ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ABA នៅ​តែ​ជា​ធនាគារ​ដ៏​រឹង​មាំ ជាមួយ​ចំណាត់ថ្នាក់​ឥណទាន B+/Stable/B ពី​ទីភ្នាក់ងារ S&P Global Ratings

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ធនាគារ ABA បន្ត​រក្សា​បាន​ចំណាត់​ថ្នាក់ខ្ពស់ ជាមួយ​កម្រិត​ឥណទាន B+/Stable/B ពី S&P Global Ratings ដែល​ឆ្លុះ​បញ្ចាំង​ពី​ជំហរ​ទីផ្សារ​ដ៏​ខ្លាំងក្លា មូលដ្ឋាន​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ និង​មាន​ផ្លែផ្កា​ប្រតិបត្តិការ​ខ្ពស់​ជាង​ធនាគារ​ផ្សេង​ៗ​នៅ​ក្នុង​វិស័យ​នេះ ដូច​មាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយបង្អស់​របស់​ស្ថាប័ន​វាយតម្លៃ​មួយ​នេះ​ ។

តាម​រយៈ​ការ​វាយតម្លៃ​ដែល​បញ្ជាក់​ពី អនាគត​ស្ថិរភាព សម្រាប់ ABA ទីភ្នាក់ងារ S&P បាន​វិនិច្ឆ័យ​គ្រប់​ជ្រុងជ្រោយ និង​ជឿជាក់​ថា ABA នឹង​រក្សា​បាន​កំណើន​ឥណទាន​ប្រកបដោយ​ចីរភាព មូលដ្ឋាន​ប្រាក់​បញ្ញើ​ប្រកបដោយ​ស្ថិរ​ភាពរឹងមាំ និង​ស្តង់ដារ​ផ្គត់ផ្គង់​ឥណទាន​យ៉ាង​គត់មត់​សុវត្ថិភាព សម្រាប់​រយៈពេល 12​ខែ ទៅ 18​ខែ​ជា​បន្ដ​ទៀត ​។

S&P ក៏​ទទួលស្គាល់​សមត្ថភាព​នាំមុខ​របស់ ABA នៅ​កម្ពុជា ដោយ​បាន​ថ្លែង​ថា ABA “​ជា​ធនាគារ​នាំមុខ​គេ​ក្នុង​ទីផ្សារ​កម្ពុជា ជាមួយនឹង​មូលដ្ឋាន​ប្រាក់​បញ្ញើ​រូបវន្ដបុគ្គល​ដ៏​រឹង​មាំ​” ។ គិត​ត្រឹម​ថ្ងៃ​ទី​31 ខែធ្នូ ឆ្នាំ 2025 ABA គ្រប់គ្រង​ចំណែក​ជាង 20% នៃ​ប្រាក់​បញ្ញើ និង 17% នៃ​ប្រាក់​កម្ចី​របស់​កម្ពុជា ដោយ​ស្ដែង​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​សមត្ថភាព​ឈានមុខ​របស់​ខ្លួន ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​របស់​កម្ពុជា ទាំង​ផ្នែក​ប្រាក់​បញ្ញើ និង​ប្រាក់​កម្ចី ​។

ការ​បន្ដ​ពង្រីក​បណ្តាញ​ឌី​ជី​ថ​ល និង​បណ្តាញ​រូប​វន្ដ បាន​ជួយ​ពង្រឹង​វត្តមាន​របស់ ABA ក្នុង​ទីផ្សារ និង​សមត្ថភាព​របស់​ធនាគារ​ក្នុង​ការ​បម្រើសេវា​ជូន​អតិថិជន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។ របាយការណ៍ S&P បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​នៃ​សមត្ថភាព​ឌី​ជី​ថ​ល​របស់ ABA ដោយ​លើក​ឡើង​ថា “​ផ្លែ​ត​ហ្វ​ម​ឌី​ជី​ថ​ល​ដ៏​ទូលំទូលាយ​របស់ ABA នឹង​បន្ត​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការ​គាំទ្រ​ជំហរ​ធុរកិច្ច​ដ៏​រឹង​មាំ​របស់​ធនាគារ​។ ការ​វិនិយោគ​របស់ ABA លើ​បច្ចេកវិទ្យា ទាំង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដោយ​ធនាគារ​ផ្ទាល់ និង​កិច្ចសហការ​ជាមួយ​ដៃគូ បាន​ធ្វើ​ឲ្យ ABA ក្លាយជា​អ្នក​នាំមុខ​ក្នុង​វិ​ស័៏​យ​ធនាគារ​នៅ​កម្ពុជា​។ កាណ៍​នេះ បាន​ផ្តល់​ដល់ ABA នូវ​ឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់ ជា​ពិសេស​ក្នុង​សេវា​ធនាគារ​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​”​។

សមត្ថភាព​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ ក៏​ជា​ចំណុចខ្លាំង​មួយទៀត​របស់ ABA ផង​ដែរ​។ អនុ​បាតប្រាក់​កម្ចី​ធៀប​នឹង​ប្រាក់​បញ្ញើ (LDR) របស់​ធនាគារ នៅ​រក្សា​បាន​ក្រោម 80% ខណៈ​ដែល​អនុ​បាត​មធ្យម​នៅ​ក្នុង​វិស័យ​នេះ​មាន​ប្រមាណ 114%​។ S&P បាន​វាយតម្លៃ​ថា សមត្ថភាព​ហិរញ្ញវត្ថុ​របស់ ABA មាន​ភាពរឹងមាំ​ខ្លាំងក្លា ដែល​គាំទ្រ​ដោយ​ជំហរ​នាំមុខ​នៅ​ក្នុង​ទីផ្សារ និង​សមត្ថភាព​ឌី​ជី​ថ​ល​ឈានមុខ​របស់​ធនាគារ​។

S&P ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា អត្រា​ផល​ចំណេញ​លើ​ទ្រព្យសកម្ម​ជា​មធ្យម របស់ ABA បាន​រក្សា​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​លើស​មធ្យមភាគ​នៃ​វិស័យ​ធនាគារ ដោយ​បញ្ជាក់​ថា ផ្លែផ្កា​ប្រតិបត្តិការ​របស់ ធនាគារ “​នឹង​នៅ​តែ​បន្ត​រឹង​មាំ​ជាង​ធនាគារ​នានា​នៅ​ក្នុង​វិស័យ​នេះ​” ។

លទ្ធផល​នៃ​របាយការណ៍​នេះ បាន​បង្ហាញ​ពី​សមត្ថភាព​ឈានមុខ​របស់ ធនាគារ ABA នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ព្រមទាំង​ការ​ប្ដេជ្ញា​ចិត្តជា​បន្ដបន្ទាប់​របស់​ធនាគារ​ក្នុង​ការ​ជំរុញ​ឌី​ជី​ថ​ល​នវានុវត្តន៍ គាំទ្រ​កំណើន​ប្រកបដោយ​ចីរភាព និង​ផ្តល់​នូវ​សេវា​ធនាគារ​ដែល​ងាយស្រួល​ប្រើប្រាស់ និង​ងាយ​ទទួល​បាន​សម្រាប់​រូបវន្ដបុគ្គល និង​អាជីវកម្ម​នានា​នៅ​ទូ​ទាំង​ប្រទេស​ ៕ អត្ថបទសហការ