ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន ​វ៉េ​ស្ទ​ឡាញ​ន៍​ សាខា​តា​ខ្មៅ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ជាមួយ​មន្ទីរ​ព្យាបាល​ចតុមុខ ក្នុង​ការ​ថែទាំ​សុខភាព​សិស្ស

3 អាទិត្យ មុន

រាជធានីភ្នំពេញ៖ ការ​អប់រំ​ពេញលេញ​មួយ គឺ​ចាំបាច់​ត្រូវ​មាន​បញ្ញា​ស្មារតី ព្រម​ជាមួយនឹង​សុខភាព​ល្អ ព្រោះ​បើ​មាន​តែ​បញ្ញា តែ​មិន​មាន​សុខភាព​ល្អ សិស្ស​ក៏​មិន​អាច​ក្លាយទៅជា​មូលធន​មនុស្ស​ សម្រាប់​សង្គម​នៅ​ពេល​អនាគត​បាន​ដែរ​ ។ ដោយ​មើលឃើញ​ពី​សារៈសំខាន់​សុខភាព​សិស្ស​នេះ…

រាជធានីភ្នំពេញ៖ ការ​អប់រំ​ពេញលេញ​មួយ គឺ​ចាំបាច់​ត្រូវ​មាន​បញ្ញា​ស្មារតី ព្រម​ជាមួយនឹង​សុខភាព​ល្អ ព្រោះ​បើ​មាន​តែ​បញ្ញា តែ​មិន​មាន​សុខភាព​ល្អ សិស្ស​ក៏​មិន​អាច​ក្លាយទៅជា​មូលធន​មនុស្ស​ សម្រាប់​សង្គម​នៅ​ពេល​អនាគត​បាន​ដែរ​ ។ ដោយ​មើលឃើញ​ពី​សារៈសំខាន់​សុខភាព​សិស្ស​នេះ កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤ សាលារៀន ​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​តា​ខ្មៅ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយនឹង​មន្ទីរ​ព្យាបាល និង​សម្ព​ព​ចតុមុខ ក្នុង​ការ​ថែទាំ​សុខភាព​សិស្សានុសិស្ស​ ។

លោក ជា កញ្ញា​រិ​ទ្ធិ នាយក​សាលារៀន​ វ៉េ​ស្ទ​ឡាញ​ន៍ សាខា​តា​ខ្មៅ បាន​មាន​ប្រសាសន៍​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ បាន​គិតគូ​រនិង​ផ្តោត​ជា​សំខាន់​ទាំង​សេវា​អប់រំ និង​ការ​ថែទាំ​សុខភាព ដោយ​សាលា​មាន​គិលានុបដ្ឋាយិកា និង​គ្រូពេទ្យ​ដាច់​ដោយឡែក សម្រាប់​ថែទាំ​សុខភាព​សិស្ស ក៏​ដូច​ជា​ប្រឹក្សា​សុខភាព​ផ្លូវចិត្ត ។ លោក​ថា ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា រវាង​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​តា​ខ្មៅ និង​មន្ទីរ​ព្យាបាល និង​សម្ព​ព​ចតុមុខ គឺ​ស្តែង​ចេញពី​ការ​យកចិត្តទុកដាក់​របស់​សាលា ទាំង​គុណភាព​អប់រំ និង​សុខភាព​របស់​សិស្សានុសិស្ស​ទាំងអស់ ​។

ជាមួយ​គ្នា​នេះ លោក ជា កញ្ញា​រិ​ទ្ធិ ក៏​បាន​បញ្ជាក់​ដែរ​ថា ដើម្បី​អបអរសាទរ​សម្រាប់​វត្តមាន​ជា​លើក​ដំបូង​ របស់​សាលារៀន ​វ៉េ​ស្ទ​ឡាញ​ន៍​ នៅ​លើ​ទឹកដី​ក្រុង​តា​ខ្មៅ ដែល​ជា​សាខា​ទី​១១ សាលា​នៅ​បន្ត​ចុះ​ឈ្មោះ​បុត្រ​ធីតា​របស់​លោក​អ្នក ដោយ​ផ្តល់​ជូន​អាហារូបករណ៍ ២០% មាន​សុពលភាព​២​ឆ្នាំ ហើយ​ចុះ​ឈ្មោះ​បុត្រ​ធីតា​រៀន​នៅ​វ៉េ​សឡា​ញន៍ គឺ​សិក្សា​បាន​ទាំង​គ្រួសារ​ ។ សម្រាប់​ការ​សាកសួរ​ព័ត៌មាន​បន្ថែម​លោក លោកស្រី​អាច​ទំនាក់ទំនង​ មក​សាលារៀន​យើង​តាម​រយៈ ៖ ០១១ ៣៦៩ ១៦៨ ឬ ០១៥ ៧៩៨ ១២៣ ​។

សម្រាប់​លោក ឈឿ​ន ប៊ុ​ណ្ណា​រិ​ទ្ធ នាយក​ប្រតិបត្តិ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ព​ព​ចតុមុខ មាន​ប្រសាសន៍​ថា មន្ទីរ​ព្យាបាល​ចតុមុខ បាន​បើក​ដំណើរការ​អស់​រយៈពេល​ប្រមាណ​ ៥ ​ឆ្នាំ​មក​ហើយ ដោយ​មាន​សេវា​ជា​ច្រើន​ ដូច​ជា​ជំងឺ​ទូទៅ សម្ព​ព និង​ជា​ពិសេស​ជំងឺ​កុមារ​, លោក​ថា ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​មន្ទីរ​ព្យាបាល និង​សម្ព​ព ចតុមុខ និង​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​តា​ខ្មៅ គឺជា​ឱកាស​ក្នុង​ការ​សហការ​ផ្តល់​នូវ​សេវា​ថែទាំ​សុខភាព ទាំង​បញ្ញា​ស្មារតី​ផង​ដែរ ជូន​ដល់​សិស្សានុសិស្ស​ដែល​បាន​សិក្សា​នៅ​សាលារៀន ​វ៉េ​ស្ទ​ឡាញ​ន៍ ​។ លោក​បញ្ជាក់​ថា ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ក៏​ផ្តល់​ផង​ដែរ​នូវ​អត្ថប្រយោជន៍​ ដល់​អ្នក​អាណាព្យាបាល​ដូច​គ្នា ដោយ​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​ជា​រួម ៥​ភាគរយ​គ្រប់​សេវាកម្ម​របស់​មន្ទីរ​ព្យាបាល និង​សម្ព​ព ចតុមុខ ​។

លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គ​នាយ​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប មាន​ប្រសាសន៍​ថា ការងារ​អប់រំ និង​វិស័យ​សុខាភិបាល គឺ​ត្រូវ​ដើរ​ទន្ទឹម​គ្នា ដើម្បី​ទទួល​បាន​នូវ​មូលធន​មនុស្ស​ ដែល​ពោរពេញ​ដោយ​ចំណេះដឹង បទ​ពិសោធន៍ និង​សុខភាព​ល្អ ។ ដូច្នេះ​ហើយ​បានជា​នៅ​គ្រប់​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍​ទាំងអស់ គឺ​មាន​គិលានុបដ្ឋាយិកា នៅ​ជា​ប្រចាំ ដើម្បី​តាមដាន ប្រឹក្សា​សុខភាព ការ​សង្គ្រោះ​បឋម បង្កើត​វគ្គ​អប់រំ​សុខភាព​ទៅ​ ដល់​អ្នក​អាណាព្យាបាល ក៏​ដូច​ជា​ផ្តល់​នូវ​សេវា​ត្រួតពិនិត្យ​សុខភាព​ផ្សេង​ៗ​ ជូន​ដល់​កុមារ រួម​ជាមួយ​អ្នក​អាណាព្យាបាល​ផង​ដែរ ហេតុនេះ​ហើយ​បណ្តាញ​សាលារៀន​ វ៉េ​ស្ទ​ឡាញ​ន៍​តែង​សហការ​ជាមួយ​មន្ទីរពេទ្យ​ ដែល​មានគុណ​ភាព​ខ្ពស់ ព្រោះតែ​យើង​ត្រូវការ​មន្ទីរពេទ្យ​ ដែល​ទុកចិត្ត​បំផុត​មក​ធ្វើ​ជា​ដៃគូ ​។

បើ​តាម​ប្រសាសន៍​របស់​អគ្គនាយក​ក្រុមហ៊ុន​ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប នៅ​បណ្តាញ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ គឺ​តែងតែ​គិត​ពី​បញ្ហា​សុខភាព​របស់​សិស្សានុសិស្ស ដោយ​ជា​រៀង​រាល់​ ៣​ ខែ​ម្តង សាលា​តែងតែ​ចេញ​នូវ​សៀវភៅ​កំណត់​ត្រា​សុខភាព​កុមារ ហើយ​ក៏​បាន​អញ្ជើញ​មាតាបិតា​មក​ជំរាប​ជូន​ពី​សុខភាព​របស់​កូន​ៗ ដោយ​សូ​ម្បី​តែ​បញ្ហា​សុខភាព​ផ្លូវចិត្ត ក៏​សាលា​យកចិត្តទុកដាក់​ផង​ដែរ ព្រោះ​ប្រសិនបើ​យើង​មើល​តែ​បញ្ញា ហើយ​មិន​ពិនិត្យ​មើល​សុខភាព​រាង​កាយ និង​សុខភាព​ផ្លូវចិត្ត​ទេ នោះ​សិស្សានុសិស្ស​នឹង​មិន​អាច​សម្រប​ខ្លួន ​ឱ្យ​ជោគជ័យ​ក្នុង​អាជីវកម្ម ក៏​ដូច​ជា​អាជីព​ការងារ​នៅ​ពេល​អនាគត​បាន​ដែរ​ ៕ អត្ថបទសហការ