ការផ្លាស់ប្តូរអរិយធម៌មិនមែនត្រឹមតែបានមើលឃើញចារិកទុកនៅលើផ្ទាំងសិលា ចារឹក និងប្រាង្គប្រាសាទបុរាណប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងប្រពៃណីដែលដំណាលតៗគ្នាតាមមាត់ តាមរយៈសិប្បកម្ម ចម្រៀង របាំ និងពិធីបុណ្យ ដែល បន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់ផងដែរ ។ បេតិកភណ្ឌវប្បធម៌អរូបី នាំមកនូវប្រាជ្ញានៃជីវិត ភាពស្រស់ស្អាតនៃ ប្រពៃណី និងនិងជំនឿផ្លូវចិត្តរបស់ក្រុមជនជាតិដើម ដែលដើរតួជាមធ្យោបាយដ៏រស់រវើកបំផុតសម្រាប់ការសន្ទនាអរិយធម៌រវាងចិន និងកម្ពុជា ។ ភ្ជាប់គ្នាដោយផ្ទៃដី និងសមុទ្រ ប្រទេសចិន និងកម្ពុជាបានរក្សាទំនាក់ទំនងមិត្តភាពអស់រយៈពេលជិតពីរពាន់ឆ្នាំមកហើយ ។ ចាប់ផ្តើមពីការជួញដូរទំនិញតាមរយៈផ្លូវសូត្រសមុទ្របុរាណក្នុងអតីតកាល រហូតដល់ការផ្លាស់ប្តូរជំនាញទល់មុខគ្នារវាងសិប្បករ/សិល្បករ នាពេលបច្ចុប្បន្ននេះ បេតិកភណ្ឌវប្បធម៌អរូបីតែងតែជាចំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងជំរុញការរៀនសូត្រពីគ្នាទៅវិញទៅមកជានិច្ច ។
តាំងពីដើមសម័យកណ្តាលមក អរិយធម៌ខ្មែរ និងចិនបានចាប់ផ្តើមការផ្លាស់ប្តូរវប្បធម៌តាមរយៈផ្លូវសមុទ្ររួចទៅហើយ ។ កំណត់ហេតុស្តីពីទំនៀមទម្លាប់អ្នកស្រុកចេនឡា (The Customs of Cambodia) ដែលសរសេរដោយបេសកជនចិន Zhou Daguan ជាបេសកជនចិនប្រចាំនៅចេនឡា បានកត់ត្រាយ៉ាងល្អិតល្អន់នូវទំនៀមទម្លាប់ របាំ និងបច្ចេកទេសត្បាញរបស់ប្រជាជនខ្មែរ ដែលបង្កើតបានជាប្រភពឯកសារចិនដ៏សំខាន់បំផុតសម្រាប់ការស្រាវជ្រាវអំពីទំនៀមទម្លាប់ប្រពៃណីខ្មែរ ។ ចម្លាក់នៅប្រាសាទបាយ័នបានពណ៌នាពីទិដ្ឋភាពនៃសំពៅពាណិជ្ជករចិនធ្វើដំណើរចុះឡើង ។ គ្រឿងខ្មុកម្រ័ក្សណ៍ និងគ្រឿងស្មូនរបស់ចិនត្រូវបាននាំចូលមកទឹកដីខ្មែរ ខណៈដែលគ្រឿងទេស និងក្រណាត់សូត្រកម្ពុជាបានហូរចូលទៅកាន់ប្រទេសចិន ។ ទន្ទឹមនឹងទំនិញជាសម្ភារ សិប្បកម្មដែលល្បីៗ ដូចជាការត្បាញ និងការធ្វើធូប ព្រមទាំងគំនិតសិល្បៈសោភ័ណ បានសាយភាយយ៉ាងស្ងៀមស្ងាត់ ។ ព្រះសង្ឃបានធ្វើដំណើរចុះឡើងរវាងតំបន់ទាំងពីរ ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា ហើយពិធីសាសនាមួយចំនួន និងតន្ត្រីបានជះឥទ្ធិពលលើគ្នាទៅវិញទៅមក ដោយដាក់មូលដ្ឋានគ្រឹះជាប្រវត្តិសាស្ត្រ សម្រាប់ការល្បីពីគ្នាទៅវិញទៅមកនៃបេតិកភណ្ឌវប្បធម៌អរូបីដែលយើងបានឃើញនាពេលបច្ចុប្បន្ននេះ ។
បញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ បានអភិរក្សវប្បធម៌អរូបី ដ៏មានតម្លៃរបស់កម្ពុជា រួមមាន របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ចាប៉ីដងវែង ក្បាច់គុនល្បុក្កតោ និងក្រមាខ្មែរ ដែលត្រូវបានចុះក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ ២០២៤ ។ ក្រមាគឺជារបស់ប្រើ ប្រាស់ដែលមិនអាចខ្វះបាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ។ ដោយត្រូវបានត្បាញនៅលើកីត្បាញចង្កេះដោយប្រើថ្នាំជ្រលក់ពណ៌ចេញពីរុក្ខជាតិធម្មជាតិ ក្បាច់រចនារបស់វាបង្កប់នូវចក្រវាឡវិទ្យាខ្មែរ និងការចងចាំរួមរបស់សហគមន៍ ។ លើសពីសម្លៀកបំពាក់ ការប្រើប្រាស់ក្រមា បានបង្កប់នូវពិធីសាសនា ការនិយមធ្វើពលកម្ម និងពិធីប្រពៃណីផ្សេងដែលត្រូវការក្រមាជាការចាំបាច់ ។ នៅប្រទេសចិន ជាពិសេសនៅតំបន់ព្រំដែននៃខេត្តយូណាន ក្រណាត់អំបោះត្បាញដោយដៃរបស់ជនជាតិ តៃ (Dai), វ៉ា (Va), ហានី (Hani) និងក្រុមជនជាតិភាគតិចផ្សេងទៀត ក៏ត្រូវបានផលិតដោយថ្នាំជ្រលក់ធម្មជាតិ និងកីត្បាញប្រពៃណីផងដែរ ដោយកត់ត្រាពីការធ្វើកសិកម្មតាមជើងភ្នំ និងជីវភាពរស់នៅនៅតាមតំបន់ តាមរយៈក្បាច់រចនា(គោម)នៅលើក្រណាត់ ។ នៅក្នុងព្រឹត្តិការណ៍បេតិកភណ្ឌវប្បធម៌ អរូបី “Tea for World · Brocade Showcase on the Silk Road” ដែលប្រារព្ធឡើងនៅខេត្តសៀមរាប អ្នកស្នងមរតកនៃអ្នកតម្បាញជំនាន់ក្រោយនៃជនជាតិវ៉ា បានធ្វើការរួមគ្នាជាមួយអ្នកត្បាញក្រមានៅក្បែរប្រាង្គប្រាសាទអង្គរ ។ ពួកគេបានសង្កេតមើលសិប្បកម្មរបស់គ្នាទៅវិញទៅមក និងផ្លាស់ប្តូរបទពិសោធន៍លើក្បាច់រចនា ក្រឡាគោម និងការជ្រលក់ពណ៌ពីរុក្ខជាតិ ។ ទោះបីជារចនាបថលើក្រណាត់របស់ពួកគេមានភាពខុសគ្នាក៏ដោយ ប៉ុន្តែអ្នកត្បាញទាំងនេះបានចែករំលែកចំណេះដឹងតាំងពីបុរាណកាលមក ក្នុងការទាញយកវត្ថុធាតុដើមពីធម្មជាតិ ព្រមជាមួយនឹងការចងចាំរបស់សហគមន៍ទៅក្នុងការត្បាញ ។ នេះគឺជាការកោតសរសើរអរិយធម៌ទៅវិញទៅមកនៅក្នុងទម្រង់ដ៏សាមញ្ញបំផុតរបស់វា ។
ក្រៅពីការត្បាញ ប្រពៃណីសិល្បៈទស្សនីយភាពនៃប្រទេសទាំងពីរបន្តសហការគ្នានៅក្នុងស្នាដៃច្នៃប្រឌិតរួមគ្នា ។ របាំជនជាតិភាគតិចនៅភាគនិរតីនៃប្រទេសចិន និងតន្ត្រីប្រពៃណីចិនធ្លាប់បានរៀបចំការសម្តែងរួមគ្នាជាច្រើនជាមួយនឹងរបាំនេះ ។ ក្នុងអំឡុងពេលព្រឹត្តិការណ៍វប្បធម៌ Lancang-Mekong សិល្បករចិន និងកម្ពុជាបានរួមបញ្ចូលរនាត និងចាប៉ីកម្ពុជា ជាមួយនឹងហ្គូចេង (guzheng) និងខ្លុយឫស្សីរបស់ចិន ។ របាំព្រះរាជទ្រព្យ បានសម្តែងទន្ទឹមគ្នាជាមួយនឹងរបាំជនជាតិភាគតិចមក ពីខេត្តយូណាន (Yunnan) លើប្រធានបទនៃការជួបជុំ និងការប្រមូលផល ។ ដោយចាក់ឫសយ៉ាងជ្រៅក្នុងទឹកដី និងជីវភាពរស់នៅរបស់ប្រជាជន ការសម្តែងបានពណ៌នាពីការដឹងគុណចំពោះធម្មជាតិ និងសេចក្តីប្រាថ្នាចង់បានជីវិតកាន់តែប្រសើរ ដោយអាចជម្នះបាននូវ ឧបសគ្គភាសា សម្រាប់ទស្សនិកជន ។
ការផ្លាស់ប្តូរលើបេតិកភណ្ឌវប្បធម៌អរូបីមិនត្រឹមតែកំណត់ត្រឹមការសម្តែងលើឆាកនោះទេ ។ វាក៏ពាក់ព័ន្ធនឹងការស្នងមរតកសិប្បកម្ម ការអាទិភាពដល់សហគមន៍ជនបទ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមតំបន់ទាំងនោះផងដែរ ។ សាលា Artisans Angkor បានបណ្តុះបណ្តាលយុវជននៅតំបន់ជនបទ អោយចេះនូវការងារដោយដៃមួយចំនួន ដូចជា ការឆ្លាក់ឈើ គ្រឿងខ្មុកម្រ័ក្សណ៍ ជាងប្រាក់ និងការត្បាញសូត្រ ដោយផ្តល់នូវការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសការងារសម្រាប់យុវជននៅតាមភូមិ ព្រមទាំងជួយឱ្យរស់ឡើងវិញនូវសិប្បកម្មខ្មែរដែលកំពុងរងការគំរាមកំហែង ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទស្សនកិច្ចទៅវិញទៅ មករវាងរោងជាងបេតិកភណ្ឌអរូបី និងអ្នកស្នងមរតករបស់ចិន និងកម្ពុជា នៅតែបន្តធ្វើឡើង ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរទស្សនកិច្ច ទៅវិញទៅមករវាង រោងជាង ជាង និងអ្នកស្នងមរតក បេតិកភណ្ឌអរូបី (សិល្បៈ) របស់ចិន និងកម្ពុជានៅតែបន្ត ។ គ្រូសិល្បៈចិនបានមកទស្សនកិច្ចនៅសាលានេះ ដើម្បីចែករំលែកបទពិសោធន៍របស់ចិនក្នុងការធ្វើទំនើបកម្មសិប្បកម្មដែលមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន និងការទ្រទ្រង់មរតករស់តទៅមុខទៀត ។ សិប្បករកម្ពុជាក៏បានធ្វើដំណើរទៅកាន់ខេត្តយូណានក្នុងប្រទេសចិន ដើម្បីស្វែងយល់ពីរបៀបដែលសិល្បៈ បេតិកភណ្ឌអរូបីជួយបង្កើនប្រាក់ចំណូលនៅតាមជនបទ ។ ការផ្លាស់ប្តូរទាំងនេះមិនមែនជាការនាំចេញជំនាញតែម្ខាងនោះទេ ។ ផ្ទុយទៅវិញ ភាគីទាំងពីររៀនសូត្រពីគ្នាទៅវិញទៅមកអំពីរបៀបសម្របសិប្បកម្មបុរាណទៅនឹងជីវិតបែបសម័យទំនើប ដោយលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យបន្តជំនាញរបស់ដូនតា និងរកប្រាក់ចំណូលតាមរយៈសិប្បកម្ម ទន្ទឹមនឹងការថែរក្សាអត្តសញ្ញាណវប្បធម៌របស់ពួកគេ ។
ឱសថបុរាណចិន ដែលត្រូវបានចុះជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ គឺជាវិមាត្រដ៏សំខាន់មួយទៀតនៃការផ្លាស់ប្តូរបេតិកភណ្ឌចិន-កម្ពុជា ។ ចំណេះដឹង និងការអនុវត្តឱសថបុរាណចិនត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយក្នុងចំណោមសហគមន៍កម្ពុជា។ក្រុមគ្រូពេទ្យចិនធ្លាប់បានបើកគ្លីនិកព្យាបាលដោយឥតគិតថ្លៃ និងបណ្តុះបណ្តាលបុគ្គលិកពេទ្យមូលដ្ឋាននៅកម្ពុជាជាយូរមកហើយ ។ ក្រៅពីការព្យាបាលអ្នកជំងឺ ពួកគេផ្លាស់ប្តូរចំណេះដឹងលើការកំណត់អត្តសញ្ញាណរុក្ខឱសថ និងការព្យាបាលដោយថ្នាំរឹតលើស្បែក ជាមួយអ្នកឯកទេសឱសថបុរាណកម្ពុជា ។ ប្រព័ន្ធឱសថបុរាណទាំងពីរបានរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីបម្រើ សុខភាពសាធារណៈនៅថ្នាក់មូលដ្ឋានរួមគ្នា ។
កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក។ ក្នុងរយៈពេលជិតបីទសវត្សរ៍ កន្លងមកនេះក្រុមបុរាណវិទ្យា និងអភិរក្សបេតិកភណ្ឌចិន បានឈរជើងនៅតំបន់ ប្រាង្គប្រាសាទអង្គរ ដោយសម្រេចបាននូវការងារជួសជុល ប្រាសាទចៅសាយ ទេវតា (Chau Say Tevoda) ប្រាសាទតាកែវ (Ta Keo) និងទីតាំងអតីតព្រះបរមរាជ វាំងអង្គរធំ ។ ខណៈពេលដែលសាធារណជនភាគច្រើនផ្តោតលើការជួសជុល ស្ថាបត្យកម្មថ្ម គម្រោងនេះក៏បានលើកកម្ពស់ការស្នងមរតករស់នៃបច្ចេកទេសសំ ណង់បុរាណ និងសិល្បៈគំនូរលើជញ្ជាំងដែលជាប់ទាក់ទងនឹងប្រាសាទ ដោយ បណ្តុះបណ្តាលសិប្បករជួសជុលបេតិកភណ្ឌក្នុងស្រុករបស់កម្ពុជា ។ នេះតំណាង ឱ្យការអភិរក្សចម្រុះគ្នានៃបេតិកភណ្ឌរូបី និងអរូបី ។ ប្រទេសទាំងពីរក៏បានរួមគ្នាផ្តួច ផ្តើមបង្កើត សម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌នៅអាស៊ី (Alliance for Cultural Heritage in Asia) ដោយបង្កើតក្រុមការងាររួមគ្នា ដើម្បីស្វែងយល់ពីការការពារ បេតិកភណ្ឌ និងការដាក់បញ្ចូលបេតិកភណ្ឌអរូបីទៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិ ការរយៈពេលវែង ។
ក្នុងការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ការផ្លាស់ប្តូរបេតិកភណ្ឌវប្បធម៌ អរូបីមានតម្លៃយ៉ាងពិសេស ។ ការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌មិន មានន័យថា ជាការរលាយបញ្ចូលគ្នានៃវប្បធម៌នោះទេ។ វាទាមទារឱ្យមានការ គោរពចំពោះឫសគល់វប្បធម៌នៃប្រជាជាតិទាំងសងខាង និងការយោគយល់គ្នាក្នុង ស្មារតីស្មើភាពគ្នា ។ ក្រមា និងសំពត់ត្បាញ Va របាំព្រះរាជទ្រព្យ ព្រមទាំងតន្ត្រី និងរបាំជនជាតិភាគតិចចិន នីមួយៗសុទ្ធតែរក្សាបាននូវខ្លឹមសារវប្បធម៌ដ៏ដោយ ឡែករបស់ខ្លួន ទន្ទឹមនឹងការបើកចំហឱ្យមានការកោតសរសើរ និងការទាញយកការ បំផុសគំនិតពីគ្នាទៅវិញទៅមក ។
ជាទីបំផុត ប្រជាជនគឺជាបេះដូងនៃការផ្លាស់ប្តូរបេតិកភណ្ឌអរូបីប្រជាប្រិយ ។ នៅពេលដែលអ្នកត្បាញផ្លាស់ប្តូររូបមន្តជ្រលក់ពណ៌ តន្ត្រីករលេងភ្លេងជាមួយគ្នា ហើយសិប្បករវ័យក្មេងរៀនសូត្រពីប្រតិបត្តិការរោងជាងពីគ្នាទៅវិញទៅមក នោះ វប្បធម៌លែងជាទស្សនាទានដ៏សែនឆ្ងាយនៅក្នុងសៀវភៅទៀតហើយ ។ ខ្សែទឹកនៃ ទន្លេឡានឆាង និងទន្លេមេគង្គ បន្តហូរឆ្ពោះទៅមុខ ហើយកិច្ចសន្ទនាអរិយធម៌នៃផ្លូវ សូត្របុរាណនៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ ។ ដោយមានបេតិកភណ្ឌវប្បធម៌ អរូបីដើរតួជាស្ពានផ្សារភ្ជាប់ ប្រជាជននៃប្រទេសចិន និងកម្ពុជានៅតែបន្តស្វែងយល់ និងរាប់អានគ្នាជាមិត្ត ធ្វើឱ្យអរិយធម៌បុរាណអាចរស់រវើកឡើងវិញក្នុងសម័យកាល បច្ចុប្បន្ន និងចាក់បញ្ចូលកម្លាំងដ៏រឹងមាំយូរអង្វែងសម្រាប់សន្តិភាពក្នុងតំបន់ និងវិបុលភាពវប្បធម៌ ៕ អត្ថបទដោយ ៖ Liu Ting ប្រធាន និងជាសាស្ត្រាចារ្យ មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គម Yunnan និងបណ្ឌិត្យសភាចិនសម្រាប់ការសិក្សា អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ (Kunming) ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ