រាជធានីភ្នំពេញ ៖ ត្រៀមខ្លួនជាមួយអារម្មណ៍រំភើប ថ្មី ប្លែក ជាមួយព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំ SkyFest 2.0 ឆ្នាំ ២០២៤ ដែលមិនធ្លាប់មានពីមុនមក នៅ Bay of Lights ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី 30-31 ខែមីនា ឆ្នាំ 2024 ។
SkyFest 2.0 មានសេចក្តីរំភើបរីករាយក្នុងការប្រកាសអ្នកឧបត្ថម្ភធំ ៗជាផ្លូវការរបស់ខ្លួន ។ ក្នុងនោះ Sting Cambodia (Cambrew) ដោយសហការជាមួយ Caltex ជាអ្នកឧបត្ថមទៅលើ title sponsor ផ្លូវការដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឱ្យទទួលបានផ្លែផ្កាលើសការរំពឹងទុក ។ លើសពីនេះ PPCBank ជាដៃគូសហការទូទាត់ប្រាក់ផ្លូវការ ខណៈដែល Nham24 មានមោទនភាពជាដៃគូសហការលក់សំបុត្រជាផ្លូវការក្នុងព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Skyfest 2.0 ។
រីករាយជាមួយភាពរំភើបនៃ SkyFest 2.0 ជាមួយនឹងសកម្មភាពដ៏សម្បូរបែបនៃសកម្មភាពគួរឱ្យចាប់អារម្មណ៍ដែលរៀបចំឡើងសម្រាប់អ្នកចូលរួមគ្រប់វ័យ ។ សកម្មភាពសប្បាយរីករាយជាច្រើនមានដូចជា ៖ ទស្សនាការបង្ហោះខ្លែងដ៏ធំបំផុត, សិក្ខាសាលារបៀបធ្វើខ្លែងខ្មែរ, សកម្មភាពកម្សាន្ត សប្បាយៗជាច្រើនលើឆ្នេរសមុទ្រ, រីករាយជាមួយការរាំលេងកម្សាន្តសប្បាយជាមួយឌីជេ ល្បីៗ, ភ្លក់អាហារឆ្ងាញ់ៗនៅភូមិអាហារ, រីករាយជាមួយតង់លក់វត្ថុអនុស្សាវរីយ៍ពីកម្មវិធីផ្ទាល់, ការប្រគំតន្ត្រីរបស់សិល្បករល្បីៗ និងការប្រកួតធ្វើខ្លែងច្នៃប្រឌិត ព្រមទាំងសកម្មភាពកម្សាន្ត សប្បាយៗជាច្រើនទៀត ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាលើកទី ២ ដែលនឹងធ្វើឡើងនៅថ្ងៃទី ៣០-៣១ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះហើយ នៅទីតាំង Bay of Lights, ក្រុងព្រះសីហនុ ។ កុំភ្លេចចូលរួមកម្សាន្តសប្បាយទាំងអស់គ្នាក្នុងព្រឹត្តិការណ៍ SkyFest 2.0 ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការថែរក្សាវប្បធម៌ប្រពៃណីជាតិ ដើម្បីឱ្យ យុវជនជំនាន់ក្រោយបានយល់ដឹង និងចេះស្រឡាញ់ថែរក្សានូវអ្វីដែលខ្មែរមាន ហើយវាក៏ជា និមិត្តរូបនៃភាពធន់ ភាពច្នៃប្រឌិត និងសក្តានុពលគ្មានទីបញ្ចប់ ។ មិនត្រឹមតែប៉ុណ្ណោះ SkyFest 2.0 លើកទី ២ គឺជាការបង្កើតព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំនេះឡើង ដើម្បី លើកកម្ពស់វិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ឱ្យកាន់តែប្រសើរឡើង នឹងមានសក្តានុពលជាងមុន ។
ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ជាអ្នកអភិវឌ្ឍន៍ដ៏ធំ នៅពីក្រោយការអភិវឌ្ឍគម្រោង Bay of Lights មានសេចក្តីរីករាយក្នុងការពាំនាំនូវព្រឹត្តិការណ៍បង្ហោះខ្លែង SkyFest 2.0 ខ្នាតអន្តរជាតិជាលើកទី ២ នៅក្នុងប្រទេសកម្ពុជា ដែលមិនធ្លាប់មានពីមុនមក ។ ក្រុមហ៊ុនរំពឹងថា នឹងមានអ្នកចូលរួមបង្ហោះខ្លែង និងអ្នកទស្សនារាប់ម៉ឺននាក់នៅ Bay of Lights ។ SkyFest 2.0 គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលនឹងរៀបចំឡើងក្រោមស្មារតីតែមួយ ដើម្បីជួបជុំ និងប្រមូលផ្តុំមហាគ្រួសារខ្មែរ តាមរយៈវប្បធម៌ប្រពៃណីក្រោមការ បំផុសគំនិត និងលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យហ៊ានឈោងចាប់ក្តីស្រមៃ និងធើ្វអ្វីដែលលើសពីការរំពឹងទុក ។
ដោយមានការសហការរៀបចំដោយ ក្រុមហ៊ុន Kilat Events Co., Ltd កម្មវិធី «SkyFest» រៀបចំឡើងក្នុងគោលបំណង បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការថែរក្សាប្រពៃណីបង្ហោះខ្លែងខ្មែរឱ្យបានគង់វង្សជានិរន្តក្នុងប្រទេសកម្ពុជាសម្រាប់យុវជនជំនាន់ក្រោយ ។
ព្រឹត្តិការណ៍នេះ ក៏នឹងអញ្ជើញសិស្សានុសិស្សមកពីខេត្តព្រះសីហនុ និងរាជធានីភ្នំពេញឱ្យចូលរួម ក្នុងសកម្មភាពផ្សេងៗ ដើម្បីសិក្សាស្វែងយល់ពីសារៈសំខាន់នៃការលើកតម្កើង និងបំផុសគំនិតឱ្យពួកគេចេះស្រលាញ់វប្បធម៌ប្រពៃណីជាតិ ក៏ដូចជាយល់ដឹងពីការរចនាខ្លែងខ្មែរ ដែលបានបង្ហាញនៅលើឆាកអន្តរជាតិ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្រាប់ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ។
អ្នកចូលរួមក្នុងកំឡុងថ្ងៃព្រឹត្តិការណ៍ ក៏អាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លី ស្តីពីការធ្វើខ្លែងឯក និងអាចនាំយកខ្លែង ដែលរចនាដោយខ្លួនឯងទៅចូលរួម ក្នុងការប្រកួតការធ្វើ និងរចនាខ្លែង ដែលក្នុងនោះ ជ័យលាភីលេខ ១ នឹងទទួលបាន Laptop មួយគ្រឿង, ជ័យលាភីលេខ ២ នឹងទទួលបាន TABLET មួយគ្រឿង, ជ័យលាភីលេខ ៣ នឹងទទួលបាន SMARTWATCH មួយគ្រឿង (សម្រាប់ការចូលរួមរបស់សិស្សានុសិស្ស) ។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍ SkyFest 2.0 ក្រៅពីការបង្ហោះខ្លែងខ្មែរ ក៏មានការចូលរួមបង្ហោះខ្លែងពីក្រុមអន្តរជាតិមកពី ៨ ប្រទេស រួមមាន ៖ សិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បារាំង ចិន និងហ្វីលីពីន ដោយក្រុមនីមួយៗនឹងបង្ហាញខ្លែងគ្រប់ទំហំ និងរូបរាងប្លែកៗពីគ្នា ។ លើសពីនេះព្រឹត្តិការណ៍ SkyFest 2.0 នឹងផ្តល់ឱ្យអ្នកចូលរួមនូវឱកាសរៀនធ្វើខ្លែងខ្មែរ ពីអ្នកជំនាញ ដែលជាបទពិសោធន៍ថ្មី នឹងចំណេះដឹងថ្មី សម្រាប់យុវជនជំនាន់ក្រោយ ។
ក្នុងថ្ងៃកម្មវិធីក៏នឹងមានការតាំងលក់អាហារសម្រន់ឆ្ងាញ់ៗជាច្រើន និងភេសជ្ជៈក្នុងថ្ងៃព្រឹត្តិការណ៍នេះផងដែរ ។ ក្រៅពីនេះក៏មានការសម្តែងពី DJ ដ៏ល្បីល្បាញ ៖ DJ BREE, DJ ONUR PEKINOZ, DJ-RAM, DJ LEFTY STRYKER, DJ-CHILL BILL និងសិល្បកររបស់កម្ពុជា គឺ កញ្ញា Siryka កញ្ញា Nie votey, កញ្ញា Tey$ និង កញ្ញា Socheataa បានអញ្ជើញមកសម្តែងក្នុងព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំ SkyFest 2.0 ឆ្នាំ ២០២៤ ។
កុំខកខានឱកាសរបស់អ្នកក្នុងការក្លាយជាផ្នែកនៃការជួយលើកស្ទួយអភិរក្សវប្បធម៌ខ្មែរ ។ ចូលរួមជាមួយពួកយើងនៅ SkyFest 2.0 ហើយចាប់ផ្តើមដំណើរកម្សាន្តដែលមិនអាចបំភ្លេចបានដោយអបអរសាទរប្រពៃណី ភាពច្នៃប្រឌិត និងការរួបរួម ។
សម្រាប់សំបុត្រព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំ SkyFest 2.0 នេះបានដាក់លក់នៅក្នុង Nham24 App ព្រមទាំងមានការបញ្ចុះតម្លៃរហូតដល់ 30% បន្ថែមទៀតតាមរយៈតំណរនេះ ៖https://go24.app/NkUTCpZkrvbd7Ff98 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ