ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិត្ត​ហ្វូ​ន​ត្រូវ​បាន​ផ្តល់​កិត្តិយស​នៅ​ក្នុង​កម្មវិធី​ពានរង្វាន់​ទូរគមនាគមន៍​អាស៊ី​ឆ្នាំ 2024

1 ខែ មុន

កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ទូរគមនាគមន៍​អាស៊ី​ឆ្នាំ 2024 ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍ Marina Bay Sands ក្នុង​ប្រទេស​សិង្ហ​បុរី មិត្ត​ហ្វូ​ន​បាន​ទទួល​ពានរង្វាន់​ក្រុមហ៊ុន​ទូរគមនាគមន៍​ប្រចាំឆ្នាំ​។…

កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ទូរគមនាគមន៍​អាស៊ី​ឆ្នាំ 2024 ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍ Marina Bay Sands ក្នុង​ប្រទេស​សិង្ហ​បុរី មិត្ត​ហ្វូ​ន​បាន​ទទួល​ពានរង្វាន់​ក្រុមហ៊ុន​ទូរគមនាគមន៍​ប្រចាំឆ្នាំ​។

ពានរង្វាន់​ទូរគមនាគមន៍​អាស៊ី ទទួលស្គាល់​អំពី​សមិទ្ធផល​ដ៏​គួរ​ឱ្យ​កត់សម្គាល់ និង​ភាព​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។ ដោយ​ចាត់​ទុក​ថា​ជាពានរង្វាន់អូស្កានៃឧស្សាហ៍កម្មទូរគមនាគមន៍អាស៊ី​ ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ 2003 ដោយ Asian Mobile News ដែល​ជា​អង្គការ​ល្បីឈ្មោះ​ដែល​មាន​ឯកទេស​ក្នុង​ការ​វិភាគ ការ​វាយតម្លៃ និង​ការ​បោះ​ឆ្នោត​នៅ​អាស៊ី​។

2024 គឺជា​ឆ្នាំ​ទី 22 នៃ​ពានរង្វាន់​ទូរគមនាគមន៍​អាស៊ី ដែល​ប្រមូលផ្តុំ​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​អាស៊ី​។ មិត្ត​ហ្វូ​ន​មាន​ឯកសិទ្ធិ​ត្រូវ​បាន​ទទួលស្គាល់​នៅ​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​សម្រាប់​សមិទ្ធផល​ឆ្នើម គំនិត​ផ្តួចផ្តើម​ច្នៃប្រឌិត និង​ការ​រួមចំណែក​យ៉ាង​សំខាន់​ចំពោះ​តម្លៃ​អតិថិជន​ប្រកបដោយ​និរន្តរភាព និង​ការ​អភិវឌ្ឍ​ក្រុមហ៊ុន​ទាំងមូល​នៅ​ក្នុង​ឆ្នាំ 2023​។

តំណាង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន (Metfone) បាន​បញ្ជាក់​ថា ដើម្បី​ទទួល​បាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ មិត្ត​ហ្វូ​ន​ត្រូវ​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​មួយ​ចំនួន​ដែល​កំណត់​ដោយ​អ្នក​រៀបចំ រួម​មាន​តម្លាភាព ប្រសិទ្ធភាព​នៃ​សកម្មភាព​អាជីវកម្ម ការ​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ការ​ច្នៃប្រឌិត និង​ស្ដង់ដា​គុណភាព​ស្រប​តាម​គោលការណ៍​ណែនាំ​អន្តរជាតិ​។

អ្នកតំណាង​រូប​នេះ​បាន​បន្ថែម​ថា​៖ ការទទួលបានពានរង្វាន់នេះឆ្លុះបញ្ចាំងពីការ​ទទួលស្គាល់ការខិតខំប្រឹងប្រែងនៃអាជីវកម្មរបស់មិត្តហ្វូន និងជា​កម្លាំងចិត្តសម្រាប់ក្រុមការងារមិត្តហ្វូនទាំងមូល​ឱ្យខិតខំបន្ថែមទៀត ។

គួរ​រំលឹក​ផង​ដែរ​ថា​ថ្មី​ៗ​នេះ មិត្ត​ហ្វូ​ន​បាន​ប្រារព្ធ​ខួប​លើក​ទី 15 របស់​ខ្លួន ដែល​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ដំណើរ​នៃ​ការ​កសាង និង​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕