ដំណើរចេញពីបេះដូង ៖ មិត្តហ្វូន និងកាកបាទក្រហមកម្ពុជា
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៥ ខែឧសភា ក្រុមហ៊ុនមិត្តហ្វូនបានបរិច្ចាគថវិកាបន្ថែមចំនួន ២ ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តកោះកុង ។…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៥ ខែឧសភា ក្រុមហ៊ុនមិត្តហ្វូនបានបរិច្ចាគថវិកាបន្ថែមចំនួន ២ ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តកោះកុង ។…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៥ ខែឧសភា ក្រុមហ៊ុនមិត្តហ្វូនបានបរិច្ចាគថវិកាបន្ថែមចំនួន ២ ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តកោះកុង ។ ទន្ទឹមនឹងថវិកាចំនួន 100,000 ដុល្លារសម្រាប់ទីស្នាក់ការកណ្តាល និង 20,000 ដុល្លារ សម្រាប់សាខាខេត្តសៀមរាប ដែលបានបរិច្ចាគពីមុនមក មិត្តហ្វូនបានបង្កើនការឧបត្ថម្ភសរុបរបស់ខ្លួនដល់កាកបាទក្រហមកម្ពុជាក្នុងឱកាសខួបលើកទី 161 នៃទិវាកាកបាទក្រហមអន្តរជាតិរហូតដល់ 140,000 ដុល្លារ ។
តំណាងក្រុមហ៊ុនមិត្តហ្វូនសង្ឃឹមថា ថវិកាចំនួន 14 ម៉ឺនដុល្លារ នេះ នឹងចូលរួមចំណែកមួយផ្នែកតូចដល់សកម្មភាពកាកបាទក្រហមកម្ពុជានៅឆ្នាំ 2024 ។ ដោយហេតុនេះនឹងជួយដល់បុគ្គលដែលជួបការលំបាកនិងខ្វះខាតទូទាំងប្រទេស ដែលជាទឹកដីសម្បូរដោយប្រាសាទ ដើម្បីឱ្យជីវិតកាន់តែប្រសើរឡើង ។
មិត្តហ្វូន បានរួមដំណើរជាមួយកាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ 2010 មកម្ល៉េះ ពោលគឺគម្រប់ 14 ឆ្នាំ ដែលមានទឹកប្រាក់បរិច្ចាគសរុប 3 លានដុល្លារអាមេរិក ។ ក្រៅពីការបរិច្ចាកជាសាច់ប្រាក់ មិត្តហ្វូនក៏បានចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង និងឧបត្ថម្ភសម្ភារសំខាន់ៗ និងការផ្គត់ផ្គង់ផ្សេងៗ សម្រាប់សកម្មភាពសប្បុរសធម៌របស់កាកបាទក្រហមទូទាំង 25 ខេត្តក្រុងក្នុងប្រទេសកម្ពុជាផងដែរ ។
មិត្តហ្វូន គឺជាឈ្មោះដែលធ្លាប់ទទួលស្គាល់នៅក្នុងកម្មវិធីសប្បុរសធម៌ និងសកម្មភាពសង្គមក្នុងប្រទេសកម្ពុជា ដែលគ្របដណ្តប់លើវិស័យជាច្រើនដូចជា៖ ការថែទាំសុខភាព ការអប់រំ ការសង្គ្រោះគ្រោះមហន្តរាយ ការគ្រប់គ្រងជំងឺ កីឡា និងជាច្រើនទៀត ។ នៅចុងឆ្នាំ 2023 បន្ទាប់ពីប្រតិបត្តិការរយៈពេល 15 ឆ្នាំ ការរួមចំណែកសរុបរបស់មិត្តហ្វូនចំពោះគម្រោងសប្បុរសធម៌ និងសង្គមបានកើនឡើងដល់ 120 លានដុល្លារ ។ ការរួមចំណែករបស់មិត្តហ្វូនទាំងអស់នេះ ត្រូវបានវាយតម្លៃខ្ពស់ដោយទីភ្នាក់ងារ និងក្រសួងនៃរាជរដ្ឋាភិបាលកម្ពុជាហើយត្រូវបានចាត់ទុកថាជាគំរូនៃសហគ្រាសដែលមានទំនួលខុសត្រូវសង្គមខ្ពស់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ