ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បងប្អូន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ 6A កុំ​ភ្លេច​ចូលភ្លក់​រសជាតិ​កាហ្វេ និង​អាហារ នៅ​ហាង «​អប់​ម្លិះ​កាហ្វេ​»

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សម្រាប់​បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ 6A កុំ​ភ្លេច​ចូល​ភ្លក់​រសជាតិ កាហ្វេ និង​អាហារ រសជាតិ​ឈ្ងុ​ញ​ឆ្ងាញ់​នៅ​ហាង «​អប់​ម្លិះ​កាហ្វេ​» ដែល​ទើបតែ​បើក​កាលពី…

រាជធានី​ភ្នំពេញ ៖ សម្រាប់​បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ 6A កុំ​ភ្លេច​ចូល​ភ្លក់​រសជាតិ កាហ្វេ និង​អាហារ រសជាតិ​ឈ្ងុ​ញ​ឆ្ងាញ់​នៅ​ហាង «​អប់​ម្លិះ​កាហ្វេ​» ដែល​ទើបតែ​បើក​កាលពី ពេល​ថ្មី​ៗ​មកនេះ ហើយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​ក្នុងស្រុក ទាំង​ឈ្មោះ ទាំង​ឡូ​ហ្គោ និង​កា​ឌី​ហ្សា​ញ​ហាង​ទាំងមូល​តែ​ម្តង ។ អប់​ម្លិះ​កាហ្វេ មាន​ទីតាំង​ស្ថិត​នៅ​តាម បណ្តោយ​ផ្លូវជាតិ​លេខ 6A ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង មាន​ចម្ងាយ​ត្រឹមតែ ១០ នាទី​ប៉ុណ្ណោះ​ពី​រង្វង់​មូល​ជ្រោយចង្វារ ។

អប់​ម្លិះ​កាហ្វេ ត្រូវ​រចនា​ឡើង​ប្លែក​ពី​គេ​គួរ​ឱ្យ​ទាក់ទាញ​ខ្លាំង​បំផុត ទាំង​សោភណភាព និង​ផាសុកភាព សម្រាប់​អតិថិជន ដោយ​មាន​ទាំង​កាហ្វេ និង​អាហារ​ទាំង​បី​ពេល​ប្រកបដោយ រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់ និង​តម្លៃ​សមរម្យ​ទៅ​តាម​ទីផ្សារ ។

ជួប​ជាមួយ​អ្នកគ្រប់គ្រង​ដែល​ជា​កូនស្រី​ម្ចាស់​ហាង អប់​ម្លិះ​កាហ្វេ កញ្ញា ឆ​ន ខន​ច​ន្នី​តា បាន​ប្រាប់​ឱ្យ​ដឹង​ថា អប់​ម្លិះ​កាហ្វេ ជា​ហាង​កាហ្វេ បង្កើត​ឡើយ​ដោយ​ស្នាដៃ​កូន​ខ្មែរ​ក្នុងស្រុក ដែល​ជា​ការ​ខិតខំ​របស់​ប៉ា​ខ្ញុំ​ផ្ទាល់ ទាំង​ការ​ដាក់​ឈ្មោះ ឡូ​ហ្គោ និង​កា​ឌី​ហ្សា​ញ​ហាង​ទាំងមូល ។ កញ្ញា​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ដាក់​ឈ្មោះ​ហាង «​អប់​ម្លិះ​កាហ្វេ​» គឺ​បើ​តាម​ឯកសារ​ខ្លះ​ក្នុង ទស្សវត្សរ៍​ទី ៦០ គឺ​ចាស់​ៗ​ជំនាន់​នោះ មាន​ទឹកចិត្ត​ស្រលាញ់​គ្នា​ណាស់ ហើយ​នៅ​មុខ​ផ្ទះ​របស់ គាត់​តែងតែមាន​ក្អម​ដាក់​ទឹកអប់​ដោយ​ផ្កាម្លិះ ទុក​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ធ្វើ​ដំណើរ​ឆ្លងកាត់ អាច​ពិសា​បាន​ដោយ​មិន​គិត​កម្រៃ​អ្វី​ទេ ។ ប៉ា​ខ្ញុំ​ក៏​ធ្លាប់​ប្រាប់​នាង​ខ្ញុំ​ថា លោកតា លោកយាយ របស់ខ្ញុំ​ផ្ទាល់ គឺ​លោកតា ឆ​ន យាយ សុខ ក្រោយ​ពី​មក​ពី​របប​ប៉ុ​ល​ពត ក៏​គាត់​បាន​ដាក់​នៅ​មុខ ផ្ទះ​របស់​គាត់​ដែរ គឺ​ទឹក​ក្អម និង​ត្រឡោក​ដូង​សម្រាប់​បងប្អូន​ពិសា​ពេល​ស្រេកទឹក ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ប៉ា​នាង​ខ្ញុំ​ដាក់​ឈ្មោះ​ថា «​អប់​ម្លិះ​កាហ្វេ​» ។

អ្នកគ្រប់គ្រង​ហាង​កាហ្វេ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ពាក់ព័ន្ធ​ទៅ​និង​រសជាតិ និង​គុណភាព គឺ​សម្រាប់​គ្រាប់​កាហ្វេ និង​ទឹកដោះគោ គឺ​ធ្វើការ​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​បំផុត ដោយ ផ្តោត​លើ​គុណភាព ទាំង​ការ​ទុកដាក់ និង​ការ​ផលិត គ្រប់មុខ គិត​ពី​អនាម័យ និង​សុខភាព​ជា ចំ​បាច់ ។ ខ្ញុំ​ក៏​ធ្លាប់​សហ​ការណ៍​ជាមួយ​ហាង​កាហ្វេ​មួយ​ដែល​មាន​ស្តង់ដារ​លំដាប់​ខ្ពស់ មាន ជំនាញ​ផ្នែក​កាហ្វេ​ច្បាស់លាស់ ហើយ​ទាំង​នាង​ខ្ញុំ និង​បុគ្គលិក បាន​ទៅ​រៀន​បន្ថែម​ជាមួយ អ្នកជំនាញ​ឆុង​កាហ្វេ​ស្តង់ដា​អន្តរជាតិ​ថែម​ទៀត​ផង ។ ដោយសារ​បទ​ពិសោធន៍​ទាំងអស់ នេះ​ទើប​សម្រេចចិត្ត​បង្កើត​ហាង អប់​ម្លិះ​កាហ្វេ នេះ​ឡើង​ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់ អតិថិជន ។

សូម​បញ្ជាក់​ផង​ដែ​ថា «​អប់​ម្លិះ​កាហ្វេ​» មាន​លក្ខណៈ​ពិសេស គឺ​ផ្តោត​សំខាន់​លើ គុណភាព សុខភាព​ភ្ញៀវ និង​ផ្សារ​ភ្ជាប់​វប្បធម៌​ជាតិ ហើយ​តម្លៃ​តម្រូវ​តាម​ទីផ្សារ​ក្នុងស្រុក ។ ជា​ពិសេស​ទីតាំង​ហាង​មាន​ចំណតរថយន្ត​ធំ​ទូលាយ មាន​បរិយាកាស​ល្អ មាន​រុក្ខជាតិ​បៃតង ហាង​មាន​កន្លែង​ទទួល​អតិថិជន​ដល់​ទៅ​បី​ជាន់​សម្រាប់​ជ្រើសរើស ដោយ​ក្នុង​នោះ​ក៏​មាន​បន្ទប់ សម្រាប់​ប្រជុំ និង​មិនតែប៉ុណ្ណោះ​មាន​ទាំង​កន្លែង​ថែទាំ​រថយន្ត​គ្រប់​សេវាកម្ម​ទៀត​ថែម​ទៀត​ផង ។

កញ្ញា ឆ​ន ខន​ច​ន្នី​តា បន្ថែម​ថា អប់​ម្លិះ​កាហ្វេ ផ្តោត​សំខាន់​លើ​ភ្ញៀវ​គ្រប់​វ័យ ទាំង​តម្លៃ និង​រសជាតិ ។ ហើយ​ក្នុង​ដំណាក់កាល​បើក​ដំបូង​នេះ​ដែរ​ហាង​ថែម​ទាំង​មានការ​ប្រូ​ម៉ូ​សិន​ជា ច្រើន​សម្រាប់​ឱ្យ​បងប្អូន​អាច​សាកល្បង​រសជាតិ​នៅ អប់​ម្លិះ​កាហ្វេ ។ កញ្ញា​បាន​អះអាង​ថា នឹង​ខិតខំ​រក្សា​គុណភាព លម្អិត​ផ្ចិតផ្ចង់​ទាំង​ភេសជ្ជៈ និង​អាហារ ដែល​សង្ឃឹមថា នឹង​ទទួលបានការ​គាំទ្រ​ច្រើន​ពី​អតិថិជន ៕ អត្ថបទសហការ