ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ វឌ្ឍនៈ ព្រី​មៀម​បៀរ បាន​ជាប់​នៅក្នុង​បេក្ខភាព​ស្រា​បៀរ​ល្អ​ផ្ដាច់​គេ​ទូ​ទាំងពិភពលោក​ក្នុង​ចំណោម​ស្រា​បៀរ​កំពូល​ទាំង ​៥ (TOP 5) ​សម្រាប់​ពានរង្វាន់ Prize of the Jury 2024 នៃ​ស្ថាប័ន Monde Selection

3 ខែ មុន

រាជធានីភ្នំពេញ ៖ អបអរសាទរ វឌ្ឍនៈ ព្រី​មៀម​បៀរ បាន​ជាប់​នៅ​ក្នុង​បេក្ខភាព​ស្រា​បៀរ​ល្អ​ផ្ដាច់​គេ​ទូ​ទាំង​ពិភពលោក​ក្នុង​ចំណោម​ស្រា​បៀរ​កំពូល​ទាំង​ ៥ (TOP 5) ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ពានរង្វាន់…

រាជធានីភ្នំពេញ ៖ អបអរសាទរ វឌ្ឍនៈ ព្រី​មៀម​បៀរ បាន​ជាប់​នៅ​ក្នុង​បេក្ខភាព​ស្រា​បៀរ​ល្អ​ផ្ដាច់​គេ​ទូ​ទាំង​ពិភពលោក​ក្នុង​ចំណោម​ស្រា​បៀរ​កំពូល​ទាំង​ ៥ (TOP 5) ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ពានរង្វាន់ Prize of the Jury 2024 នៃ​ស្ថាប័ន Monde Selection ។ ពានរង្វាន់ Prize of the Jury គឺជា​ពានរង្វាន់​ដ៏​អស្ចារ្យ​បំផុត​ដែល​ជា​និមិត្តសញ្ញា​នៃ​ភាព​ឥត​ខ្ចោះ ចម្រាញ់​យក​ផលិតផល​ស្រា​បៀរ​តែ​ ៥ ម៉ាក​សញ្ញា​ប៉ុណ្ណោះ ក្នុង​ចំណោម​ម៉ាក​សញ្ញា​រាប់រយ​ម៉ាក​ទូ​ទាំង​ពិភពលោក ដែល​បាន​ដាក់​ស្នើ​ទៅ​ស្ថាប័ន Monde Selection ក្នុង​ឆ្នាំ​ ២០២៤​ ។

នេះ​ជា​មោទកភាព ហើយ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មិន​ធ្លាប់​មាន សម្រាប់​ផលិតផល​ស្រា​បៀរ​នៅ​ប្រទេស​កម្ពុជា ដែល​មាន វឌ្ឍនៈ ព្រី​មៀម​បៀរ ផលិត​ដោយ​កូន​ខ្មែរ​ពិត​ៗ មានគុណ​ភាព​ខ្ពស់​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ជា​ច្រើន​ទាំង​ក្នុងស្រុក ក្នុង​តំបន់ និង​ពិសេស​បំផុត​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ដែល​តែងតែ​ត្រូវ​បាន​គេ​ទទួលស្គាល់​ពី​ភាព​ប៉ិន​ប្រសប់ និង​ប្រវត្តិ​នៃ​ការ​ផលិត​ស្រា​បៀរ​ ។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ពិតជា​មាន​មោទកភាព​ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ និង​នាំ​យក​ផលិតផល​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ ហើយ​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ បាន​ធ្វើ​ឲ្យ​អតិថិជន​កាន់តែ​មាន​ទំនុកចិត្ត កាន់តែ​ជឿជាក់​លើ​គុណភាព និង​រសជាតិ សម្រាប់​ផលិតផល​របស់​យើង ហើយ​យើង​នៅ​តែ​បន្ត​នាំ​យក​ភាព​អស្ចារ្យ​ជា​ច្រើន​ទៀត​ជូន​អតិថិជន និង​ប្រទេស​កម្ពុជា​ ។ សូមពិសាដោយការទទួលខុសត្រូវ ៕ អត្ថបទសហការ