ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការប្រកួតរចនាសិល្បៈអន្តរជាតិនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី ៥ ឆ្នាំ ២០២៤ សម្ពោធជាផ្លូវការ នៅទីក្រុងប៉េកាំង

3 អាទិត្យ មុន

ទីក្រុងប៉េកាំង ៖ នៅថ្ងៃទី ២៤ ខែមេសា ពិធីសម្ពោធការប្រកួតរចនាសិល្បៈអន្តរជាតិនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី ៥ ឆ្នាំ ២០២៤…

ទីក្រុងប៉េកាំង ៖ នៅថ្ងៃទី ២៤ ខែមេសា ពិធីសម្ពោធការប្រកួតរចនាសិល្បៈអន្តរជាតិនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី ៥ ឆ្នាំ ២០២៤ ត្រូវបានប្រារព្ធនៅទីក្រុងប៉េកាំងដោយជោគជ័យ ។ ថ្នាក់ដឹកនាំចិនពាក់ព័ន្ធ មន្រ្តីការទូតមកពីបណ្តាប្រទេសមេគង្គប្រចាំនៅប្រទេសចិន តំណាងអ្នករៀបចំព្រឹត្តិការណ៍ប្រកួតប្រជែង ក៏ដូចជាភ្ញៀវចិន និងបរទេសដែលមកពីប្រព័ន្ធផ្សព្វផ្សាយ សាកលវិទ្យាល័យ អង្គការមិនមែនរដ្ឋាភិបាល និងសហគ្រាសនានាបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ។

លោក កៅ អាងមីង និពន្ធនាយកនៃនាយកដ្ឋានគ្រប់គ្រង និងបោះពុម្ពភាសាបរទេសនៃប្រទេសចិន បានសម្តែងការអបអរសាទរចំពោះការចាប់ផ្តើមការប្រកួតនេះនៅក្នុងសុន្ទរកថា របស់លោក ។ លោកបានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ នាយកដ្ឋានគ្រប់គ្រង និងបោះពុម្ពភាសាបរទេសនៃប្រទេសចិន បានពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត និងពហុកម្រិតជាមួយបណ្តាប្រទេសមេគង្គ ហើយសម្រេចបាននូវវឌ្ឍនភាពថ្មី និងលទ្ធផលថ្មីជាបន្តបន្ទាប់ យើងសង្ឃឹមថា តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការទាំងនេះ អាចលើកកម្ពស់បន្ថែមទៀតសម្រាប់កម្រិតនៃការផ្លាស់ប្តូរមនុស្សធម៌រវាងតំបន់ទន្លេឡានឆាង-មេគង្គ សម្រេចបានលទ្ធផលផ្លាស់ប្តូរប្រកបដោយផ្លែផ្កាកាន់តែច្រើន និងទទួលបាននូវការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌របស់មនុស្សជាតិ ។

លោកបណ្ឌិត ជា មុនីឫទ្ធិ គណៈកម្មការនៃការប្រកួតប្រជែង សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពកម្ពុជា-ចិន និងជាប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បាននិយាយនៅក្នុងសុន្ទរកថា តាមវីដេអូថា ការប្រកួតនេះមិនត្រឹមតែឈ្វេងយល់បន្ថែមពីគំនិតច្នៃប្រឌិតវប្បធម៌របស់យុវជននៅតាមដងទន្លេឡានឆាង-មេគង្គប៉ុណ្ណោះទេ ថែមទាំងបានបន្តជំរុញការថែរក្សា និងផ្លាស់ប្តូរឱ្យកាន់តែខ្ពស់ និងសម្បូរបែបថែមទៀតនូវវប្បធម៌ និងសិល្បៈរវាងប្រជាជាតិតាមដងទន្លេប្រភពរួម ឡានឆាង-មេគង្គ ។ ឆ្នាំ ២០២៤ នេះគឺជា ឆ្នាំនៃការផ្លាស់ប្តូរប្រជាជនកម្ពុជា និងប្រជាជនចិន និងឆ្នាំចិន-អាស៊ាន នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ។ សង្ឃឹមថា ការប្រកួតនេះអាចរកឃើញស្នាដៃសិល្បៈកាន់តែមានកម្រិតខ្ពស់ និងសម្រេចបានតាមយន្តការដែលមានស្រាប់ ។ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ទន្លេឡានឆាង-មេគង្គ និងជាពិសេសបង្កើនកម្លាំងជំរុញ ព្រមទាំងថាមពលថ្មីទៅក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជានិងចិន ខ្ញុំបាទសូមអំពាវនាវឱ្យយុវជនឆ្នើមបង្កើនការយល់ដឹង និងចូលរួមប្រកួតប្រជែងឱ្យបានកុះករថែមទៀត ។

លោកបណ្ឌិត នាក់ ចិន្តារិទ្ធិ តំណាងអ្នករៀបចំការប្រកួត នាយកវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណ: នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ប្រទេសកម្ពុជា បានផ្ញើវីដេអូទៅកាន់ការប្រកួត ដោយអបអរសាទរចំពោះព្រឹត្តិការណ៍នេះ ហើយសង្ឃឹមថា ការប្រកួតប្រជែងនឹងបន្តដើរតួនាទីជាវិជ្ជមានក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវប្បធម៌និងសិល្បៈឡានឆាង-មេគង្គ ។

ការប្រកួតរចនាសិល្បៈអន្តរជាតិនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ៥ ឆ្នាំ ២០២៤ ផ្តោតលើកិច្ចសហប្រតិបត្តិការថាមពល និងមានប្រធានបទ “Green Power, Lancang-Mekong’s New Day” ។ ដើម្បីបង្កើនខ្លឹមសារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃការប្រកួតនេះ អង្គភាពប្រកួតប្រជែងការរចនាផ្ទាំងរូបភាពបញ្ញាសិប្បនិម្មិតត្រូវបានបន្ថែមនៅឆ្នាំនេះ ដើម្បីបង្ហាញឱ្យឃើញច្បាស់នូវសមិទ្ធិផលដ៏អស្ចារ្យនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គក្នុងវិស័យថាមពល និងជំរុញការសិក្សាអំពិអរិយធម៌គ្នាទៅវិញទោមក និងការតភ្ជាប់ក្រអៅបេះដូងរវាងប្រជាជនចិន និងប្រជាជនបរទេស ។

យន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ គឺជាយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់ថ្មីមួយ ដែលផ្តួចផ្តើមរួមគ្នាដោយប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ។ ចាប់តាំងពីឆ្នាំ ២០២០ មក ការប្រកួតរចនាសិល្បៈអន្តរជាតិនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ត្រូវបានប្រារព្ធឡើងយ៉ាងទៀងទាត់ វាបានក្លាយជាស្ពានសិល្បៈដែលភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និតរវាងប្រទេសទាំងប្រាំមួយឡានឆាង-មេគង្គ ដែលជាព្រឹត្តិការណ៍សិល្បៈ និងការរចនាអន្តរជាតិដែលមានល្បីឈ្មោះ និងឥទ្ធិពលខ្ពស់នៅក្នុងតំបន់ ៕ អត្ថបទសហការ

ប្រភព ៖ នាយកដ្ឋានគ្រប់គ្រង និងបោះពុម្ពភាសាបរទេសនៃប្រទេសចិន

អ្នកបកប្រែ ៖ Shen Yan