
កម្មករនៅរោងចក្រ ដាលី បានចូលធ្វើការធម្មតាវិញនៅថ្ងៃនេះ ក្រោមការសម្របសម្រួលពីក្រសួងការងារ
រាជធានីភ្នំពេញ ៖ កម្មករោងចក្រដាលី DALI GARMENT INTERNATIONAL (CAMBODIA) LIMITED ទាំង ១១៩២…
រាជធានីភ្នំពេញ ៖ កម្មករោងចក្រដាលី DALI GARMENT INTERNATIONAL (CAMBODIA) LIMITED ទាំង ១១៩២…
រាជធានីភ្នំពេញ ៖ កម្មករោងចក្រដាលី DALI GARMENT INTERNATIONAL (CAMBODIA) LIMITED ទាំង ១១៩២ នាក់ បានចូលធ្វើការធម្មតាវិញហើយនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ នេះ បន្ទាប់ពីមានកិច្ចសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីរោងចក្រកាលពីថ្ងៃពុធ ទី ២២ ខែឧសភា ឆ្នាំ ២០២៤ ម្សិលមិញក្រោយការឆេះអគារមួយរបស់រោងចក្រ ។
គួរំលឹកថា នៅម៉ោង ១២៖០០ រំលងអធ្រាត្រចូលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៤ មានករណីអគ្គិភ័យឆេះអាគារមួយរបស់រោងចក្រដែលជាអគារឃ្លាំងផលិតកម្ម ឃ្លាំងស្តុកវត្ថុធាតុដើម និងផលិតផលសម្រេចនៃរោងចក្រ DALI GARMENT INTERNATIONAL (CAMBODIA) LIMITED (សាខាទី ១) ស្ថិតនៅតាមផ្លូវជាតិលេខ ៤ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
អគ្គិភ័យនេះមិនបង្កឱ្យមានរបួស ឬស្លា.ប់មនុស្សទេ ដោយសារបានកើតឡើងនៅពេលយប់ និងមិនមានកម្មករនៅធ្វើការ ប៉ុន្តែអគ្គិភ័យនេះធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់បងប្អូនកម្មករនិយោជិត ១០៧ នាក់ ក្នុងចំណោមកម្មករទាំងអស់ ។
បើទោះបីជារងការខូចខាតដោយអគ្គិភ័យមែន ប៉ុន្តែរោងចក្រទាំងអស់នៅតែបន្តបើកប្រាក់ឈ្នួលជាធម្មតា និងប្រាក់អត្ថប្រយោជន៍ធម្មតាជូនកម្មករនិយោជិត ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញផ្សាយកាលពីថ្ងៃទី ២២ ខែឧសភា ម្សិលមិញ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ