ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តីក្រសួងការងារ ៖ កិច្ចការ ៩ ចំណុចដែលក្រសួងបានធ្វើ គឺដើម្បីផលប្រយោជន៍កម្មករ សហជីព និងវិស័យឯកជន

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ការងារចំនួន ៩ ចំណុចដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តធ្វើគឺដើម្បីផលប្រយោជន៍កម្មករ សហជីព និងវិស័យឯកជន និងពង្រឹងនូវភាពសុខសាន្តនៅកន្លែងការងារ…

រាជធានីភ្នំពេញ ៖ ការងារចំនួន ៩ ចំណុចដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តធ្វើគឺដើម្បីផលប្រយោជន៍កម្មករ សហជីព និងវិស័យឯកជន និងពង្រឹងនូវភាពសុខសាន្តនៅកន្លែងការងារ ។ នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៤ ។ 

តាមការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី បង្ហាញថា ការងារ និងការកែលម្អការផ្តល់សេវាសាធារណៈទាំង៩ចំនុចនោះមានដូចជា ៖

ទី ១ ក្រសួងបានបែងចែកវេនមន្ត្រីប្រចាំការ និងបន្ថែមម៉ោងធ្វើការ និងពង្រឹងប្រព័ន្ធទូរសព្ទ Hotline ដើម្បីទទួលពាក្យបណ្តឹង សំណូមពរ និងដោះស្រាយចម្ងល់របស់បងប្អូនកម្មករ ។ 

ទី ២ ក្រសួងបានបំពេញតួនាទីជាស្ថាប័នដឹកមុខក្នុងយន្តការអធិការកិច្ចអន្តរស្ថាប័ន ដោយកំណត់វិធីសាស្ត្រចុះអធិការកិច្ច ។ 

ទី ៣ ក្រសួងបានចុះបញ្ជីសហគ្រាសថ្មីចំនួន ២៨៧៤ សហគ្រាស ដែលធ្វើឱ្យសហគ្រាសដែលចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កើនពីចំនួន ៤០ ៩៧៥ ដល់ចំនួន ៤៣ ៨៤៩ សហគ្រាស ។ 

ទី ៤ ក្រសួងបានខិតខំប្រឹងប្រែងផ្ដល់សេវាស្វែងរកការងារ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដល់ប្រជាពលរដ្ឋ ជាពិសេសដល់បងប្អូនកម្មករនិយោជិត នៅពេលមានករណីរោងចក្រក្ស័យធននៅមុខរោងចក្រតែម្តង ។ 

ទី ៥ ក្រសួងបានខិតខំធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនល្បឿនដោះស្រាយករណីរោងចក្រក្ស័យធនដោយឈរលើច្បាប់ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិតជាធំ ។ 

ទី ៦ បានខិតខំពង្រឹងសមត្ថភាព គុណភាព និងវិជ្ជាជីវៈមន្ត្រីផ្សះផ្សារវិវាទការងារ ។ 

ទី ៧ ក្រសួងបានបន្តគាំទ្រដល់ដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ។ 

ទី ៨ ក្រសួងបានគោរពនូវសិទ្ធិសេរីភាពរបស់បងប្អូនកម្មករនិយោជិត និងនិយោជក ដោយបន្តចុះបញ្ជីអង្គការវិជ្ជាជីវៈ ។ 

និងទី ៩ ក្រសួងបានជួបប្រជុំជាលក្ខណត្រីមាសជាមួយគ្រប់សហព័ន្ធសហជីព, សហភាពសហជីព, និងសមាគមនិយោជក ដើម្បីផ្លាស់ប្តូរយោបល់ ដោះស្រាយនូវចម្ងល់និងសំណូមពរនានារបស់បងប្អូនកម្មករនិយោជិត និងនិយោជកបានជាទៀងទាត់ ៕ អត្ថបទសហការ