ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូន​ពូកែ​តមាត់ ឪពុក​ម្តាយ​គួរ​ធ្វើ​បែប​ណា ?

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​គ្រប់​រូប​មាន​អារម្មណ៍​រំភើប នៅ​ពេល​ដែល​កូន​របស់​ពួក​គេ​រៀន​និយាយ និង​បង្ហាញ​ខ្លួនឯង ប៉ុន្តែ​ការ​រំភើបចិត្ត​នោះ​អាច​ក្លាយទៅជា​សញ្ញា​ព្រមាន​យ៉ាង​ឆាប់រហ័ស នៅ​ពេល​ដែល​កូន​របស់​ពួក​គេ​ប្រើ​ពាក្យ​មិន​សមរម្យ មិន​គោរព ឬ​ឧ​ហ្សា​ហ៍ត​មាត់​វិញ​ជាដើម ។…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​គ្រប់​រូប​មាន​អារម្មណ៍​រំភើប នៅ​ពេល​ដែល​កូន​របស់​ពួក​គេ​រៀន​និយាយ និង​បង្ហាញ​ខ្លួនឯង ប៉ុន្តែ​ការ​រំភើបចិត្ត​នោះ​អាច​ក្លាយទៅជា​សញ្ញា​ព្រមាន​យ៉ាង​ឆាប់រហ័ស នៅ​ពេល​ដែល​កូន​របស់​ពួក​គេ​ប្រើ​ពាក្យ​មិន​សមរម្យ មិន​គោរព ឬ​ឧ​ហ្សា​ហ៍ត​មាត់​វិញ​ជាដើម ។ រឿង​ធម្មតា​ដែល​អាច​កើតឡើង អ្នក​ប្រាប់​កូន​អាយុ​បួន​ឆ្នាំ​របស់​អ្នក​ថា ដល់​ពេល​ត្រូវ​ទុក​របស់​លេង​ហើយ ។ កូន​បែរជា​ស្រែ​កថា «​ទេ​» «​ខ្ញុំ​មិន​ចង់​» ។ ដូច្នេះ​នេះ​ជា​អ្វី​ដែល​ត្រូវធ្វើ នៅ​ពេល​កុមារ​និយាយ​តមាត់ ៖

១. រក្សា​ភាព​ស្ងប់ស្ងាត់ ៖ សូម​ព្យាយាម​រក្សា​ភាព​ស្ងប់ស្ងាត់ ហើយ​និយាយ​ដោយ​សំឡេង​ធម្មតា និង​ទន់ភ្លន់ ។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ខឹង ឬ​ធុញថប់ សូម​រាប់​ដល់ ១០ ដកដង្ហើម​ជ្រៅ​ៗ​ពីរ​បី ឬ​ងាក​ចេញ​មួយ​ភ្លែត ដើម្បី​សម្រួល​អារម្មណ៍​របស់​អ្នក​វិញ ។ យក​ល្អ អ្នក​គួរតែ​ចំណាយពេល​ខ្លះ​ដើម្បី​រំងាប់​អារម្មណ៍​ខ្លួនឯង ជា​ជាង​បង្កើត​ជម្លោះ​ជាមួយ​កូន ។ ព្យាយាម​និយាយ​ដោយ​ស្ងប់ស្ងាត់ និង​ដោយ​គោរព​ចំពោះ​កូន​របស់​អ្នក ។

២. សូម​ណែនាំ​សាម​ញ្ញា និង​ច្បាស់លាស់ ៖ ផ្តល់​ឱ្យ​កូន​របស់​អ្នក​នូវ​ការ​ណែនាំ​ដ៏​សាមញ្ញ និង​ជាក់លាក់​អំពី​អ្វី​ដែល​អ្នក​រំពឹង​ទុក និង​អ្វី​ដែល​អ្នក​នឹង​មិន​អត់ឱន ។ ជា​ឧទាហរណ៍ ក្មេង​អាយុ​បី​ឆ្នាំ​ដែល​និយាយ​តមាត់ ប្រហែលជា​មិន​យល់​ពី​ការ​ណែនាំ​ទូទៅ​ដូច​ជា «​កុំ​ឈ្លើយ​» ។ ផ្ទុយ​ទៅ​វិញ ចូរ​ប្រាប់​គេ​ថា នៅ​ពេល​ប៉ា​ប្រាប់​កូន​ឱ្យ​យក​ប្រដាប់​លេង​ទុក កូន​ត្រូវធ្វើ​វា ។ កូន​ត្រូវ​ស្តាប់ នៅ​ពេល​ប៉ា​សុំ​ឱ្យ​កូន​ធ្វើ​អ្វីមួយ ។

៣. ផ្តល់​ជូន​នូវ​ជម្រើស ៖ នៅ​ពេល​កូន​និយាយ​តមាត់ វា​មិន​អី​ទេ​ក្នុង​ការ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ជម្រើស ជា​ជាង​តវ៉ា​ប្រឆាំង ហើយ​ខឹង ឬ​ស្តីឱ្យ​កូន​របស់​អ្នក ។ ក្មេង​អាយុ​ដែល​មិន​ព្រម​រៀបចំ​ប្រដាប់​លេង​ទុក ប្រហែលជា​គេ​កំពុង​មើលសៀវភៅ​ដែល​គេ​ចូល​ចិត្ត ។ សូម​ពិចារណា​ផ្តល់​ជម្រើស​ឱ្យ​គេ ។

៤. កំណត់ព្រំដែន ៖ ការ​ស្រែក​ជេរ ការ​ប្រមាថ ឬ​ការ​គំរាមកំហែង ជា​រឿង​ដែល​អ្នក​មិន​គួរ​អនុញ្ញាតិ​ឡើយ ។ ក្មេង​ខ្លះ​លឺ​ពាក្យ​មិនល្អ​មក​ពីសា​លា ទូរទស្សន៍ ឬ​នៅ​ទី​សាធារណៈ ដោយ​មិនដឹង​ថា វា​មាន​ន័យ​យ៉ាងណា​ទេ ។ ព្យាយាម​កុំ​ភ្ញាក់ផ្អើល ឬ​ខឹងសម្បារ​កូន​របស់​អ្នក ប្រសិនបើ​កូន​របស់​អ្នក​ប្រើ​ភាសា​មិន​សមរម្យ ផ្ទុយ​ទៅ​វិញ សូម​ដោះស្រាយ​ស្ថានការណ៍​ដោយ​ស្ងប់ស្ងាត់ ហើយ​ផ្តល់​ការ​ណែនាំ​ច្បាស់លាស់​ឱ្យ​កូន​របស់​អ្នក​ដូច​ជា ៖ នោះ​មិនមែន​ជា​ពាក្យ​ដែល​យើង​ប្រើ​នោះ​ទេ ។ វា​មិនមែន​ជា​ពាក្យ​ល្អ​ទេ ហើយ​ប៉ា​មិន​ចង់​ឮ​កូន​និយាយ​វា​ទៀត​នោះ​ទេ ។ ចូរ​ស្វែងរក​ពាក្យ​មួយទៀត​ដែល​កូន​អាច​ប្រើ ដើម្បី​និយាយ​ពី​អារម្មណ៍​របស់​កូន ។ ប្រសិនបើ​កូន​ប្រើ​ពាក្យ​នោះ​ម្តងទៀត សូម​សាកល្បង​វិធី​ផ្សេង ដូច​ជា ៖ កុំ​អើពើ​នឹង​គេ ហើយ​បន្ត​ធ្វើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ។ ព្យាយាម​ប្រាប់​ពួក​គេ​ថា ប៉ា​នឹង​មិន​ស្តាប់​នៅ​ពេល​កូន​និយាយ​បែប​នោះ​ទេ ។ ប៉ា​នឹង​ស្តាប់ នៅ​ពេល​កូន​និយាយ​ដោយ​ពាក្យ​គោរព ។

៥. អនុវត្ត​ផលវិបាក ដាក់​វិន័យ ៖ ដាក់​វិន័យ​ដល់​កុមារ​ដោយ​ច្បាស់លាស់ និង​សម​ស្រប​តាម​អាយុ ហើយ​នៅ​ជាប់​នឹង​វិន័យ​នោះ ។ បើ​អ្នក​មិន​ធ្វើ​ជាប់លាប់​ទេ មិន​ដាក់​វិន័យ​ទេ អ្នក​កំពុង​អនុញ្ញាត​ឱ្យ​កុមារ​មាន​អារម្មណ៍​ថា ពួក​គេ​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត ។ ភាព​ជាប់លាប់​នៃ​ការ​ដាក់​វិន័យ ផ្ញើ​សារ​យ៉ាង​ច្បាស់​ថា អ្នក​ត្រូវ​ដាក់​វិន័យ​កូន ដើម្បី​ឱ្យ​កូន​របស់​អ្នករៀន​សូត្រ និង​លូតលាស់ ។

៦. ត្រចៀក​តូច​របស់​ពួក​គេ​តែងតែ​ស្តាប់​អ្នក ៖ ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ គឺ​ការ​ធ្វើ​គំរូ​អាកប្បកិរិយា​ល្អ ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពាក្យ​ដែល​អ្នក​ប្រើ និង​សំឡេង​របស់​អ្នក ។ ចូរ​ធ្វើ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​គោរព​ពេល​និយាយ​ជាមួយ​ប្តី​ប្រពន្ធ មិត្ត​ភ័ក្តិ គ្រួសារ មិត្ត​រួមការ​ងារ និង​មនុស្ស​ចម្លែក ។ ការ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​អ្វី​ដែល​អ្នក​និយាយ និង​របៀប​ដែល​អ្នក​និយាយ វា​នឹង​បង្កើត​ទម្លាប់​ល្អ ដែល​ជះ​ឥទ្ធិពល​ល្អ​ដល់​កូន​របស់​អ្នក ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២៩ ខែមេសា ឆ្នាំ ២០២៤ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៤០% និង​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​សិក្សា​រហូត​ដល់ ៥ ឆ្នាំ ។ លើ​ពី​នេះ​សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែបជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕