ជា ប្រេងឆា​សណ្តែកសៀង ប្រេង​ផ្កាឈូករ័ត្ន​… មាន​ផ្ទុក​អាស៊ីត​ខ្លាញ់ Omega-3 និង Omega-6 ដែល​ជា​សារធាតុចិញ្ចឹម​សំខាន់​ៗ​ដែល​រាង​កាយ​មិន​អាច​សំយោគ​ដោយ​ខ្លួនឯង​បាន ហើយ​ចាំបាច់​ត្រូវ​ទទួល​បាន​តាម​រយៈ​របប​អាហារ​ប្រចាំ​ថ្ងៃ ​។

ប្រេងឆា​ដែល​អ្នក​ជ្រើសរើស​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ អាច​ជះ​ឥទ្ធិពល​ដល់​សុខភាព​របស់​គ្រួសារ​អ្នក ​។

ជ្រើសរើស​ប្រេងឆា​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ថែរក្សា​សុខភាព​គ្រួសារ​របស់​អ្នក
តម្លៃ ម៉ាក​យីហោ ឬ​ទម្លាប់​នៃ​ការ​ប្រើប្រាស់ ជា​ទូទៅ​គឺជា​លក្ខណៈ​វិនិច្ឆ័យ​ដែល​ត្រូវ​បាន​ពិចារណា​នៅ​ពេល​ជ្រើសរើស​ប្រេងឆា​ ។​ទោះជា​យ៉ាងណា​ក៏​ដោយ សមាសធាតុ​វត្ថុធាតុដើម និង​អត្ថប្រយោជន៍​ផ្នែក​អាហារូបត្ថម្ភ ទើប​ជា​កត្តា​ចម្បង​ដែល​កំណត់​គុណភាព​របស់​ប្រេងឆា​នីមួយ​ៗ​ ។

ប្រេងឆា​នីមួយ​ៗ​មាន​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន ចាប់ពី​ចំណុច​បង្កើត​ផ្សែង រហូត​ដល់​សារធាតុចិញ្ចឹម​ដែល​មាន​ពី​ធម្មជាតិ ​។ សម្រាប់​ម្ហូប​ដែល​ចម្អិន​ដោយ​ការ​ឆា ឬ​ចៀន​នៅ​សីតុណ្ហភាព​ខ្ពស់ (​ប្រហែល 160-190°C) គួរតែ​ជ្រើសរើស​ប្រភេទ​ប្រេងឆា​ណា​ដែល​មាន​ចំណុច​បង្កើត​ផ្សែង​សម​ស្រប ដើម្បី​ធានា​បាន​នូវ​គុណភាព​ក្នុងអំឡុងពេល​ចម្អិន​។ ជា​ឧទាហរណ៍ ប្រេង​កន្ទក់​មាន​ចំណុច​បង្កើត​ផ្សែង​នៅ​សីតុណ្ហភាព​ប្រហែល 240-250°C ខណៈ​ប្រេង​ផ្កាឈូករ័ត្ន និង​ប្រេងឆា​សណ្តែកសៀង មាន​ចំណុច​បង្កើត​ផ្សែង​នៅ​កម្រិត​ប្រហែល 230°C​ ។

ក្រៅពី​ចំណុច​បង្កើត​ផ្សែង ប្រភព​វត្ថុធាតុដើម​ក៏​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​ប្រេងឆា​នីមួយ​ៗ​មាន​ភាព​ខុស​ប្លែក​ពី​គ្នា​ផង​ដែរ​។ សម្រាប់​ប្រភេទ​ប្រេងឆា​ពី​បន្លែ ប្រភព​វត្ថុធាតុដើម​ធម្មជាតិ​នីមួយ​ៗ សុទ្ធតែ​មាន​សារធាតុចិញ្ចឹម​ដែល​មាន​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន​។ ជា​ឧទាហរណ៍ ប្រេងឆា​សណ្តែកសៀង​សម្បូរ​ទៅ​ដោយ Omega 3, 6, 9 ប្រេង​កន្ទក់​សម្បូរ​សារធាតុ Gamma Oryzanol និង Phytosterols ខណៈ​ប្រេង​ផ្កាឈូករ័ត្ន​សម្បូរ​ទៅ​ដោយ​វីតាមីន E ធម្មជាតិ​។ សារធាតុចិញ្ចឹម​ទាំងនេះ រួមចំណែក​ក្នុង​ការ​បង្កើត​អាហារូបត្ថម្ភ​នៅ​ក្នុង​ប្រេងឆា​នីមួយ​ៗ និង​ជួយ​ថែរក្សា​សុខភាព​ទូទៅ ជា​ពិសេស​សុខភាព​បេះដូង ​។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) និង​សហព័ន្ធ​បេះដូង​ពិភពលោក (WHF) ប្រហែល ៨០% នៃ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង និង​ស្ទះ​សរសៃឈាម អាច​ការពារ​បាន​តាម​រយៈ​ការ​កែសម្រួល​របៀប​រស់នៅ បង្កើន​ការ​ហាត់ប្រាណ និង​រក្សា​របប​អាហារ​ដែល​សម​ស្រប​ ។ ក្នុង​នោះ គួរ​កាត់​បន្ថយ​សារធាតុ​ខ្លាញ់​ឆ្អែត (​ដែល​ជា​ទូទៅ​គេ​ហៅ​ថា សារធាតុ​ខ្លាញ់​ដែល​មិនល្អ​) ពី​ខ្លាញ់ និង​សរីរាង្គ​ខាងក្នុង​របស់​សត្វ ហើយ​ជ្រើសរើស​ជា​ចម្បង​ដល់​សារធាតុ​ខ្លាញ់​មិន​ឆ្អែត (​ដែល​ជា​ទូទៅ​គេ​ហៅ​ថា សារធាតុ​ខ្លាញ់​ដែល​មាន​ប្រយោជន៍​) ដែល​មាន​ប្រភព​មក​ពី​ត្រី គ្រាប់​ធញ្ញជាតិ និង​ប្រេង​បន្លែ ដូច​ជា ប្រេងឆា​សណ្តែកសៀង ប្រេង​ផ្កាឈូករ័ត្ន ប្រេង​កន្ទក់​… នេះ​ក៏​ជា​មូលហេតុ​នៃ​ការ​ជ្រើសរើស​ប្រេងឆា​ដែល​សម​ស្រប គួរ​ត្រូវ​បាន​យកចិត្តទុកដាក់​ក្នុង​ដំណើរ​នៃ​ការ​ថែរក្សា​សុខភាព​បេះដូង​ ។

ប្រេងឆា Simply ផលិត​ចេញពី​វត្ថុធាតុដើម​រុក្ខជាតិ ​ដែល​មានគុណ​ភាព​ខ្ពស់ ដែល​បាន​រួម​ដំណើរ​ជាមួយ​អ្នក​ប្រើប្រាស់​ ក្នុង​ការ​កសាង​របប​អាហារ​ ដែល​មាន​តុល្យភាព និង​ថែរក្សា​សុខភាព​បេះដូង ​។

កុំ​ទុក​ឱ្យ​ប្រេងឆា​គ្រាន់តែ​ជា​គ្រឿងផ្សំ​ ដែល​យើង​តែងតែ​មើល​រំលង​ នៅ​ក្នុង​ផ្ទះបាយ​របស់​អ្នក ​។ ការ​ចំណាយពេល​ដើម្បី​ស្វែង​យល់​ អំពី​ប្រភព​វត្ថុធាតុដើម តម្លៃ​អាហារូបត្ថម្ភ និង​គុណភាព​ផលិតផល មិន​ត្រឹមតែ​ផ្តល់​នូវ​ភាព​ស្ងប់ចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ក្លាយជា​ការ​វិនិយោគ​ប្រកបដោយ​ចីរភាព ​សម្រាប់​សុខភាព​បេះដូង​របស់​គ្រួសារ​ផង​ដែរ​ ៕ អត្ថបទសហការ