អូ គូលែន បោះជំហានសំខាន់មួយទៀតឆ្ពោះទៅកាន់អនាគតបៃតង

រាជធានីភ្នំពេញ, ខែវិច្ឆិកា ឆ្នាំ ២០២៦ ៖ ការផ្លាស់ប្តូរតូចមួយកំពុងលេចឡើងនៅលើសម្បកដបទឹករ៉ែធម្មជាតិ អូ គូលែន ដែលការផ្លាស់ប្ដូរនេះ តំណាងឱ្យការបោះជំហានដ៏សំខាន់មួយទៀតក្នុងដំណើរឆ្ពោះទៅកាន់អនាគតបៃតងនៃម៉ាកយីហោនេះ ។ ក្រោមយុទ្ធនាការ “ការផ្លាស់ប្តូរដើម្បីអនាគតបៃតង” (A Change for a Greener Future) អូ គូលែន បានផលិត និងដាក់លក់លើទីផ្សារនូវស្លាកដបថ្មីដែលមានប្រវែងខ្លីជាងមុន សាមញ្ញ និងទាក់ទាញជាងមុន នៅលើផលិតផលទាំងអស់របស់ខ្លួន ។ ស្លាកថ្មីនេះប្រើប្រាស់ប្លាស្ទិកតិចជាងមុននៅលើដបនីមួយៗដែលស្ថិតក្នុងការផ្លាស់ប្ដូរនេះ ព្រមទាំងជួយឱ្យផលិតផល អូ គូលែន មានរូបរាង និងអត្តសញ្ញាណ កាន់តែស៊ីចង្វាក់គ្នា ។
ការផ្លាស់ប្តូរនេះ ត្រូវបានដាក់ឱ្យអនុវត្តលើផលិតផលចំណុះ ៣៣០មិល្លីលីត្រ ៥០០មិល្លីលីត្រ និង ១,៥លីត្រ ដែលផលិតពីរោងចក្រទី១ របស់ អូ គូលែន ក្នុងខេត្តសៀមរាប។ ចំណែកដបចំណុះ ១,៥លីត្រ និង ២លីត្រ ដែលមានប្រភពពីរោងចក្រទី២ នៅស្រយង់ កោះកេរ បានប្រើប្រាស់ស្លាកខ្លីនេះរួចមកហើយតាំងពី ឆ្នាំ២០២៣ ម្ល៉េះ ។ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ អតិថិជនអាចនឹងឃើញមានទាំងស្លាកចាស់ និងស្លាកថ្មី អាស្រ័យលើទីតាំងចែកចាយ និងស្តុករបស់អ្នកលក់រាយ ។
តើអ្វីដែលផ្លាស់ប្តូរ ? គឺស្លាកដប ។ តើអ្វីដែលមិនផ្លាស់ប្តូរ ? គឺទឹក ។
ចំណុចដែលសំខាន់សម្រាប់អតិថិជន គឺសាមញ្ញបំផុត ពោលគឺ ទឹក មិនមានការផ្លាស់ប្តូរឡើយ ។


លោក Roland Pinol (រ៉ូលែន ភីណុល) ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានបន្តមានប្រសាសន៍ថា «អូ គូលែន នៅតែបន្តអនុវត្តតាមខ្សែចង្វាក់ផលិតកម្ម ដំណើរការត្រួតពិនិត្យគុណភាព និងស្តង់ដារផលិតផលដែលបានកំណត់យ៉ាងច្បាស់លាស់របស់ខ្លួន ។ គុណភាពទឹក និងសមាសធាតុសារធាតុរ៉ែធម្មជាតិចាំបាច់សំខាន់ៗដែលមានតុល្យភាពនៅតែរក្សាដដែល ដោយមានការគាំទ្រពីការធ្វើតេស្តជាប្រចាំ និងការតាមដានប្រភពដើមនៃផលិតផល តាមរយៈកាលបរិច្ឆេទប្រើប្រាស់ ដែលមាននៅលើដបនីមួយៗ ។»
ហេតុដូច្នេះ ស្លាកដបដែលខ្លីជាងមុននេះ មិនមែនត្រឹមតែជាការផ្លាស់ប្តូរសម្បកវេចខ្ចប់ប៉ុណ្ណោះទេ ប៉ុន្តែជាជំហានសំខាន់មួយក្នុងការកាត់បន្ថយបរិមាណប្លាស្ទិកដែលបានប្រើប្រាស់នៅលើដបនីមួយៗ។ ជាមួយគ្នានេះ អូ គូលែន បានគូសបញ្ជាក់ថា សម្បកដបរបស់ខ្លួនសុទ្ធតែអាចកែច្នៃឡើងវិញបាន ១០០% ។
លោក Roland Pinol (រ៉ូលែន ភីណុល) បានបន្ដទៀតថា «សម្រាប់ អូ គូលែន ដំណើរឆ្ពោះទៅកាន់អនាគតបៃតង មិនមែនទើបតែចាប់ផ្តើមជាមួយស្លាកថ្មីនេះទេ។ វាជាដំណើរដែល បានកសាងឡើងតាមរយៈសកម្មភាពជាក់ស្ដែងជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។»
ចាប់តាំងពីឆ្នាំ ២០១៨ មក អូ គូលែន បានដាំដើមឈើកម្រជាង ១៣៥.០០០ ដើម ដើម្បីគាំទ្រដល់ការស្តារព្រៃឈើឡើងវិញនៅតំបន់ជុំវិញភ្នំគូលែន ។ ក្រុមហ៊ុនក៏បានវិនិយោគលើថាមពលពន្លឺព្រះអាទិត្យនៅតាមរោងចក្ររបស់ខ្លួន និងបានផ្តល់មូលនិធិទាំងស្រុងសម្រាប់ថ្នាក់រៀនភាសាអង់គ្លេស និងកុំព្យូទ័រដោយឥតគិតថ្លៃដល់សិស្សានុសិស្ស និងសហគមន៍ដែលរស់នៅក្បែររោងចក្រទាំងពីរផងដែរ ។
គំនិតផ្តួចផ្តើមទាំងនេះ ឆ្លុះបញ្ចាំងពីជំនឿដ៏រឹងមាំមួយរបស់ក្រុមហ៊ុនថា អនាគតបៃតងមិនមែនគ្រាន់តែផ្តោតលើការការពារធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជួយគាំទ្រដល់ប្រជាជន និងការបង្កើតឱកាសសម្រាប់មនុស្សជំនាន់ក្រោយផងដែរ ។
ចាប់ពីការការពារប្រភពទឹកធម្មជាតិរបស់កម្ពុជា និងការស្តារព្រៃឈើឡើងវិញ រហូតដល់ការគាំទ្រឱកាសសិក្សារៀនសូត្រនៅក្នុងសហគមន៍ដែលរស់នៅក្បែររោងចក្ររបស់ខ្លួន អូ គូលែន នៅតែបន្តអនុវត្តវិធានការជាក់ស្តែងដែលផ្សារភ្ជាប់ អាជីវកម្មរបស់ខ្លួនទៅនឹងគោលដៅរួមដ៏ទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់សង្គម និងបរិស្ថាន ។
ផ្តើមពីចំណុចតូចតាច ឆ្ពោះទៅរកសមិទ្ធផលដ៏ធំធេង
ការបង្រួមទំហំស្លាកដបនេះ អាចមើលទៅហាក់ដូចជារឿងតូចតាច ប៉ុន្តែវាគឺជាផ្នែកដ៏សំខាន់មួយនៃបេសកកម្មរយៈពេលវែងរបស់ក្រុមហ៊ុន ។
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ការប្តេជ្ញាចិត្តនៅតែរឹងមាំ
ជាមួយនឹងស្លាកខ្លីជាងមុននេះ អូ គូលែន បន្តបោះជំហានមួយទៀតឆ្ពោះទៅកាន់អនាគតបៃតង ដែលមិនត្រឹមតែគោរពដល់កេរដំណែលធម្មជាតិរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជួយការពារមរតកធម្មជាតិដ៏មានតម្លៃនេះ និងបង្កើតឱកាសសម្រាប់មនុស្សជំនាន់ក្រោយៗទៀតផង ។



អំពីក្រុមហ៊ុន Kulara Water
Kulara Water គឺជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អូ គូលែន ដែលជាម៉ាកឈានមុខគេមួយ តំណាងឱ្យភាពបរិសុទ្ធ និងភាពស្រស់ស្រាយនៃកេរដំណែលធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ។ ទឹករ៉ែធម្មជាតិ អូ គូលែន មានប្រភពពីស្រទាប់ទឹកក្រោមដីដែលត្រូវបានរក្សាទុក និងការពារក្នុងតំបន់ភ្នំគូលែន និងកោះកេរ ហើយត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាអឺរ៉ុបដ៏ទំនើបចុងក្រោយបង្អស់ ក្រោមការត្រួតពិនិត្យដោយអ្នកជំនាញជនជាតិបារាំង ។
Kulara Water ប្តេជ្ញាផ្តល់ជូនប្រជាជនកម្ពុជានូវទឹករ៉ែធម្មជាតិដែលមានគុណភាពខ្ពស់ ដើម្បីរួមចំណែកជួយគាំទ្រដល់សុខភាព សុខុមាលភាព និងការលើកកម្ពស់មោទនភាពចំពោះកេរដំណែលធម្មជាតិរបស់ខ្លួន។ តម្លៃស្នូលរបស់ក្រុមហ៊ុន រួមមាន គុណភាព ភាពបរិសុទ្ធ របៀបរស់នៅប្រកបដោយសុខភាពល្អ និងការគោរពយ៉ាងជ្រាលជ្រៅចំពោះធម្មជាតិ ។
Kulara Water វិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម ដោយគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមនានាដែលជួយការពារធនធានធម្មជាតិ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងលើកកម្ពស់សុខុមាលភាពសហគមន៍ ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ