រាជធានីភ្នំពេញ ៖ ធនធានមនុស្សប្រកបដោយគុណភាព ! សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បញ្ចប់ការសិក្សានិស្សិតជំនាន់ថ្មី ជាមួយក្ដីសង្ឃឹម និងការងារធ្វើខ្ពស់ក្នុងទីផ្សារការងារ ។ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីនៃ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សរុបចំនួន ៣៩២ នាក់ (នារី ២១៥ នាក់) កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ មកនេះនៅ ភីអេច ហ្គ្រេនហល (PH Grand Hall) ។

និស្សិតជ័យលាភីត្រូវបានចែកចេញជា ៖ ១/ ថ្នាក់បរិញ្ញាបត្ររង ចំនួន ២៦ នាក់ (នារី ២៣ នាក់)។ ២/ ថ្នាក់បរិញ្ញាបត្រ ចំនួន ១៣៤ នាក់ (នារី ១១០ នាក់ ) ។ ៣/ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២៣២ នាក់ (នារី ៨២ នាក់) ។
និស្សិតជ័យលាភីនេះ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំ ២០២៦ លើកម្រិតសញ្ញាបត្រ និងជំនាញ ដូចខាងក្រោម ៖
១/កម្រិត “ បរិញ្ញាបត្ររង ” ជំនាន់ទី៩ ១០ និង ១១ ចំនួន ២៦ នាក់ (នារី ២៣ នាក់) បានប្រឡងបញ្ចប់ការសិក្សា តាមមុខជំនាញដូចជា ៖
១- ឆ្មប ចំនួន ០១ នាក់ (នារី ០១ នាក់)។
២- គិលានុបដ្ឋាក ចំនួន ១៣ នាក់ (នារី ១២ នាក់)។
៣- បច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ចំនួន ១២ នាក់ (នារី ១០ នាក់) ។
២/កម្រិត “ បរិញ្ញាបត្រ ” ជំនាន់ទី ១ ២ ៤ ៧ ៩ ១០ និង ១៤ ចំនួន ១៣៤ នាក់ (នារី ១១០ នាក់) បានប្រឡងបញ្ចប់ការសិក្សា តាមមុខជំនាញដូចជា ៖
១- វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចំនួន ១៦ នាក់ (នារី ១២ នាក់)។
២- គិលានុបដ្ឋាក ចំនួន ១៤ នាក់ (នារី ១០ នាក់) ។
៣- គិលានុបដ្ឋាកបែបពាក់កណ្តាលពេល ចំនួន ០ ១ នាក់ (នារី ០០ នាក់) ។
៤- ឱសថសាស្ត្រ ចំនួន ៨៦ នាក់ (នារី ៧៦ នាក់) ។
៥- ស្រាវជ្រាវវិទ្យាសាស្ត្រ ចំនួន ១៤ នាក់ (នារី ១១ នាក់) ។
៦- បច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ចំនួន ០៣ នាក់ ( នារី ០១ នាក់ )។
៣/កម្រិត “ បរិញ្ញាបត្រជាន់ខ្ពស់ ” ជំនាន់ទី ១ ២ ៣ ៤ ៥ ៦ និង ៩ ចំនួន ២៣២ នាក់ ( នារី ៨២ នាក់ ) បានប្រឡង ឬ ការពារនិក្ខេបទបញ្ចប់ការសិក្សា លើមុខជំនាញដូចជា ៖
១- ដាំបង្គោលក្នុងឆ្អឹង ចំនួន ១៤ នាក់ ( នារី ០១ នាក់ )។
២- វេជ្ជបណ្ឌិតទូទៅ ចំនួន ១១៧ នាក់ ( នារី ៥១ នាក់ )។
៣- ទន្តបណ្ឌិតទូទៅ ចំនួន ៨០ នាក់ ( នារី ២៥ នាក់ )។
៤- វិទ្យាសាស្ត្រឱសថ ចំនួន ០២ នាក់ ( នារី ០១ នាក់ )។
៥- វេជ្ជជីវសាស្ត្រ ចំនួន ០៨ នាក់ ( នារី ០៣ នាក់ )។
៦- វិទ្យាសាស្ត្រព័ត៌មានវិទ្យា ចំនួន ១១ នាក់ ( នារី ០១ នាក់ )។

យោងតាមការស្ទង់មតិរបស់ការិយាល័យសេវានិស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានឱ្យដឹងថា ក្នុងចំណោមនិស្សិតជ័យលាភី សរុបចំនួន ៣៩២ នាក់នេះ អ្នកមានការងារធ្វើចំនួន ៣៦៧ នាក់ ស្មើនឹង ៩៤% ក្នុងនោះគឺ ៖ ១/ថ្នាក់បរិញ្ញាបត្ររង ចំនួន ២៥ នាក់ ស្មើនឹង ៩៦%។ ២/ថ្នាក់បរិញ្ញាបត្រ ចំនួន ១២៦ នាក់ ស្មើនឹង ៩៤%។ ៣/ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២១៦ នាក់ ស្មើនឹង ៩៣% ។ ចំពោះនិស្សិតជ័យលាភីមានការងារធ្វើ ចំនួន ៣៦៧ នាក់នេះ អ្នកធ្វើការត្រូវជំនាញសិក្សាមានចំនួន ៣២៤នាក់ ស្មើនឹង ៨៩% អាជីវកម្មផ្ទាល់ខ្លួន ចំនួន ៤០ នាក់ ស្មើនឹង ១១% ។

គិតទាំងនិស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រនេះ ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២៦នេះ និស្សិតបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សរុបចំនួន ៥៣១៨ នាក់ ( នារី ៣០៩៣ នាក់ ) ក្នុងនោះ បានចែកចេញជា ៖ ១/ បរិញ្ញាបត្ររង ចំនួន ១៧២៤ នាក់ ( នារី ១១៤៣ នាក់ )។ ២/ បរិញ្ញាបត្រ ចំនួន ៣០១៦ នាក់ ( នារី ១៧៦០ នាក់ )។ ៣/បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៥៧៨ នាក់ ( នារី ១៩០ នាក់ )។
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ និស្សិតកំពុងសិក្សា នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សរុបចំនួន ៣០៨៦ នាក់ ( នារី ២០២៨ នាក់ ) ក្នុងនោះ បានចែកចេញជា ៖ ១/ បរិញ្ញាបត្ររង ចំនួន ៤៥៥ នាក់ ( នារី ៣៤៨ នាក់ )។ ២/បរិញ្ញាបត្រ ចំនួន ១១៦៨ នាក់ ( នារី ៩៨៧ នាក់ )។ ៣/បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៤៦៣ នាក់ ( នារី ៦៩៣ នាក់ )។

បច្ចុប្បន្ន សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក គ្រូ និង សាស្ដ្រាចារ្យខែ្មរ-បរទេស សរុបចំនួន ៦៣៩ នាក់ ( នារី ២៦៩ នាក់ ) ក្នុងនោះ មានជនជាតិបរទេស ចំនួន ៤០ នាក់ ( នារី ១៩ នាក់ ) បានចែកចេញជា ៖ ១/ ក្រុមប្រឹក្សាភិបាល ចំនួន ០៥ នាក់ ( នារី ០១ នាក់ )។ ២/ គណៈគ្រប់គ្រង បុគ្គលិកទូទៅគ្រប់ជាន់ថ្នាក់ ចំនួន ១៣៩ នាក់ (នារី ៩១ នាក់ )។ ៣/សាស្ដ្រាចារ្យ និងគ្រូអញ្ជើញឱ្យមកបង្រៀន ចំនួន ៤៩៥ នាក់ (នារី ១៧៧នាក់ )។
គិតចាប់ពីឆ្នាំសិក្សា២០០៨-២០០៩ ដល់ឆ្នាំសិក្សា២០២៥-២០២៦ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានផ្ដល់អាហារូបករណ៍ជូននិស្សិតសរុបចំនួន ៦១០ កន្លែង ។ គិតទាំងលើកនេះសាកលវិទ្យាល័យ បានរៀបចំពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានចំនួន ៦ លើក ។

សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ (ព.ស) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៧ ដែលបានទទួលស្គាល់ ដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុក្រឹត្យលេខ ១៧៤ អនក្រ.បក ចុះថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០០៧ ។ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានបទពិសោធន៍ជាង ១៩ឆ្នាំ ក្នុងវិស័យវិទ្យាសាស្ត្រសុខាភិបាល និងបច្ចេកវិទ្យា ព្រមទាំងមានទិសដៅក្នុងការបណ្តុះបណ្តាល និងជំរុញឱ្យមាន វេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី គិលានុបដ្ឋាកនិងឆ្មប អ្នកបច្ចេកទេសមន្ទីរពិសោធន៍ អ្នកវិទ្យាសាស្ត្រកុំព្យូទ័រ និងសហគ្រិនវិទ្យាសាស្ត្រជំនាន់ថ្មី។ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផ្តោតទៅលើវិទ្យាសាស្ត្រសុខាភិបាល វិទ្យាសាស្ត្រស្រាវជ្រាវ និងវិទ្យាសាស្ត្រ បច្ចេកវិទ្យាតាមរយៈ មហាវិទ្យាល័យ ចំនួន ០៧ និងកម្មវិធី ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។ លើសពីនេះទៅទៀត សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏មាននាយកដ្ឋាន គុណភាព ការរៀននិងបង្រៀន និង កិច្ចការនិស្សិត ដើម្បីពិនិត្យ តាមដាន និងរង្វាយតម្លៃគុណភាពអប់រំរបស់ សាស្ត្រាចារ្យ និងនិស្សិត ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលនូវវិធីសាស្ត្របង្រៀនថ្មីៗតាមបែបទំនើបទៅ ដល់សាស្ត្រាចារ្យ ដើម្បីឱ្យនិស្សិត ទទួលបានពុទ្ធិ និងជំនាញប្រកបដោយគុណភាពនាសម័យកាល ឧស្សាហកម្មទី ៤.០ ៕ អត្ថបទសហការ










ចែករំលែកព័តមាននេះ