ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Cambodia Sport+ អបអរសាទរ​ក្រុម​ហែល​ទឹក​ពាក់​ជើង​ទា​កម្ពុជា ដណ្តើម​បាន​មេដាយ ៤៦ គ្រឿង ពី​ការ​ប្រកួត​នៅ​ម៉ា​ឡេ​ស៊ី

1 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ មោទនភាព​ថ្មី​មួយទៀត​សម្រាប់​វិស័យ​កីឡា​នៅ​កម្ពុជា ​! ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ហែល​ទឹក​ពាក់​ជើង​ទា​កម្ពុជា បាន​បញ្ចប់​ការ​ប្រកួត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន ៤៦​គ្រឿង ​។ ក្នុង​នោះ​មេដាយមាស​មាន​ចំនួន ១១​គ្រឿង​, ប្រាក់ ១៦​គ្រឿង​, និង​សំរឹទ្ធ ១៩​គ្រឿង ដែល​ដណ្តើម​បាន​ពី​ព្រឹត្តិការណ៍ Southeast Asia Finswimming Championship 2026 និង Southeast Asia Age Group Finswimming Championship 2026 ​។

ព្រឹត្តិការណ៍​ប្រកួត​នេះ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ​២៩ ដល់​ថ្ងៃ​ទី​ ៣១ ខែតុលា ឆ្នាំ​ ២០២៦ នៅ​ទីក្រុង​ចូ​ហូ ប្រទេស​ម៉ា​ឡេ​ស៊ី ​។ អ្វី​ដែល​កាន់តែ​គួរ​ឱ្យ​មាន​មោទនភាព​នោះ​គឺ លទ្ធផល​ឆ្នាំ​នេះ​បាន​កើនឡើង​ដល់​ទៅ ៣៦​មេដាយ បើ​ធៀប​នឹង​ការ​ប្រកួត​ឆ្នាំ​ ២០២៥ ដែល​កម្ពុជា​ទទួល​បាន ១០​មេដាយ​ ។ ជោគជ័យ​នេះ​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ហ្វឹកហាត់ ការ​តាំងចិត្ត និង​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​របស់​កីឡាករ កីឡាការិនី​ហែល​ទឹក​ពាក់​ជើង​ទា​កម្ពុជា ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ ។

CAMBODIA SPORT+ ពិតជា​មាន​មោទនភាព និង​សូម​ចូលរួម​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​ល្អ​នេះ ដែល​កើត​ចេញពី​ការ​ខិតខំ​របស់​កីឡាករ កីឡាការិនី និង​ក្រុម​គ្រូបង្វឹក​កម្ពុជា​ ។ មេដាយ​ទាំង ៤៦​គ្រឿង គឺជា​លទ្ធផល​នៃ​ការ​តាំងចិត្ត និង​ការ​តស៊ូ ដើម្បី​នាំ​យក​កិត្តិយស​ជូន​ជាតិ ព្រមទាំង​ជា​កម្លាំងចិត្ត​សម្រាប់​អត្ត​ព​លិ​ក​ខ្មែរ​បន្ត​ដណ្ដើម​ជោគជ័យ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​នា​ពេល​ខាង​មុខ ​។

CAMBODIA SPORT+ ភេសជ្ជៈ​អ៉ីយ៉ុង បំពេញ​ជាតិ​ទឹក សាក​សម​សម្រាប់​គ្រប់​សកម្មភាព​ ៕ អត្ថបទសហការ