ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ ​២០២៥​ ខាង​មុខក្រសួង​ការងារ​ នឹងប្រកាស​ជ័យ​លា​ភី​ពានរង្វាន់​ សហគ្រាស​មួយ​ ជាសហគមន៍​សុខសាន្ត​មួយ

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ ​២០២៤…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ ​២០២៤ បាន​លើក​ឡើង​ថា ក្រសួង​ការងារ​នឹង​ប្រកាស​ពី​ជ័យ​លា​ភី​ នៃ​ពានរង្វាន់​សហគ្រាស​មួយ​ ជា​សហគមន៍​សុខសាន្ត​មួយ ​រៀង​រាល់​ឆ្នាំ​ចាប់ពី​ថ្ងៃ​ទី ​១ ខែឧសភា ឆ្នាំ​ ២០២៥ តទៅ ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ពានរង្វាន់ “​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​” មាន ៣​កម្រិត គឺ​ពានរង្វាន់​លេខ​ ១, លេខ​ ២, និង​លេខ ​៣ ក្នុង​នោះ​សហគ្រាស​ដែល​ទទួល​បាន​ជ័យ​លា​ភី គឺ​ទទួល​បានការ​លើកទឹកចិត្ត ទី​ ១ ពាន និង​វិញ្ញាបនបត្រ “​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​” សម្រាប់​ប្រើប្រាស់​តាម​ការ​ចាំបាច់ និង​ជា​ឯកសារយោង ដើម្បី​បង្ហាញ​ដល់​ដៃគូ​ពាណិជ្ជកម្ម និង​ម្ចាស់​ម៉ាក​ពី​ការ​គោរព​ច្បាប់ និង​លក្ខខណ្ឌ​ការងារ​នៅ​រោងចក្រ​របស់​ខ្លួន និង​ទី​ ២​ លើកលែង​ការ​ចុះ​អធិការកិច្ច​សាមញ្ញ​ ក្នុង​រយៈពេល​ចាប់ពី ១ ​ឆ្នាំ ដល់ ៣​ ឆ្នាំ ស្រប​តាម​កម្រិត​នៃ​ពានរង្វាន់​ ដែល​ទទួល​បាន​ ។

គូរ​កត់សម្គាល់​ដែរ​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​នូវ​ប្រកាស​ចំនួន ៣ និង​សេចក្តីសម្រេច​ចំនួន ១ កំណត់​លក្ខណ​វិនិច្ឆ័យ​ពាន “​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​” ដោយ​ក្នុង​នោះ​តម្រូវ​ឱ្យ​សហគ្រាស​នីមួយ​ៗ ត្រូវ​ទទួល​បាន​វិញ្ញាបនបត្រ​អនុលោម​ភាព​ចំនួន ៨ ក្នុង​នោះ ៖

ទី​ ១. អនុលោម​ភាព​នៃ​លក្ខខណ្ឌ​ការងារ
ទី ​២.​ អនុលោម​ភាព​នៃ​ការ​ប្រើប្រាស់​កម្មករនិយោជិត​វ័យក្មេង
ទី​ ៣.​ អនុលោម​ភាព​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​។
និង​ទី ​៤.​ អនុលោម​ភាព នៃ​លក្ខខណ្ឌ​ស្ដី​ពី​សុវត្ថិភាព និង​សុខភាព​ការងារ
ទី​ ៥.​ អនុលោម​ភាព​នៃ​របប​សន្ដិសុខ​សង្គម
ទី​ ៦.​ អនុលោម​ភាព​នៃ​ការ​ប្រើប្រាស់​កម្មករនិយោជិត​ជា​ជន​ពិការ
ទី ​៧.​ អនុលោម​ភាព​នៃ​ការ​អនុវត្ត​កម្មវិធី​លើកកម្ពស់​ផលិតភាព​ការងារ
និង​ទី​ ៨.​ អនុលោម​ភាព​នៃ​ការ​អនុវត្ត​កម្មវិធី​ទទួលខុសត្រូវ​សង្គម ​៕ អត្ថបទសហការ